2018-11-30 16:05
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ស្ថាប័នដែលសំខាន់ជាងគេ របស់អង្គការសហប្រជាជាតិនៅក្នុងការដោះស្រាយជម្លោះគឺស្ថាប័ន តុលាការអន្តរជាតិ ( International Court Justice ) ។ ចាប់តាំងពីពេលកើតនៃស្ថាប័ននេះ (នៅឆ្នាំ ១៩៤៦ ) មានរដ្ឋជាច្រើនបានដាក់សំណុំរឿងជូនស្ថាប័នឲ្យដោះស្រាយជម្លោះដែលច្រើនជាង៧២ករណីនិង២២គំនិតនៃការណែនាំដែលបានស្នើរសុំដោយអង្គការអន្តរជាតិ ។ ស្ទើរតែគ្រប់ករណីទាំងអស់បានដោះស្រាយដោយតុលាការពេញអង្គនេះ ។ ប៉ុន្តែចាប់ឆ្នាំ ១៩៨១ មកមានករណី៤បានដោះស្រាយដោយសភាពិសេសតាមការស្នើរសុំរបស់គូភាគីនៃជម្លោះនិងមាន១១ករណីនៃវិវាទមិនបានសម្រេច ។ ករណីដែលបានដាក់ជូនឲ្យដោះស្រាយទាំងនោះ គឺគ្រប់ដណ្តប់យ៉ាងទូលំទូលាលើប្រធានបទជាច្រើន ។