2018-11-28 17:11
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
អនុសញ្ញាស៊ី-ដមានបំណងបញ្ចប់ការរើសអើសដោយនាំមកនូវសមភាពពិតប្រាកដសម្រាប់នារី មានន័យថារាជរដ្ឋាភិបាលត្រូវសម្រេចឱ្យបាននូវលទ្ធផលជាក់ស្តែងក្នុងជីវិតរបស់នារី ៖
ក. អនុវត្តតាមគោលការណ៍នៃកាតព្វកិច្ចរបស់រដ្ឋមានន័យថារដ្ឋមានភារកិច្ចទទួលខុសត្រូវ ចំពោះនារីដែលមិនអាចដកចេញបាន
ខ.ហាមឃាត់គ្រប់សកម្មភាពនិងគោលនយោបាយនានាដែលដាក់នារីឱ្យទទួលរងគ្រោះទោះក្នុងចេតនាណាក៏ដោយ
គ. ដាក់ភារកិច្ចឱ្យរដ្ឋភាគីទាំងឡាយទប់ស្កាត់ការរំលោភសិទ្ធិរបស់នារីដោយស្ថាប័នរដ្ឋ និងមន្ត្រីរដ្ឋាភិបាលទៅលើបុគ្គលជាឯកជន និងជាក្រុម
ឃ. ទទួលស្គាល់ឥទ្ធិពលនៃវប្បធម៌ និងប្រពៃណីលើការកម្រិតការរីករាយរបស់នារី ក្នុងការទទួលបាននូវសិទ្ធិរបស់ពួកគេនិងធ្វើឱ្យរដ្ឋភាគីទាំងឡាយផ្លាស់ប្តូរផ្នត់គំនិតមិនជឿនលឿន ទំនៀមទម្លាប់ និងបទដ្ឋាននានាដែលមានការរើសអើងប្រឆាំងនឹងនារីភេទ
ង. បង្ហាញពីតម្រូវការចាំបាច់ ដើម្បីដោះស្រាយទំនាក់ទំនងអំណាចរវាងនារី និងបុរសនៅគ្រប់កម្រិតទាំងអស់ចាប់តាំងពី គ្រួសារ រហូតដល់សហគមន៍ ទីផ្សារ និងរដ្ឋ
ច.បំបាត់ចោលនូវការខុសប្លែកគ្នារវាងទីសាធារណៈនិងឯកជនដោយចាត់ទុកអំពើហិង្សាមកលើនារីក្នុងទីកន្លែង ឧទាហរណ៍នៅក្នុងផ្ទះក៏ត្រូវចាត់ទុកថាជា អំពើហិង្សានៃសិទ្ធិមនុស្សរបស់នារីដែរ ។