Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


នៅក្នុងពិធីមង្គលការ ឬអាពាហ៍ពិពាហ៍កូនកម្លោះកូនក្រមុំ តាមប្រពៃណីខ្មែរមានវត្តខ្លះនៃពិធីយកលំនាំតាមរឿងព្រេង ដូចជាពេលសំពះផ្ទឹមកូនកម្លោះកាន់ដាវ និងរាំសាកន្ទេលជាដើម ។ តាមប្រវត្តិរឿងបានតំណាលថា ៖ កាលពីព្រេងនាយមានអាមាត្រម្នាក់ជារាជបំរើចេញទៅបង្រ្កាបពួកបះបោរនៅទីជនបទ ទៅដល់ស្រុកមួយអាមាត្រនោះបានចូលស្តីដណ្តឹងកញ្ញាម្នាក់ជាកូនអ្នកស្រុកនៅទីនោះជាប្រពន្ធ ។ ហើយបានឱ្យមាស៣ដំឡឹងជាគ្រឿងបញ្ជាប់ពាក្យដោយសន្យាថាបីខែទៀត នឹងមករៀបការបន្ទាប់មកមាត្រានោះត្រឡប់ទៅកាន់ទីក្រុងវិញ ។ ដោយជាប់រវល់នឹងកិច្ចការរាជការច្រើនក៏ខកខានមិនបានមកតាមកិច្ចសន្យាឪពុកម្តាយខាងស្រីបានឱ្យកូនទៅកម្លោះម្នាក់ទៀតដែលដណ្តឹងក្រោយ ។ កំពុងតែសំពះការអាមាត្រនោះទៅដល់ក៏ហូតដាវកាប់កម្លោះនោះស្លាប់ទៅ ហើយយកនាងនោះជាប្រពន្ធ ។ ក្រោយពីសម្លាប់ហើយម្តាយឪពុកអញ្ចើញព្រាហ្មមកសូត្រស្លុតី (សំរាប់ពួកព្រាហ្មសូត្រថ្វាយជ័យមង្គល) លាងឈាមសាកន្ទេលរំងាប់ចង្រៃ ។ រយៈពេលតពីនោះមកអ្នកស្រុកសំគាល់ថាដាវជាអាវុធកំចាត់សត្រូវ ក្នុងពេលធ្វើមង្គលការក៏យកដាវឱ្យកូនសំពះការនិងឱ្យអ្នកច្រៀងកាន់ដាវរាំរាយទំនុកសាកន្ទេលរំងាប់ចង្រៃជាប្រពៃណីរហូតដល់សព្វថ្ងៃនេះ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login