Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


នៅក្នុងអតីតកាល សហគ្រាសពាណិជ្ជកម្មនានាមាននិន្នាការដោះស្រាយញ្ហាសង្គម តាមរយៈកម្មវិធីទទួលខុសត្រូវរបស់សាជីវកម្មចំពោះសង្គម ( CSR ) របស់ខ្លួន ។ ការទទួលខុសត្រូវរបស់សាជីវកម្ម ចំពោះសង្គមជារឿយៗត្រូវបានគេឃើញថា ជាវិធីមួយដែលឧស្សាហកម្មបញ្ចូលកង្វល់អំពីសេដ្ឋកិច្ចសង្គម និងបរិស្ថាននៅក្នុងសកម្មភាពការងាររបស់ខ្លួន ។ ទោះជាដូច្នេះក្តី គំនិតផ្តួចផ្តើមជាច្រើនរបស់ការទទួលខុសត្រូវរបស់សាជីវកម្មចំពោះសង្គម បានធ្វើឡើងតាមការជ្រើសរើស មានលក្ខណៈអាដហុកនិងមានត្រឹមតែសកម្មភាពមនុស្សធម៌ ។ វាផ្អែកលើអ្វីដែលក្រុមហ៊ុនជ្រើសរើសយកមកដោះស្រាយ តាមការចង់បានរបស់ខ្លួន ។ ផ្ទុយទៅវិញការគោរពសិទ្ធិមនុស្ស មិនមែនជាការធ្វើឡើងតាមការស្ម័គ្រចិត្តនោះទេ ។ ការគោរពសិទ្ធិមនុស្សតម្រូវនូវការប្តេជ្ញាចិត្តពីធុរកិច្ច ។ ក្របខណ្ឌសិទ្ធិមនុស្សផ្តល់នូវការទទួលស្គាល់ជាសាកល ការគិតគូរជាចម្បងដល់ប្រជាពលរដ្ឋចំពោះផលប៉ះពាល់សង្គម និងបរិស្ថានរបស់ធុរកិច្ច ។ ដើម្បីសម្រេចបានការទទួលខុសត្រូវរបស់ខ្លួនក្នុងការគោរពសិទ្ធិមនុស្សមានការរំពឹងទុកថាសហគ្រាសពាណិជ្ជកម្មអនុវត្ត គោលនយោបាយដើម្បីទប់ស្កាត់ និងដោះស្រាយចំពោះផលអវិជ្ជមានជាសក្តានុពល និងជាក់ស្តែងកើតចេញមកពីសកម្មភាពរបស់ខ្លួន ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login