Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើអង្គការសហប្រជាជាតិជាអ្វី ? បង្កើតឡើងនៅថ្ងៃខែឆ្នាំណា ?

២. តើបុព្វហេតុនៃការបង្កើតអង្គការសហប្រជាជាតិ ?

៣. ចូរនិយាយអំពី ដើមកំណើតនៃអង្គការសហប្រជាជាតិ ។

៤. តើធម្មនុញ្ញសហប្រជាជាតិជាអ្វី ?
៥. តើបុព្វកថានៃធម្មនុញ្ញសហប្រជាជាតិបានបង្ហាញពីអ្វី ?

ចម្លើយ

១. អង្គការសហប្រជាជាតិ ជាអង្គការពិភពលោក ដ៏កំពូលមួយមាននាទីថែរក្សាសន្តិភាព សន្តិសុខ និងភាពរុងរឿងនៃមនុស្សជាតិ ។ អង្គការនេះបង្កើតនៅថ្ងៃទី ២៤ តុលា ឆ្នាំ ១៩៤៥ ដោយសមាជិក ៥១ប្រទេសចូលរួមនៃកំណើតដំបូង ។

២. ភាពរីករាលដាលនៃសង្រ្គាមលោកលើកទី២ បានជំរុញឲ្យសហរដ្ឋអាមេរិច និងប្រទេសអង់គ្លេសបាន ​ចុះហត្ថលេខាលើសទ្ធិសញ្ញការពាររួមឈ្មោះថា អង្គការធម្មនុញ្ញអាត្លង់ទិច នៅថ្ងៃ ១១ សីហា ១៩៤១ ។ បន្ទាប់មកសង្គ្រាមលោកលើកទី២បានបង្ខំឲ្យប្រទេសចំនួន២៦ ទៀតចុះហត្ថលេខានៅទីក្រុង​វ៉ាស៊ីនតោនដើម្បីធ្វើសង្រ្គាមប្រឆាំងនឹងអាឡឺម៉ង់ ។ មួយឆ្នាំក្រោយមកទៀត សង្គ្រាមលោកឆាបឆេះកាន់តែខ្លាំងឡើងៗស្ទើរតែពាសពេញពិភពលោក ទើបមហាអំណាចទាំង ៣មានសហរដ្ឋអាមេរិច អង់គ្លេស និងសហភាពសូវៀតបានប្រជុំគ្នា​នៅទីក្រុងមូស្គូ នាថ្ងៃ ៣០ តុលា ១៩៤៣ ដើម្បីរៀបគម្រោងបង្កើតអង្គការអន្តរជាតិមួយ ដែលមានប្រសិទ្ធភាពដើម្បីរក្សាសន្តិភាព និងសន្តិភាពអន្តរជាតិ ។ អង្គការពិភពលោកមួយ បានចាប់បដិសន្ធិកនៅពេលដែលប្រទេសចំនួន៥១នៅលើពិភពលោកបាន ជួបប្រជុំគ្នាផ្លាសប្តូរយោបល់ ទៅនឹងគម្រោងធម្មនុញ្ញ នៃអង្គការនេះអស់រយៈពេល២ខែគឺ ( ខែ៤-៥ឆ្នាំ ១៩៤៥ នៅទីក្រុងសាន់ប្រាន់ស៊ីស្កូ ) ។ អង្គការនេះបានចេញរូបរាងឡើងនាថ្ងៃ ២៤ តុលា​ ១៩៤៥ ។

