ជំនឿកើតមាននៅពេលដែលមនុស្ស ៖
- មិនអាចប្រើកម្លាំងរបស់ខ្លួនទប់ទល់បាន
- ភ័ណ្ឌខ្លាចចំពោះបាតុភូតធម្មជាតិ ឬ កម្លាំងក្រៅខ្លួនដែលអាចជួយទប់ទល់បាន
- សន្មតឪ្យកម្លាំងទាំងនោះដោយបង្កើតរូបរាងផ្សេងៗតាមសមត្ថភាពនិងការឧបកិច្ចរបស់គេ
- កម្លាំងទាំងនោះក្លាយជាទីពឹង ជាទីរលឹក និងជួយពួកគេឪ្យបានសុខសប្បាយតាមរយៈការបន់ស្រន់ និងសក្ការៈបូជាផ្សេងៗ ។
ខ្មែរមានជំនឿច្រើនយ៉ាងដូចជាជឿលើ ៖
- ព្រលឹង បុព្វបុរស ឪពុកម្ដាយ ដូនតា អារក្ច ខ្មោច ព្រាយបិសាច...
- ជឿលើធម្មជាតិ ព្រះអគ្គី ព្រះអង្គា ព្រះពាយ ព្រះភិរុណ...
- វត្ថុស័ក្តិសិទ្ធិ ឆែកាច់ ខ្នាយតាន់ ខាងពួន សក់កណ្ដាញ់...
- ជឿលើប្រថ្នូលកំរើកសរីរាង្គ ញាក់ភ្នែក ញាក់មាត់ ...
- ជឿលើសត្វ តុកកែ ដំរី ក្អែកបូល ...
- ជឿលើព្រះគោ
- ជឿលើសិរីសួស្ដី មង្គល ...។
រៀបរាប់ជំនឿខ្មែរយើងដែលនៅគោរពដល់សព្វថ្ងៃឪ្យបាន ៥ ៖
- ជំនឿលើអារក្សអ្នកតា
- ជំនឿលើបាតិភូតធម្មជាតិ
- ជំនឿលើការទស្សន៍ទាយ
- ជំនឿលើបុណ្យបាប
- ជំនឿលើខ្មោចព្រាយបិសាច ។
ជំនឿលើសិរីសួស្ដីជោគជ័យមង្គលកើតឡើងដោយសារ ៖
+ ការប្រព្រឹត្តតាមកាលវេលា
- ពេលព្រឹលសិរីសួស្ដីនៅត្រង់មុខ
- ពេលថ្ងៃត្រង់សិរីសួស្តីនៅត្រង់ទ្រង
- ពេលយប់សិរីសួស្ដីនៅត្រង់ជើង ...។
+ ការប្រើបពណ៌តាមថ្ងៃមានសិរីសួស្ដី
- ថ្ងៃអាទិត្យ ប្រើពណ៌ក្រហម
- ថ្ងៃចន្ទ ប្រើពណ៌លឿង ឬ លឿងទុំ
- ថ្ងៃអង្គារ ប្រើពណ៌ស្វាយ
- ថ្ងៃពុធ ប្រើពណ៌ស៊ីលៀប
- ថ្ងៃព្រហស្បតិ៍ ប្រើពណ៌បៃតង ឬ ត្រួយចេក
- ថ្ងៃសុក្រ ប្រើពណ៌ខៀវ
- ថ្ងៃសៅរ៍ ប្រើពណ៌ស្វាយ ព្រីងទុំក្រម៉ៅ ។
+ គោរពដង្ហើមប្រចាំថ្ងៃ
- អាទិត្យ នៅទិសឧត្តរ
- ចន្ទ នៅទិសនិរតី
- អង្គារ នៅទិសឥសាន
- ពុធ នៅទិសឥសាន
- ព្រហស្បតិ៍ នៅទិសបូព៌ា
- សុក្រ នៅទិសអាគ្នេយ៍
- សៅរ៍ នៅទិសទក្សិណ ។
+ ឬកថ្ងៃ និងខែប្រចាំមហាសង្គ្រាន ដូចជាពេលវេលានឌសគម្រាស្លៀកសំពត់អាវថ្មី គម្រាទទួលដំណឹង សម្រាបទិញរបស់គម្រាយល់សប្ដិ គម្រាបញ្ចុះសពសារពើ លើកផ្ទះ រៀបការ សូត្រមន្ដ រំដោះគ្រោះ ...។
+ ការដើរព័ន្ធជុំវិញវត្ថុអ្វីមួយប្រព្រឹត្តទៅដើម្បីឪ្យមានមង្គលសិរីសួស្ដី ឬ ដើម្បិសម្ដែងសេចក្ដីគោរពស្រឡាញ់ ។