វត្តអារាមមាវនតួនាទីចំពោះសហគមន៍គឺ ៖
- ឃ្លាំងវប្បធម៌ រក្សាទំនៀមទម្លាប់ប្រពៃណី គម្ពីរក្បួនខ្នាត ក្បួនច្បាប់នានា ក្បួនតម្រាផ្សេងៗ
- កន្លែងដោះស្រាយទំនាស់ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយសន្ដិវិធី និងប្រកបដោយប្រសិទ្ធិភាព ផ្សះផ្សារបង្រួបបង្រួម ជីកកប់ទំនាស់ផ្ដល់នូវអភ័យហហទោស ចោះអធិការតែងមានឥទ្ធិពលទៅលើឧបាសក ឧបាសិកា ។
- ប្រភពមូលនធិសម្រាប់កសាង ហេដ្ឋារចនាសម្ព័ន្ធ វត្តផ្តួចផ្ដើម ឬ ជាអាទិ៍សហគន៍ កសាង ឬ ជួសជុលហេដ្ឋានរចនាសម្ព័ន្ធ តាមរយៈភាគទាន ឬ បុណ្យផ្កាប្រាក់ដើម្បីកសាង ឬ ជួសជុល ផ្លូវលំ សាលារៀន ទំនប់ ប្រឡាយ គិលានដ្ឋាន ស្ពាន សាលា ឆទាន...។
- កន្លែងព្យាបាល ជម្ងឺតាមបែបបុរាណ ព្យាបាល តាមឳសថបុរាណ ប្រើវិធីតាមបែបបុរាណ
- កន្លែងព្យាបាលផ្លូវចិត្ត ផ្តល់ប្រឹក្សា ពិគ្រោះយោបល់ រកមធ្យោបាយ ដោះស្រាយបញ្ហាលំបាកក្នុងគ្រួសារ ឬ សហគមន៍ អប់រំផ្លូវចិត្តតាមរយៈសមាធិ ឬ វិបស្សនាដើម្បីជំរះភាពសៅហ្មងពីក្នុងចិត្ត ផ្ដល់ទស្សនាទាន ...
- ប្រមូលផ្ដដុំសាមគ្គី ការជួបជុំបវិស័ទធ្វើបុណ្យ បង្កឪ្យមានសទ្ធាជ្រះថ្លា សប្បុរសធម៌ ករុណាធម៌ សាមគ្គីតាមផ្លូវកាយ វាចា ចិត្ត បញ្ញា និងសម្ភារៈ ។
- អប់រំផ្លូវចិត្តដល់យុវជន តាមរយៈការបួស អប់រំសីលធម៌ធហិង្សា អប់រំផ្ឡូវចិត្ត ដល់យុវជនកុំឪ្យភ្លើតភ្លើន កុំឪ្យស្រើបស្រាល ឪ្យចេះបង្រួមកាយវាចាចិត្ត ។
- កន្លែងផ្តល់ចំណេះដឹង នៅតាមជនបទ ដាច់ស្រយោល ពីបុរាណមិនទាន់ មានសាលារៀន ចំណេះទូទៅតាមរយៈការបួសរៀន សាមណេរ មានលទ្ធភាពរៀនលេខនព្វន្ត រៀនអក្សរ រៀនច្បាប់ផ្សេងៗពីវត្តអារាម ។
- មណ្ឌលសហសង្រ្គោះ សង្រ្គោះដោយអនុញាតឪ្យស្នាក់នៅ និងទទួលការចិញ្ចឹម បណ្ដុះបណ្ដាលវិជ្ជាជីវៈ បណ្ដុះបណ្ដាលជំនាសញ សកម្មភាព ប្រតិបត្តិ នូវជំនាញឈើ ជំនាងកំបោរ សិប្បកម្ម បណ្ដុះកូនឈើ ដាំ និងចិញ្ចឹមសត្វ
- មណ្ឌលអប់រំសុខភាព និងអនាម័យ ផឹកទីកឆ្អិន បន្ទោរបង់ក្នុងបង្គន់ អនាម័យក្នុងការហូបចុក អនាសម័យដំណេក...
- មណ្ឌលអប់រំមហាជនទូទៅ ផ្តល់ធម្មទាន ជាសំណងអាមីសទាន ដែលបរិស័ទទៅវត្ត ទូន្មានប្រៀបប្រដៅ ក្រើនរំលឹក បរិស័ទ ឪ្យយល់ដឹងខុសត្រូវ ស្គាល់គុណ ស្គាល់បុណ្យ ស្គាល់បាប ស្គាល់កុសល អកុសល ឪ្យចេះសម្រួបកាយ វាចា ចិត្ត វៀរចាកផ្គុំកិសេស តណ្ឌា និងផ្សព្វផ្សាយមេត្តាធម៌ ។
- កន្លែងសក្ការៈបូជា តំកលពុទ្ធបដិមារ តម្កល់ទុកអដ្ឋិធាតុបុព្វការីជនបូជាចំពោះព្រះពុទ្ធ
- កន្លែងមានធុរៈមហាជន ឪ្យខ្ចីចាន ឆ្នាំង ខ្ទះ កន្ទេល ខ្ទោយ ប្រដាប់ប្រដារប្រើប្រាស់ដទៃទៀតពេលបរិស័ទ មានធុរៈរវល់ដូចជាពិធីអាពាហ៍ពិពាហ៍ ពិធីសែនព្រេននិងពិធីបុណ្យទានផ្សេងៗ
- រមណីដ្ឋានបុណ្យទាន ( កែច្នៃ ) សម្រាប់កែកំសាន្ដ សម្រាប់បំបាត់អផ្សុកជាតិពិសេសពេលបុណ្យទាន ដែលមានល្បែងប្រជាប្រិយ ឬ សិល្បៈកំសាន្ដ កន្លែងបន្ធូរអារម្មណ៍ ។