Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អគ្គលេខាធិការត្រូវបានធម្មនុញ្ញសហប្រជាជាតិអធិប្បាយថាជា « ប្រធានមន្រ្តីរដ្ឋបាល « នៃអង្គការសហប្រជាជាតិអគ្គលេខាធិការនេះ ជាការពិតទៅគឺមិនដូច្នេះទេ គាត់អាចទទួលបន្ទុកការងារច្រើនជាងនេះឆ្ងាយណាស់ដោយគាត់ជាអ្នកការទូតផងជាសកម្មជនផងជាអ្នកសម្របសម្រួលផង និងជាអ្នកបង្ការហេតុផង ។​ អគ្គលេខាធិការ គឺឈរចំពោះមុខសហគមន៍ពិភពលោកនិងជានិមិត្តសញ្ញានៃអង្គការសហប្រជាជាតិ ។ មានការងារជាច្រើនតម្រូវឲ្យគាត់មានកាយសម្បទាខ្លាំងក្លារហ័សរហួននិងមានការគិតគូវែងឆ្ងាយដែលអគ្គលេខាធិការត្រូវបន្ថែម នូវការស៊ូទ្រាំនឹងការងារប្រកបដោយសុទិដ្ឋិនិយម ដែលជំនឿនេះជាឧត្តមគតិស្តែងឡើងធម្មនុញ្ញសហប្រជាជាតិ ។

កិច្ចការរបស់អគ្គលេខាធិការ ពាក់ព័ន្ធនឹងកម្រិតជាក់ស្តែងជាប់ជាមួយភាពតានតឹងប្រកបដោយប្រឌិតញ្ញាណដែលកើតមកពីនិយមន័យនៃការងាររបស់ធម្មនុញ្ញ ។ ក្នុងទស្សនៈនេះធម្មនុញ្ញបានផ្តល់អំណាច ឲ្យអគ្គលេខាធិការយកចិត្ត​ទុកដាក់ដល់ក្រុមប្រឹក្សា សន្តិសុខ ចំពោះរឿងរ៉ាវទាំងឡាយណាដែលគំរាមកំហែងសន្តិភាព និងសន្តិសុខអន្តរជាតិ ។ ធម្មនុញ្ញបានអំពាវនាវឲ្យអគ្គលេខាធិការប្រតិបត្តិមុខងារផ្សេងៗដទៃទៀត ខណៈដែលត្រូវបានប្រគល់ដោយក្រុមប្រឹក្សាសន្តិសុខមហាសន្និបាត និងយន្តការនៃអង្គការសហប្រជាជាតិសំខាន់ដទៃទៀត ។ ដូច្នេះអគ្គលេខាធិការមានមុខងា​រពីរគឺ ជាអ្នកដឹកនាំពាក្យសម្រាប់សហគមន៍អន្តរជាតិ និងជាអ្នកបម្រើរបស់រដ្ឋជាសមាជិក ។ តួនាទីនោះ ហាក់ដូចជាធានាកុំឲ្យមានការប្រេះឆាមួយចំនួន ។ ទោះជាយ៉ាងណាក៏ដោយក៏ការសង្ខេបនៃទំហំការងារ របស់លោកបានផ្តល់ឲ្យអគ្គលេខាធិការ នូវអណត្តិវិសាមញ្ញមួយសម្រាប់ធ្វើសកម្មភាព ។

អគ្គលេខាបានល្បីល្បាញ ចំពោះសាធារណៈជនទូទៅតាមរយៈការប្រើប្រាស់កេរ្តិ៍ឈ្មោះនិងភាពមិនលម្អៀងរបស់គាត់គឺ សណ្ឋានកម្ម និងកម្មអត្ថប្រយោជន៍នៃការគាំពារផ្នែកការទូត ។ នេះសំដៅទៅលើជំហាន ដែលឈានចេញដោយអគ្គលេខាធិការ និងបុគ្គលិកជាន់ខ្ពស់របស់គាត់ ជាសាធារណៈឬជាឯកជនបង្ការ កុំឲ្យអធិករណ៍អន្តរជាតិកើតមានឡើង ឬកើតមានកាន់តែខ្លាំងឡើង ឬរីករាលដាល ។ ជាការពិតខណៈដែលព្រឹត្តិការណ៍ និងវិបត្តិរបស់អគ្គលេខាធិការអាចមានឥទ្ធិពលយ៉ាងជ្រៅ ។ ប៉ុន្តែកិច្ចការរបស់គាត់ តម្រូវឲ្យមានការប្រឹក្សាយោបល់ទៀងទាត់ ប្រចាំថ្ងៃផង៊ដែរគឺដោយសារមេដឹកនាំពិភពលោក និងឯកជនដទៃទៀតដែលមានវត្តមានក្នុងសម័យប្រជុំផ្សេងៗ នៃស្ថាប័ននានារបស់អង្គការសហប្រជាជាតិនិងធ្វើដំណើរទូទាំងពិភពលោកដែលជារាល់ឆ្នាំអគ្គលេខាធិការបានចេញផ្សាយនូវរបាយការណ៍មួយដែលនូវក្នុងនោះគាត់វាយតម្លៃការងាររបស់គាត់សម្រាប់អាទិភាពទៅអនាគត់របស់ការងារស្ថិតនៅក្នុងបរិបទនៃថ្នាក់ជាក់លាក់ និងអាយុរបស់គាត់ ។ ឆ្នាំ ១៩៩២ជាឧទារណ៍ លោកប៊ូត្រូសប៊ូត្រូសហ្គាលី ( Boutros Boutros Ghali ) តាមសមណើររបស់ក្រុមប្រឹក្សាសន្តិសុខបាននិពន្ធ « របៀបវារៈសន្តិភាព « ជាសំណើរសម្រាប់ការសិក្សាសន្តិភាព និងការកសាងសន្តិភាពក្នុងពិភពលោកក្រោយសង្រ្គាមត្រជាក់ ។ ពីរឆ្នាំក្រោយមកគាត់បានចេញ« របៀបវារៈសម្រាប់ងភិវឌ្ឍ« ប្លង់សម្រាប់អភិវឌ្ឍក្នុងសតវត្សទី២១ ។ នៅក្នុងដែនដីគ្មានក្នុងផែនទី គឺការិយាល័យនៃអគ្គលេខាធិការ ដែលកំពុងបានផ្តល់នូវថាមពលនិងទិសដៅថ្មី ។ អគ្គលេខាធិការបច្ចុប្បន្នកឺលោក បាន គីមូន ជនជាតិកូរ៉េ ខាងត្បូង ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login