2018-11-30 16:18
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការិយាល័យនៃកិច្ចការច្បាប់ របស់អង្គការសហប្រជាជាតិបានបង្កើតឡើងដើម្បីផ្តល់ការណែនាំខាងវិស័យច្បាប់ដល់អគ្គលេខាធិការរបស់អង្គការសហប្រជាជាតិនិងដើម្បីធ្វើសកម្មភាពក្នុងនាមលោកផ្ទាល់ក្នុងបញ្ហាផ្នែកច្បាប់ ។ ការិយាល័យនេះបម្រើឲ្យលេខាថិការដ្ឋានិងស្ថាប័នរបស់អង្គការសហប្រជាជាតិដទៃទៀតនូវសេវាកម្មបង្រួបបង្រួមថ្នាក់កណ្តាលខាងផ្នែកច្បាប់ ។ ព្រមទាំងផ្តល់ការណែនាំដល់ស្ថាប័នទាំងនោះលើបញ្ហានៃនីតិសាធារណៈជាតិ និងអន្តរជាតិនីតិឯកជនជាតិ និងអន្តរជាតិនិងនីតិរដ្ឋបាលជាតិនិងអន្តរជាតិ ។ ក្នុងចំណោមកិច្ចការផ្សេងទៀតការិយាល័យនេះបានដោះស្រាយបញ្ហាមួយចំនួនដែលទាក់ទងនឹងបុព្វសិទ្ធិនិងអភ័យឯកសិទ្ធនិងស្ថានការណ៍គតិយុត្តិរបស់អង្គការសហប្រជាជាតិ ។