ទង់ព្រះពុទ្ធសាសនាមានបីពណ៌ ខៀវ ក្រហម លឿន ស ហង្សបាទ ផ្លេក ។ អត្ថន័យពណ៌ទាំង ៦នោះគឺ ៖
- ពណ៌ខៀវ ពណ៌ខៀវកាលព្រះអង្គយកកំណើតជាព្រះបាទស្រីពិរាស្រ្ដឥន្ទ្រព្រាហ្មណ៍ មកសុំព្រះនេត្រទាំងគូ ព្រះពោធិសត្វ ខ្វេះឆ្កៀលភ្នែកខ្លួនឯងដាក់ទានដល់ឥន្រ្ទព្រាហ្មណ៍ ។
- ពណ៌ក្រហម កាលព្រះអង្គយកកំណើតជាមាណពឈ្មោះបុទុមកុមារពស់ចឹកមាតា ពេទ្យ ឪ្យរកបេះដូងឪ្យពេទ្យផ្សំថ្នាំឪ្យព្រះមាតាសោយ ដើម្បីឪ្យបាត់ឈឺចុកចាប់ ហើយរស់ឡើងវិញបាន ។
- ពណ៌ហង្សបាទ កាលព្រះអង្គកើតជាព្រះកើតជាវិទ្យាធរ យក្សចាប់មាតាទៅ ។ វិទ្យាសាធរបានអារសាច់ឪ្យយក្សស៊ីដើម្បីដូរមាតាមកវិញ ។
- ពណ៌ស កាលព្រះអង្គកើតជាព្រះវេស្សន្តរ ឪ្យទានដំរីដល់ព្រាហ្មណ៍
- ពណ៌ផ្លេក ឬ ឥន្ធធនូ ឬ ពណ៌ចំរុះ កាលព្រះអង្គកើតជាសត្វទន្សាយលោកចូលភ្លើង ដើម្បីយកសាច់ឈាមឪ្យដល់ឥន្ទ្រព្រាហ្មណ៍ធ្វើអាហារ ។