ប្រៀបធៀបពិធីបុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យចូលឆ្នាំគឺ ៖
១. អត្ថន័យ
+ បុណ្យភ្ជុំបិណ្ឌ
បុណ្យភ្ជុំបិណ្ឌ= ភ្ជុំបិណ្ឌ+ បិណ្ឌ
- ភ្ជុំ ( ន. ) ជួបជុំ ប្រមូលផ្ដុំ ....។
- បិណ្ឌ ( ន. ) ដុំបាយ ពំនូតបាយ...។
ដូចនេះបុណ្យភ្ជុំបិណ្ឌ គឺសំដៅពិធីបុណ្យប្រពៃណីបែបពុទ្ធសាសនា ដែលព្រះពុទ្ធសាសនិកយើងនាំគ្នាយកចង្ហាន់ និងបាយបិណ្ឌប្រគេនព្រះសង្ឃដើម្បីឧទិ្ទសកុសលជួនវិញ្ញាណខ័ន្ធបេតជន
+ បុណ្យចូលឆ្នាំ គឺជាបុណ្យប្រពៃណីខ្មែរដែលប្រារព្ធឡើង ដើម្បីទទួលអំណេរសាទរាឆ្នាំថ្មី ។
១. ប្រៀបធៀប
+ លក្ជណៈដូច
- ជាពិធីបិណ្យប្រពៃណីជាតិដូចគ្នា
- ឧទ្និសកុសលដល់វិញ្ញាសាក្ខន្ធបេតជនដូចគ្នា
- ជួបជុំគ្នាក្នុងទីវត្តអារាមដូចគ្នា
+ លក្ខណៈខុសគ្នា
ក. បុណ្យភ្ជុំបិណ្ឌ
- គ្មានពូនភ្ជំខ្សាច់
- មានលេងល្បែងប្រជាប្រិយ
- គ្មានស្រង់ព្រះពុទ្ធរូប
- រយៈពេល ១៥ថ្ងៃ ( ខាងរនោចភទ្របទ )
- គ្មានជូនសំលៀកបំពាក់ដល់អ្នកមានគុណ
- បេតជនដើររក៧វត្ត
- មានបាយបិណ្ឌ
- ប្រវត្តិរឿងប្រេតដែលជាញាតិព្រះបាទពិមិ្ពសារ
- បង្សុកូលឧទ្ធិសកុសល
- គ្មានការតុបតែងគេហដ្ឋាន
- គ្មានគ្រឿងបូជាទេ
ខ. បុណ្យចូលឆ្នាំ
- មានពូនភ្នំខខ្សាច់
- មានល្បែងប្រជាប្រិយ
- មានសង់ព្រះពុទ្ធ
- មានរយៈពេល ៣ ថ្ងៃ
- មានជូនសំលៀកបំពាក់ដល់ព្រះ
- មានជូនសំលៀកបំពាក់ដល់មានគុណ
- គ្មានបេតជនដើររក ៧ វត្តទេ
- គ្មានបាយបិណ្ឌ
- ប្រវត្តិរឿងកបិលមហាព្រហ្ម និងធម្មបាលកុមារ
- អបអរសាទរផ្ទាល់ឆ្នាំចាស់ផ្ទាល់ចូលឆ្នាំថ្មី
- មានការតុបតែងគេហដ្ឋាន
- មានគ្រឿងបូជាទទួលទេវតា ។