Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្នមានយុវជន សិស្សមួយចំនួនកំពុងប្រឈមមុខទៅនឹងបញ្ហាអសកម្ម ស្រី ស្រា ល្បែង គ្រឿង ញៀន ...។ បញ្ហាទាំងនេះបណ្ដាលមកពីបញ្ហាដូចជា ៖​

  • ភាពក្រីក្រដែលងាយនឹងអូសទាញយុវជន
  • គ្រួសារខ្លះមធ្យម ឬ ក៏ធូរធារ បណ្ដែតបណ្ដោយកូនឪ្យខ្វះការអប់រំ​ឬ បំរើសកូន​
  • រវល់នឹងការប្រកបមុខរបររកស៊ី ឬ ក៍រវល់ការងារជាមន្ដ្រីរាជការ ដោយមិនអប់រំកូនហើយមានទស្សនៈថា​ ការរកស៊ីចិញ្ចឹមផ្តត់ផ្តង់កូនចៅគឺជាភារកិច្ចតែមួយរបស់គ្រួសារ ធ្វើឪ្យយុវជនទាំងនេះមានឪកាសគ្រប់គ្រាន់ ងាយធ្លាក់ទៅក្នុងបញ្ជាអសកម្មទាំងនេះដូចជា ជក់គ្រឿងញៀន ដេកតាមផ្ទះសំណង់ ដើរលួចឆក់ ប្លន់...។
  • ជីវភាពគ្រូបង្រៀនមានកម្រិតទាបជាងសិស្ស មិនហ៊ាននិយាយស្ដី អប់រំសិស្ស និងខ្លាចអំពើហិង្សាដែលសិស្សបង្កឡើងតាមគ្រប់រូបភាព
  • សាលាមានពេលវេលាតិចតួចណាស់ក្នុងការអប់រំ
  • សាលាមានពេលខ្លះខ្លាចឥទ្ធិពលឪពុកម្ដាយរបស់សិស្ស ដែលមានបុណ្យសក្ដិ អំណាច តួនាទី
  • ការចូលរួមពីមជ្ឈដ្ឋានសង្គមនៅធូររលង់
  • ការលុកលុយវប្បធម៌បរទេសយ៉ាងអាណាធិបតេយ្យដែលធ្វើឪ្យយុវជនងាយទទួលយក និងអនុវត្តតាមដោយល្ថិតល្ងង់ គ្មានព្រំដែន
  • ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយចំនួនមិនាបនយកចិត្តទុកដាក់ក្នុងការអប់រំដល់យុវជន ប៉ុន្ដែបែរជាជួរដួរផ្សព្វផ្សាយបន្ថែមនូវអ្វីដែលអាក្រក់បន្ថែមទៀតដូចជាភាពយន្ដអាសអាភាស ប្លន់ កាប់ចាក់ ធាប់ជំរិត ទស្សនាវដ្ដសិច...ដែលប្រឈមមុខនឹងជំងឺកាមរោគអេដស៍
  • ការសាបព្រោះនុវឥទ្ធិពលអាក្រក់ពីកូនអ្នកមានអំណាចបុណ្យស័ក្តនិងទឹកលុយ...ច្រើនតែរួញខ្លួនពីច្បាប់
  • ការសេពគប់មិនល្អ
  • ការស្វែងយល់ពីអ្វីដែលប្លែកៗតាមរយៈការអូសទាញសម្ភារៈ លុយកាក់ដោយសារខ្វះការអប់រំ ក្រីក្រ
  • អាងទៅលើបុណ្យសក្ដិលុយកាក់របស់ឪពុកម្ដាយ ...។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login