លក្ខណៈសំខាន់មួយចំនួននៃអនុសញ្ញាស្តីពីនីតិសមុទ្រមាន ៖
- រដ្ឋជាប់នឹងសមុទ្រ ត្រូវប្រើអធិតេយ្យភាពនៅលើផែនសមុទ្រ របស់ខ្លួនរហូតដល់១២ម៉ាយនៃរង្វាស់សមុទ្រ ( Nautical miles ) តាមរយៈទទឹង ។ ប៉ុន្តែកប៉ាល់បរទេសត្រូវអនុញ្ញាតឲ្យឆ្លងកាត់ដែនទឹកន្លែង នោះបានដោយលក្ខណៈសន្តិភាពហៅថា Innocent Passage ។
- កប៉ាល់និងយន្តហោះចម្បាំងនៃប្រទេសទាំងអស់ត្រូវបានអនុសញ្ញាឆ្លងកាត់ដោយត្រង់ សម្រាប់ធ្វើនាវាចរណ៍និងអាកាសចរណ៍អន្តរជាតិ ។ ប្រទេសដែលនៅតាមបណ្តោយផ្លូវនោះត្រូវសម្រួលដល់ ការធ្វើនាវាចរណ៍និងអាកាសចរណ៍នោះគ្រប់ទិដ្ឋភាពនៃការធ្វើដំណើរ ។
- បណ្តារដ្ឋមានលក្ខណៈប្រជុំកោះ ( រដ្ឋទាំងនោះកើតឡើងដោយក្រុមកោះដែលនៅជាប់ៗគ្នា និងមានដែនទឹកជាប់គ្នាទៅវិញទៅមក ) ត្រូវមានអធិតេយ្យទៅលើតំបន់សមុទ្រដែលព័ទ្ធជុំវិញដោយខ្សែបន្ទាប់ត្រង់ដោយគូសរវាងចំណុចក្រៅបំផុត នៃប្រជុំទាំងអស់នោះរដ្ឋដទៃទៀតទាំងអស់នឹងរីករាយចំពោះសិទ្ធិនៃផ្លូវធ្វើដំណើរឆ្លងកាត់ចំណែកផ្លូវសមុទ្រ ដែលបានកំណត់ទុកជាមុន ។
- បណ្តារដ្ឋដែលជាប់ឆ្នេរសមុទ្រត្រូវមានសិទ្ធិអធិបតេយ្យលើតំបន់សេដ្ឋកិច្ចផ្តាច់មុខក្នុងប្រវែង ២០០ម៉ាយនៃកម្រិតសមុទ្រចាប់គិតពីច្រាំងសមុទ្រ ហើយស្ថិតក្នុងកាលៈទេសៈយ៉ាងជាក់លាក់មួយ ។ បណ្តារដ្ឋដែលជាប់នឹងឆ្នេរសមុទ្រត្រូវចែករំលែកជាមួយសហគមន៍ អន្តរជាតិនូវផ្នែកចំណូលដែលពួកគេទាញផលប្រយោជន៍ពីការធ្វើអាជីវកម្មលើធនធាននោះនៅក្នុងបាតសមុទ្ររបស់ពួកគេ ដែលស្ថិតនៅក្រៅពី២០០ម៉ាយនៃកម្រិតបាតសមុទ្រគណៈកម្មការទទួលបន្ទុកការកំណត់នៃបាតសមុទ្រនឹងធ្វើអនុសាសន៍ដល់បណ្តារដ្ឋចំពោះព្រំដែនខាងក្រៅតំបន់បាតសមុទ្ររបស់ជាតិនៅពេលដែលពួកគេធ្វើសកម្មភាពលើសពី២០០ម៉ាយ ។
- រដ្ឋទាំងអស់នឹងរីករាយចំពោះសេរីភាពជាប្រពៃណីនៃការធ្វើនាវាចរណ៍ការហោះហើររំលងការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត និងការនេសាទក្នុងសមុទ្រជ្រៅ ។ រដ្ឋទាំងនោះត្រូវមានភារកិច្ចអនុម័តឬសហការជាមួយបណ្តារដ្ឋដទៃទៀតក្នុងការអនុម័តិនូវវិធានការ ដើម្បីគ្រប់គ្រងនិងថែរក្សាធនធានមានជិវីត ។
