បានជាខ្ញុំចង់ក្លាយជាគ្រូបង្រៀនពីព្រោះ ៖
- ចង់ឪ្យកុមារយុវជនជាអ្នកបន្តវេនពីមនុស្សចាស់ធ្វើការអភិវឌ្ឍដើម្បីក្លាយជាអំពើល្អដែលមានប្រយោជន៍ជាទីសង្ឃឹម និងជាសរសរទ្រូងប្រទេសជាតិ
- អប់រំឪ្យមានចំណេះដឹងទូលាយ
- អប់រំឪ្យមានសីលធម៌ និងគុណធម៌ល្អ
- អប់រំឪ្យលក្ខណៈវិទ្យាសាស្រ្ដ និងបច្ចេកទេស ជឿនលឿន
- អប់រំឪ្យមានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ
- អប់រំឪ្យមានសុខភាពមាំមួន
- អប់រំឪ្យមានសាមគ្គីភាពល្អ
- អប់រំឪ្យមានល្បិចនិងវិធីសាស្រ្ដសម្រាប់ផ្តល់ចំណេះដឹង និងអប់រំដល់មនុស្សជំនាន់ក្រោយ ក្លាយជាពលរដ្ឋពិតប្រាកដ
- អប់រំឪ្យយល់ពីដឹងពីបរិស្ថានល្អ
- ខិតខំស្រាវជ្រាវចំណេះដឹងថ្មីៗស្រាវជ្រាវបទពិសោធន៍ល្អៗដល់អ្នកបន្ដ
- ចេះស្វ័យអភិវឌ្ឍ
- គ្រូជាអ្នកដឹងនាំខាងសតិបញ្ញារបស់មនុស្ស
- គ្រូជាអ្នកកសាងបញ្ញារបស់សង្គមជាតិ គ្រូល្អនាំឪ្យយុវជនល្អ នាំឪ្យប្រទេសជាតិមានជាតិមានការអភិវឌ្ឍ ថ្លៃថ្នូរ និងរុងរឿង
- គ្រូជាអ្នកកសាងធនធានមនុស្សសម្រាប់អភិវឌ្ឍប្រទេសជាតិ
- គ្រូជាអ្នកបង្ហាញឆ្ពោះទៅរកសន្ដិភាពសេចក្ដីថ្លៃថ្នូរ និងសុភមង្គល
- គ្រូជាវិស្វ័ករខាងសតិបញ្ញារបស់ប្រទេសជាតិ
- គ្រូជាគ្រូពេទ្យបំបាត់រោគល្ងង់ខ្លៅលើពិភពលោក
- គ្រូជាអ្នកសង់គ្រិះរបស់ជីវិតមនុស្សយើង ។