បានជាគ្រូចាំបាច់ត្រូវរៀបចំកិច្ចតែងការបង្រៀនព្រោះ ៖
- កម្មវិធីសិក្សាតំរូវអោយគ្រូមានចំណេះដឹងមួយទូលំទូលាយ និងប្លែកៗ
- ក្នុងការអនុវត្តកម្មវិធីបង្រៀនទំនើបតំរូវជាចាំបាច់ឱ្យមានកិច្ចតែងការបង្រៀនមួយយ៉ាងល្អិតល្អន់ ។
- គ្រូបង្រៀនពុំមានលទ្ធភាពបង្រៀនដោយគ្មានការព្រាងទុកនោះទេ ។ បើគ្មានការព្រាងទុកនោះការបង្រៀនរបស់យើង និងមិនមានភាពច្បាស់លាស់ ចាប់ត្រង់នេះបន្តិចនិងមានភាពរារែកមិនធ្វើឱ្យសិស្សចាប់អារម្មណ៍និងមិនមានភាពស៊ីជំរៅនោះទេ ។
- មានកិច្ចតែងការបង្រៀន ជាការចាំបាច់ណាស់សម្រាប់គ្រូបង្រៀននាពេលបច្ចុប្បន្ននេះ ដែលជាគំនិតទូទៅកំរិត បណ្តុះបណ្តាលមុខជំនាញនៅមានកំរិតមួយមិនទាន់សមស្រប ។
- កិច្ចតែងការបង្រៀនអោយគ្រូរៀបចំសង្វាក់នៃការបង្រៀនទៅតាមកំរិតយល់ដឹងសមស្របរបស់សិស្សនិងកាលៈទេសៈព្រមទាំងធ្វើអោយសិស្សចូលចិត្តរៀន ។
- ចូរធ្វើកិច្ចតែងការបង្រៀនផ្នែកនៃមេរៀនមួយដូចមានភ្ជាប់ជាមួយសំរាប់រយៈពេល ១ម៉ោង ។