ដើម្បីឪ្យប្អូនៗកុមារ កុមារី យុវជនក្លាយជាទំពាំងស្នងឬស្សីពិតប្រាកដ ដែលជាទីសង្ឃឹមរបស់ប្រទេសជាតិក្នុងនាមជាគ្រូបង្រៀនម្នាក់ត្រូវមានគោលបំណងអប់រំគេទាំងនោះដូចតទៅ ៖
- យុវជនគឺជាមនុស្សដែលកំពុងលូតលាស់កាយសប្បទា និងបញ្ញា
- ជាទំពាំងឬស្សិ ជាពន្លកដែលក្លាយជាដើមឬស្សីទៅអនាគត
- ជាមនុស្សដែលកំពុងអភិវឌ្ឍខ្លួន ដើម្បីក្លាយជាពលរដ្ឋ
- កុមារា កុមារី យុវជនជាទំពាំងស្នងឬស្សី ប្រៀបដូចជាពលរដ្ឋត្រូវបន្ដវេនពីមនុស្សចាស់តៗគ្នាទៅអនាគត
- ទំពាំងល្អក្លាយជាឬស្សីល្អ
- កុមារា កុមារី យុវជនល្អក្លាយជាពលរដ្ឋល្អត្រូវមានចំណេះដឹង គុណធម៌ល្អ វិទ្យាសាស្រ្ដ បច្ចេកទេសជឿនលឿន គោរពសិទ្ធិមនុស្សលទ្ធិប្រជាធិបតេយ្យ បរិស្ថានល្អ មានសុខភាពមាំមូន មានមនសិការ មានសាមគ្គីភាពល្អមានល្បិច និងវិធីសាស្រ្ដ ដើម្បីផ្ដល់ចំណេះដឹងដល់ជនទាំងនេះឪ្យបានល្អបំផុត ។
- ខិតខំស្រាវជ្រាវរកចំណេះដឹងថ្មីៗ ដើម្បីអប់រំផ្ទេរទៅឪ្យសិស្ស
- ស្រាវជ្រាវបទពិសោធន៍ ល្អៗផ្ដល់ឪ្យសិស្ស
- ត្រូវចេះអភិវឌ្ឍន៍ខ្លួន ស័្វយអភិវឌ្ឍជានិច្ច ។