Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើអង្គដែលយើងមើលឃើញ​ប្រែប្រួលដូចម្តេចនៅពេលផែនដីធ្វើដំណើរជុំវិញព្រះអាទិត្យ ?

២. ដូចម្តេចដែលហៅថា ស៊ុល​ស្ទីសវស្សានរដូវ ?

៣. ដូចម្តេចដែលហៅថា ស៊ុលស្ទីសសិសិររដូវ ?

៤.  តើមានន័យដូចម្តេចបើគេឃើញតារានិករសិង្ហ តារានិករខ្យាដំរី និងតារានិករព្រានប្រមាញ់រៈនៅលើមេឃ ?

៥. តើកត្តាអ្វីខ្លះមានឥទ្ធិពលលើរយៈ​កម្ពស់ព្រះអាទិត្យនៅពេលថ្ងៃត្រង់ ? ចូរ​ពន្យល់ ?

ចម្លើយ

១. នៅពេលផែនដីធ្វើដំណើរជុំវិញព្រះអាទិត្យ យើងនឹង​បានឃើញតារានិករថ្មីៗរៈនៅលើមេឃខាងកើត ​ហើយតារានិករចាស់ៗលិចបាត់ពីជើងមេ​ឃខាងលិច ។ ឧទាហរណ៍៖ នៅដើមខែកក្កដា​តំបន់ជាច្រើន នៅអាមេរិច អឺរ៉ុប និងអាស៊ីមើលឃើញតារានិករខ្យាដំរីនៅពាក់កណ្តាលមេឃខាងត្បូង ។ នៅដើមខែធ្នូ តំបន់ទាំងនេះមិនអាចមើលឃើញតារានិករខ្យា​ដំរីទៀតទេ ផ្ទុយទៅវិញគេអាចមើលឃើញតារានិករព្រានប្រមាញ់វិញ ។

២. ស៊ុលស្ទីសវស្សានរដូវគឺជា ថ្ងៃដែលរយៈពេល​ថ្ងៃវែងបំផុតនៃឆ្នាំ ឬជាថ្ងៃដែលរយៈកម្ពស់ព្រះអាទិត្យស្ថិតនៅខ្ពស់បំផុតនៃឆ្នាំ ។

៣​. ស៊ុលស្តីសសិសិររដូវគឺជា ថ្ងៃដែលរយៈពេលយប់វែងបំផុតនៃឆ្នាំ ឬជាថ្ងៃដែលរយៈកម្ពស់ព្រះអាទិត្យទាបបំផុតនៃឆ្នាំ ។

៤. បើគេឃើញតារានិករសិង្ហរៈនៅលើមេឃនោះមានន័យថា រដូវដាំដុះនឹង​ចូលមកដល់ ​។

​បើតារានិករខ្យាដំរីរះនៅលើមេឃបញ្ជាក់ថាវាគឺជា វស្សានរដូវ ។

បើតារានិករព្រានប្រមាញ់រះនៅលើមេឃបញ្ជាក់​ថា វាគឺជាសិសិសររដូវ ។

៥. កត្តា​ដែលមានឥទ្ធិពលលើរយៈកម្ពស់ព្រះអាទិត្យនៅពេលថ្ងៃត្រង់គឺ ៖ ទីតាំងនៃគន្លងរបស់ព្រះអាទិត្យ និងរយះទទឹងនៅលើផែនដី ។

  • រយះកម្ពស់ព្រះអាទិត្យនៅពេលថ្ងៃត្រ​ង់ប្រែប្រួលទៅតាមទីតាំងនៃគន្លងរបស់ព្រះអាទិត្យដោយសារគន្លងមានរាង​អេលីប និងអក្ស័ររបស់ផែនដីទ្រេត ( ២៣.២៧ ដឺក្រេ ) នាំឲ្យបង្កើតបានមុំចាំងប៉ះខុសគ្នា ​។
  • រយៈទទឹងលើផែនដីក៏មានឥទ្ធិពលដល់រយៈកម្ពស់ព្រះអាទិត្យនៅពេលថ្ងៃត្រង់គឺថា អ្នកស្ថិតនៅអេក្វាទ័រមើលឃើញរយៈកម្ពស់ព្រះអាទិត្យនៅពេលថ្ងៃត្រង់ជាងអ្នកស្ថិតនៅតំបន់ត្រជាក់បង្គួរ និងតំបន់ប៉ូល ។ កត្តា​នេះគឺដោយសារផែនដីមានរាងមូល ធ្វើឲ្យតំបន់អេក្វាទ័រទទួលបានមុំចាំងប៉ះនៃ ពន្លឺព្រះអាទិត្យធំ និងកាន់តែតូចទៅៗឆ្ពោះទៅរយៈទទឹងកាន់តែខ្ពស់ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login