Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ដូចម្តេចដែលហៅថា  ដំណើរពុកផុយ ​?

២. ដូចម្តេចដែលហៅថា​ ដំណើរពុកផុយមេកានិច ? ដូចម្តេចដែលហៅថា ដំណើរពុកផុយគីមី ?

៣. តើដំណើរពុកផុយមានឥទ្ធិពលដូចម្តេចខ្លះ ​ទៅលើផ្ទៃផែនដី ?

៤. តើដំណើរពុកផុយមេកានិច និងដំណើរពុកផុយគីមីបណ្តាលមកពីមូលហេតុសំខាន់ៗអ្វីខ្លះ  ?

៥. តើដីវិវត្តន៍ដូចម្តេច ?

ចម្លើយ

១. ដំណើរពុកផុយគឺជា កា​របាក់បែកជាបំណែកនៃសិលា ជី និងខ​​និជរបស់សំបកផែនដីតាមរ​យៈទំានាក់ទំនងដោយផ្ទាល់ជាមួយបរិយាកាសនៃភព ។

២. ដំណើរ​ពុកផុយមេកានិចគឺជា  ការបាក់បែកនៃសិលា និងដីតាមរ​យៈទំនាក់ទំនងដោយផ្ទាល់ជាមួយលក្ខខណ្ឌបរិយាកាសដូចជាកម្តៅ ទឹក ទឹកកក និងសម្ពា​ធ ហើយមិនផ្លាស់ប្តូរសមាស​ធាតុគីមី ។

ដំណើរ​ពុកផុយគីមី គឺទាក់ទងដោយផ្ទាល់ទៅនឹងឥទ្ធិពល បរិយាកាស ​ឬជីវៈដែលនបានបង្កើតផលិតផលគីមីនៅក្នុងការបាក់បែករេចរឹលនៃសសិលា ដី និងខនិជ ។

៣.  ដំណើរពុកផុយមានឥទ្ធិពលទៅលើផ្ទៃផែនដីដូចតទៅ ៖

ដោយភាគច្រើននៃសំបកផែនដីផ្សំឡើងពីសិលា ដំណើរពុកផុយអាចបំបែកសិលាជាបំណែកៗ  ។ ដំណើរពុកផុយមេកានិចមានចលនាយឺតៗហើយប្រើរយៈពេលយូរ តែអាចធ្វើឲ្យសិលាបាក់បែករេចរឹលបាន ​។ ដំណើរពុកផុយនេះធ្វើឲ្យផ្ទាំងសិលាត្រូវបានបំបែកជាដុំតូច​ៗ និងមានសណ្ឋានផ្សេងៗគ្នា ។ ផ្ទាំងសិលាតូចៗដែលទើបនឹង​ពែកបាក់ថ្មីៗមានជ្រុងបាត់អស់រហូតមានរាងមូលហើយរលោង ។ ម៉្យាងទៀតដំណើរពុកផុយគីមីមានឥទ្ធិពលលើសិលាដោយដំណើរពុកផុយគីមីធ្វឲ្យសមាសធាតុខនិជនៃសិលាត្រូវផ្លាស់ប្តូរ  ។ និយាយរួម ដំណើរពុកផុយទាំងមេកានិច និងប្រែប្រួលសមាសធាតុខនិជ ហើយវាក៏ជាអ្នកធ្វើឲ្យផែនដីមានសណ្ឋានផ្សេងៗគ្នាផងដែរ​ ។

៤. មូលហេតុសំខាន់ៗនៃដំណើរពុកផុយមេកានិចគឺ ​​៖ កំណល និងការរលាយ សីតុណ្ហភាព ការលូតលាស់នៃរុក្ខជាតិ សកម្មភាពសត្វ និងសំណឹក ​។

មូលហេតុសំខាន់ៗ នៃដំណើរពុកផុយគីមីគឺ ៖ សកម្មភាព ទឹក អុកស៊ីសែន ឧស្ម័នកាបូនិច សារពាង្គកាយមានជីវីត និងទឹកភ្លៀងអាស៊ិត ។ 

៥. ដីវិវត្ត​ន៍ចេញមកពីសិលាមេ ។ ដំបូងសិលាមេរងអំពើនៃដំណើរពុកផុយមេកានិច និងដំណើរពុកផុយគីមី ​​។ ក្រោមអំពើ នៃដំណើរពុកផុយអស់កាលដ៏យូរ ដីក៏បានកកើតឡើងនិងអាចត្រូវបនាដឹកជញ្ជុនទៅកាន់ទីកន្លែងផ្សេងៗដោយចរន្តទឹក និងចរន្តខ្យល់ ។​



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login