គោលការណ៍សេដ្ឋកិច្ចទីផ្សាររួមមាន ៖
- សិទ្ធិជាម្ចាស់លើកម្មសិទ្ធិ និងសិទ្ធិសហគ្រិនក្នុងការធ្វើអាជីវកម្ម និងពាណិជ្ជកម្មដោយសេរី
- ការលុបបំបាត់ទម្រង់ និងបែបបទផ្សេងៗដែលបង្អាក់ដល់ផលិតកម្ម និងពាណិជ្ជកម្ម
- ថ្លៃទំនិញ ឬសេវា បង្កើតឡើងដោយកិច្ចព្រមព្រៀងគ្នារវវាងអ្នកលក់ និងអ្នកទិញ ឬជាសមភាពរវាងបរិមាណផ្គត់ផ្គង់ ឬតម្រូវការក្នុងទីផ្សារ
- ថ្លៃទីផ្សារទំនិញ និងសេវាមានលក្ខណៈបរានុមិតដោយឆ្លុះបញ្ចាំងពីប្រភពថ្លៃដើមនៃផលិតផល
- ការធ្វើអន្តរាគមន៍របស់រដ្ឋក្នុងសេដ្ឋកិច្ចត្រូវប្រើប្រាស់និយតកររសេដ្ឋកិច្ច ដោយស្ថិតក្នុងក្របខណ្ឌច្បាប់ សេដ្ឋកិច្ច ចៀសវាងការប្រើប្រាស់វិធានការរដ្ឋបាលប្រមូលផ្តុំ ។ និយតករសេដ្ឋកិច្ចសំខាន់ៗមានគោលនយោបាយសារពើពន្ធ ហិរញ្ញវត្ថុ និងឥណទាន ច្បាប់ការងារ ច្បាប់ប្រឆាំងនឹងការផ្តាច់មុន ការបង្កើតកម្មវិធីជាតិដើម្បីអភិវឌ្ឍជាដើម ។