- បណ្តារដ្ឋដែលព័ទ្ធជុំវិញឬពាក់កណ្តាលដោយសមុទ្រនោះរំពឹងថានឹងសហការដើម្បីគ្រប់គ្រងនិងធនធានមានជីវីតក្នុងសមុទ្រគោលនយោបាយបរិស្ថានការសិក្សាស្រាវជ្រាវនឹងសកម្មភាពផ្សេងៗ ។
- បណ្តារដ្ឋដែលមិននៅជាប់ឆ្នេរសមុទ្រត្រូវមានសិទ្ធិចូលទៅដល់ និងត្រឡប់មកវិញពីសមុទ្រដោយរីករាយចំពោះសេរីភាពនៃការផ្ទេរដោយឆ្លងកាត់ដែនសមុទ្ររបស់រដ្ឋដែលត្រូវឆ្លងកាត់ ។
- បណ្តារដ្ឋត្រូវប្រកាន់ភ្ជាប់ទៅនឹងការពារនិងត្រួតពិនិត្យការបំពុលបរិស្ថាន និងត្រូវទទួលខុសត្រូវចំពោះការខូចខាតដែលបណ្តាលមកពីការរំលោភបំពានលើកាតព្វកិច្ចជាអន្តរជាតិរបស់ពួកគេដូចជាការបំពុលបរិស្ថាន ។
- ការស្រាវជ្រាវវិទ្យាសាស្រ្តអំពីសមុទ្រទាំងអស់ នៅក្នុងEEZ ( Exclusive Economic Zone ) និងក្នុងតំបន់ខ្ពស់រាបបាតប៉ុន្តែនៅក្នុងករណីជាច្រើនរដ្ឋទាំងនោះត្រូវតែទទួលយកការស្រាវជ្រាវនោះ បានធ្វើឡើងក្នុងគោលបំណងសន្តិភាពនិងបានបំពេញលក្ខខណ្ឌច្បាស់លាស់ ។
- បណ្តារដ្ឋត្រូវប្រកាន់ខ្ជាប់ទៅនឹងការជម្រុញការអភិវឌ្ឍន៍និងការផ្លាស់ប្តូរបច្ចេកវិជ្ជាខាងសមុទ្រ តាមរលកធាតុអាកាសជាមួយពាក្យពេចន៍ដែលមានមូលហេតុនិងលក្ខខណ្ឌ ។
- បណ្តារដ្ឋត្រូវដោះស្រាយរាល់ជម្លោះរបស់ពួកគេ តាមមធ្យោបាយសន្តិភាពដែលទាក់ទងទៅដល់ការបកស្រាយនិងការអនុវត្តន៍អនុសញ្ញា ។ ជម្លោះទាំងនោះត្រូវដាក់ជូនសាលាជម្រះក្តីអន្តរជាតិ សម្រាប់នីតិសមុទ្រដែលបានបង្កើតឡើងដោយអនសញ្ញា និងដាក់ជូនតុលាការអន្តរជាតិឬអាជ្ញាកណ្តាល ។ ការផ្សះផ្សាក៏ត្រូវអនុញ្ញាតឲ្យមានផងដែរ ប៉ុន្តែនៅក្នុងកាលៈទេសៈមួយចំនួនការដាក់ជូនតុលាការនោះត្រូវធ្វើឡើងដោយខានមិនបាន ។ សាលាជម្រះក្តីនោះមានសមត្ថកិច្ចដោយឡែក លើជម្លោះនៃការរុករករ៉ែនៅក្នុងបាតសមុទ្រ ។