បាតុភូតដែលជាផលវិបាកនៃការអប់រំមានដូចជា  ៖
	- ការភូតភរ សំដែងឡើងទៅតាមទម្រង់ផ្សេងៗនៃអាកប្បកិរិយារបស់សិស្ស ។ មូលហេតុនេះច្រើនកើតមានឡើងនៅពេលសិស្សខ្លាចទណ្ឌកម្ម ហើយសិស្សត្រូវតែកុហកភូតភរពីកំហុសរបស់ការពិត
 
	- ការខ្ជិលរៀន បណ្ដោយមកពីសិស្សមិនតម្លៃនៃការសិក្សា ឬមិនមានអារម្មណ៍ ដក់ជាប់នឹងការសិក្សា ឬជួនកាលទៀតមកពីអាណាព្យាបាលមិនដាស់តឿនកូន ឬក៏គ្រូមិនសួរមេរៀនចាស់ ឬដាក់កិច្ចការផ្ទះឪ្យសិស្សធ្វើ
 
	- ការគេចខ្លួន  បណ្ដាលមកពីមានវិបត្តិផ្លូវចិត្ត ឬជួបប្រទះនឹងបញ្ហាបែបណាមួយនៅផ្ទះ ឬនៅថ្នាក់រៀន ។
 
	- ការត្រាច់ចរគ្មានគោលដៅ  ការត្រាច់ចរគ្មានដៅមកពីការអស់សង្ឃឹមនឹងរស់នៅចុះសម្រុងនៅក្នុងគ្រួសារ ។ការតានតឹងក្នុងចិត្តហួសប្រមាណបង្ខំឪ្យគេចេះដើរទៅគ្មានគោលដៅ ។ បើក្មេងស្រីអាចប្រថុយខ្លួន...។
 
	- ការលួចគេ  បណ្ដាលមកពីកង្វះខាត និងស្រេកឃ្លាន ឬការចង់បានហួសហេតុ ។
 
	- អំពីសពាណៈ កើតមកពីសង្គម ។ អំពើពាលាខ្លះអូសទាញក្មេងឪ្យហ៊ានប្រព្រឹត្តល្មើស ឬនាំឪ្យកើតជំងឺកាមរោគក៏មានដែរ ។ អំពើពាលានេះនំឪ្យក្មេងជាប់បទល្មើស ។
 
	- ការញៀនល្បែងស៊ីសង
 
	- ការជក់គ្រឿនញៀន ។