ពណ៌នាពីសមិទ្ធផលរបបរាជរដ្ឋាភិបាលពីឆ្នាំ ១៩៩៣ ដល់ពេលបច្ចុប្បន្ន ៖
+ នយោបាយក្នុងប្រទេស
- អនុវត្តនយោបាយឈ្នះ-ឈ្នះ(ដោយរំលាយអង្គការចាត់តាំងខ្មែរក្រហម និងធ្វើសមាហរណកម្មកងកម្លាំងខ្មែរក្រហមឪ្យមកចូលរួមរស់ជាមួយរាជរដ្ឋាភិបាលនៅឆ្នាំ ១៩៩៨ នាំមកនូវសន្ដិភាវូបនីយនៅកម្ពុជា
- រៀបចំបោះឆ្នោតដោយខ្លួនឯងប្រកបដោយជោគជ័យទៅតាមលទ្ធិប្រជាធិបតេយ្យ
- កំណែទម្រង់គ្រប់វិស័យ (អប់រំ រដ្ឋបាល តុលាការ និងកងកម្លាំងប្រដាប់អាវុធ)
- កម្ពុជាប្រកាន់យកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
- រាជរដ្ឋាភិបាលអនុវត្តគោលនយោបាយយុទ្ធសាស្រ្ដ (ត្រីកោណ និងយុទ្ធសាស្រ្ដចតុកោណ)
+ នយោបាយក្រៅប្រទេស
- កម្ពុជាក្លាយជាសមាជិកអាស៊ាន (ស្មើមុខស្មើមាត់ជាមួយប្រទេសនានា)
- កម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គនានា
- ចូលរួមថែរក្សាសន្ដិភាពពិភពលោក(កងទ័ពមួកខៀវ)
- ធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំសមាគមអាស៊ាន។
+ សេដ្ឋកិច្ច
- កសិកម្មមានការរីកចម្រើនដោយរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការបង្កើតប្រព័ន្ធធារាសាស្រ្ដ ការបង្កាត់ពូជ
- អនុវត្តសេដ្ឋកិច្ចទីផ្សារសេរី កម្ពុជាបានក្លាយជាកន្លែងវិនយោគទុនដ៏ទាក់ទាញ
- វិស័យឧស្សាហកម្មមានការរីកចម្រើនផ្នែករោងចក្រ សហគ្រាស
- ការធ្វើពាណិជ្ជកម្មក៏មានភាពងាយស្រួលជាងមុន
- ប្រជាពលរដ្ឋអាចរកការងារធ្វើបានយ៉ាងទូលំទូលាយទាំងក្នុងប្រទេស និងក្នុងតំបន់
- សេដ្ឋកិច្ចមានកំណើនខ្ពស់ក្នុងរយៈពេលវែង និងចំណូលថវិកាក៏ឡើងជាប្រចាំ
- មានកំណើនទេសចរណ៍ដែលនាំឪ្យមានកំណើនការងារ និងប្រាក់ចំណូលដល់ប្រជាជន ទេសចរណ៍ធម្មជាតិ (ឆ្នេរសមុទ្រ ស្អាត ទឹកជ្រោះ...) ទេសចរណ៍វប្បធម៌ (ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ...)
- ការចូលជាសមាជិកអាស៊ានក៏ជាផ្នែកមួយដែលជុំវិញឪ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនជារៀងរាល់ឆ្នាំផងដែរ
- មានការកសាងហេដ្ឋារចនាសម័្ពន្ធ ស្ពានផ្លូវអាកាស ផ្លូវដែក និងផ្លូវថ្នល់ និងពង្រីកអាកាសយានដ្ឋាន ព្រមទាំងការលើកលែងទិដ្ឋាការ ។
+ ផ្នែកអប់រំ វប្បធម៌
- កសាងសាលារៀនពីទីក្រុងដល់ជនបទដាច់ស្រយាល(ចំណេះដឹង អាហារូបករណ៍សម្រាប់និស្សិត បានធ្វើឪ្យមន្ដ្រីរាជការប្រជាជន និងយុវជនកម្ពុជាបានរៀនសូត្រ និងទទួលបាននូវឳកាសល្អៗជាច្រើន។
- បង្កើត និងជួសជុលកីឡាដ្ឋាន បណ្ដុះបណ្ដាលជំនាញ កីឡាករទទួលបានមេដាយមាស ប្រាក់ សំរិទ្ធ លើឆាកអន្តរជាតិ
- អភិរក្សសម្បត្ដិវប្បធម៌ទាំងរូបិយ និងអរូបិយព្រមទាំងបានដាក់បញ្ចូលសម្បត្តិកម្ពុជាជាបេតិកភ័ណ្ឌពិភពលោក(រមណីយអង្គរ ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ចាប៉ីដងវែង...)
- កម្ពុជាទទួលបាននូវកិច្ចសហការជាមួយប្រទេសក្នុងតំបន់ក្នុងការថែរក្សាសន្ដិភាព និងសន្ដិសុខសង្គម ទប់ស្តាប់ការជួញដូរ មនុស្ស ថ្នាំញៀន និងអំពើភេវកម្ម
- មានការកសាងមណ្ឌលសុខភាព មន្ទីរពេទ្យនៅតាមឃុំ-សង្កាត់ ស្រុក-ខណ្ឌ
- មានសេរីភាពសារព័ត៌មាន និងអនុញ្ញាតឪ្យមានសិទ្ធិសេរីភាពក្នុងការបង្កើតអង្គការសង្គមស៊ីវិល
- សមភាពយេនឌ័រ (ការផ្ដល់សិទ្ធដល់ស្រី្ដក្នុងការធ្វើសេចក្ដីសម្រេចចិត្ត)
- មានការជួយគ្នាទៅវិញទៅមករវាងប្រទេសសមាជិកតាមរយៈការផ្ទេរបទពិសោធន៍។