រៀបរាប់ពិធីមង្គលការ ដែលខ្មែរយើងធ្លាប់ធ្វើតាំងពីដើមរៀងមក ៖
មុនមង្គលការ ៖
- មើលថ្ងៃខែឆ្នាំ ( ផ្សំសម្ព័ន្ធពង្ស ) កូនប្រុសស្រី
- ពិធីចែចូវ
- ពិធីស្ដីដណ្ដឹង
- ពិធីជូនពេលវេលាភ្ជាប់ពាក្យ
ពិធីក្នុងថ្ងៃមង្គលការមានកម្មវិធីដូចជា ៖
- ដង្ហែកូនកម្លោះចូលរោងផ្កាស្លា ( ផ្ទះខាងស្រី )
- ការបេះផ្កាស្លា
- ការលើកកំណត់ ស៊ីស្លាមើលពាលាកូនប្រុសស្រី
- ការហែឡើងអ្នកតា
- ពិធីកាត់សក់
- ការដង្ហែកូនប្រុសស្រីទៅងូតទឹក
- ការសែនក្រុងពាលី
- ការសែនចងដៃទោល
- ពិធីជុំពេល ជាវខាន់ស្លា
- ពិធីបុកល័ក្ខ
- ការរៀបរៀងផ្លែឈើ
- ការដាតផ្កាស្លា
- ការសំពះពេលា ( ពេលជិតភ្លឺ )
- ការដង្ហែកូនប្រុសស្រីទៅកន្លែងផ្នឹម
- ការសំពះផ្កាស្លា
- ការសំពះផ្នឹម ( ចងដៃ បង្វិលពពិល បាចផ្កាស្លា )
- តោងស្បៃកូនក្រមុំចូលបន្ទប់
- ការសែនលាបំណន់ តាដុង យាយជ័យ
- ពិធីផ្សំដំណេក ។
ក្រោយពេលពិធីមង្គលការ
- កូនប្រុសស្រី យកផ្កាស្លាច្បង និងចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃដើម្បីទទួលពរជ័យ
- ឪពុកម្ដាយ កូន ស្រី ទៅសាលាសង្គាត់ចុះសំបុត្រអាពាហ៍ពិពាហ៍
- ស្វាមីភរិយា នាំគ្នាទៅសួរញាតិទាំងសងខាង ។