ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ដូចម្តេចដែលហៅថា សិលាម៉ាក់ម៉ា ?
២. តើសិលាម៉ាក់ម៉ាមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
៣. មានសិលាម៉្យាងដែលអាចអណ្តែតទឹក ហើយមនុស្សខ្លះបានចាត់ទុកជាវត្ថុសក្តិសិទ្ធិដើម្បីបន់ស្រន់សុំសេចក្តីសុខ ។ តើសិលានេះមានឈ្មោះអ្វី ? ហេតុអ្វីបានជាសិលានេះអាចអណ្តែតទឹកបាន ?
៤. ចូរពន្យល់ពីវដ្តសិលាកម្ទេចកំណ ។
៥. នៅប្រទេសកម្ពុជាសម្បូរទៅដោយប្រាសាទបូរាណរាប់ពាន់ ដែលសង់ពីសិលា ។ តើបុព្វបុរសខ្មែរបានសិលាប្រភេទមួយណាមកសាងសង់ ? ហេតុអ្វី ?
ចម្លើយ
១. សិលាម៉ាក់ម៉ា គឺជាសិលាដែលកើតឡើងពីការកករឹងនៃម៉ាក់ម៉ានៅពេលចុះត្រជាក់ ។
២. សិលាម៉ាក់ម៉ាមាន ២ប្រភេទគឺ ៖
៣. មានសិលាម៉្យាងដែលអាចអអណ្តែតទឹកបាន ហើយមនុស្សខ្លះបានចាត់ទុកជាវត្ថុសលលក្តិសិទ្ធិដើម្បីបន់ស្រន់សុំសេចក្តីសុខ ។ សិលានេះមានឈ្មោះថាសិលាពុយមីស ( Pumice ) បានជាសិលានេះអាចអណ្តែតទឹកបានព្រោះសិលានេះសម្បូរដោយរន្ធតូចៗជាច្រើនដែលបំពេញដោយឧស្ម័ន ។
៤. ពន្យល់ពីវដ្តសិលាកម្ទេចកំណ ៖ ដំបូងសិលាមេរងនូវការពុកផុយដោយអំពើនៃអាកាសធាតុបង្កើតបានជាកម្ទេចកំណ បន្ទាប់មកកម្ទេចកំណទាំងនេះត្រូវបានដឹកជញ្ជូនទៅចាកបង្គរនៅបាតស្ទឹង បឹង ឬទន្លេ ។ ការចាក់បង្គរចេះតែបន្តធ្វើឲ្យសម្ពាធកាន់តែកើនឡើង ហើយរ៉ែខនិជក្នុងកម្ទេចកំណញែកចេញពីទឹកបង្កើតបានជាជ័រកាវធម្មជាតិ រួចបង្ខាំកម្ទេចកំណទាំងនោះបន្តរងនូវឥទ្ធិពលដូចលំនាំខាងលើដែលបង្កើតទៅជាវដ្តមួយហៅថាវដ្តសិលាកម្ទចកំណ ។
៥. នៅប្រទេសកម្ពុជាសម្បូរទៅដោយប្រាសាទបូរាណរាប់ពាន់ដែលសង់ពីសិលា ។ បុព្វបុរសខ្មែរបានយកថ្មភក់ និងថ្មបាយក្រៀមមកសាងសង់ ។ បានជាបុព្វបុរសខ្មែរយកថ្មភក់ ( សង់គូប្រាសាទ ) ព្រោះសិលាប្រភេទនេះស្ថិតនៅគង់វង្សបានយូរងង្វែង និងម៉្យាងទៀតសិលាប្រភេទនេះមានគ្រាប់ម៉ដ្ឋដែលងាយស្រួលក្នុងការឆ្លាក់ ។ ចំណែកឯថ្មបាយក្រៀម ( សង់កំពែ ) ព្រោះវាធន់នឹងអាកាសធាតុ ។