៣. ពាក្យពេជន៍ដំបូងនៃ« អង្គការសហប្រជាជាតិ « បានពន្លឺឲ្យដឹងតាមរយៈប្រធានាធិបតីសហរដ្ឋអាមេរិចគឺលោក ហ្រ្វង់គ្លីន ដ៏ រ៉ូស៏វែ ( Franklin D Roosevslt ) ហើយពាក្យពេចន៍របស់លោកត្រូវបានលើកឡើង​នៅក្នុង «សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ « នាថ្ងៃទី ១ ខែមករា ឆ្នាំ១៩៤២ ក្នុងអំឡុងសង្គ្រាមលោកលើកទី២ គឺនៅពេលដែលដំណាងនៃប្រជាជាតិចំនួន​២៦ បានសន្យាថា រដ្ឋាភិបាលរបស់ខ្លួនបន្តរួមគ្នាប្រឆាំងទល់នឹងអំណាចសម្ព័ន្ធមិត្ត ( Axis Powers ) ។ ធម្មនុញ្ញសហប្រជាជាតិ ត្រូវបានចុះហត្ថលេខាដោយតំណាងនៃសហប្រជាជាតិចំនួន៥០នៅឯសន្និសិទអង្គការសហប្រជាជាតិ ស្តីពីអង្គការអន្តរជាតិដែលបានធ្វើឡើងនៅទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ ( san franci sco ) នៅថ្ងៃទី ២៥ ខែមេសា ដល់ថ្ងៃទី ២៦​ខែមិថុនា ឆ្នាំ ១៩៤៥  ។ ប្រតិភូទាំងនោះពិភាក្សាគ្នាអំពីមូលដ្ឋាននៃសំណូមពរដែលបានស្នើរឡើងដោយតំណាងប្រទេសចិន សហភាពសូវៀត ចក្រភពអង្គគ្លេស និងហរដ្ឋអាមេរិចនៅឯ ដាំបាតុង អក ( Dumbarton Oaks ) នៅខែសីហា ដល់តុលា ឆ្នាំ១៩៤៤ ។ ធម្មនុញ្ញសហប្រជាជាតិ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ១៩៤៥ ដោយតំណាងប្រទេសចំនួន ៥០ ចំពោះប្រទេសប៉ូឡូញដែលពុំមានវត្តមានក្នុងសន្និសីទ នោះក៏បានចុះហត្ថលេខាលើធម្មនុញ្ញសហប្រជាជាតិនេះដែរ ដោយមានលេខរៀងក្រោយគេ ហើយក៏បានក្លាយជារដ្ឋ សមាជិកស្ថាបនិកទី ៥១ ។ អង្គការសហប្រជាជាតិ បានលេចចេញរូបរាងជាផ្លូវការនៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ១៩៤៥ ។ នោពេលដែលធម្មនុញ្ញសហប្រជាជាតិ ត្រូវបានផ្តល់សច្ចាប័នដោយប្រទេសចិន ប្រទេសបារាំង សហភាពសូវៀត ចក្រភព អង់គ្លេសសហរដ្ឋអាមេរិច និងរដ្ឋហត្ថលេខីដទៃទៀតជាច្រើនម្លោះហើយបានជាគេកំណត់យកថ្ងៃទី ២៤ ខែតុលា​ជាទិវាពិភពលោកនៃអង្គការស​ហប្រជាជាតិរាល់ឆ្នាំ ។

៤. ធម្មនុញ្ញសហប្រជាជាតិ គឺជាលក្ខខណ្ឌចម្បង បំផុតនៃការបង្កើតអង្គការសហប្រជាជាតិដែលកំណត់ពីសិទ្ធិនិងកាតព្វកិច្ចរបស់រដ្ឋជាសមាជិក ដើម្បីបង្កើតយន្តការ និងទម្រង់ការអង្គការសហប្រជាជាតិ ។ សន្ធិសញ្ញអន្តរលជាតិនេះគឺជាធម្មនុញ្ញមួយ ដែលចាត់ទុកក្នុងកម្រិត អន្តរជាតិនូវគោលការណ៍ជាច្រើននៃទំនាក់ទំនង់អន្តរជាតិសម្រាប់ការអនុវត្តឲ្យមានសមភាពប្រកបដោយអធិបតេយ្យភាពនៃរដ្ឋទាំងអស់ដែលជាសមាជិកឲ្យក្លាយទៅជាការហាមឃាត់ការប្រើប្រាស់កម្លាំងក្នុងការទំនាក់ទំនង់អន្តរជាតិ ចំពោះមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្សដែលមនុស្សទាំងប្រុស ទាំងស្រីមានសិទ្ធិនឹងទទួល ។

ធម្មនុញ្ញសហប្រជាជាតិ បានផ្តើមឡើងដោយមានបុព្វកថាហើយរួមមានផ្នែកផ្សេងៗ ស្តីពីគោលបំណង់និងគោលការណ៍ របស់អង្គការណ៍សហប្រជាជាតិ សមាជិកភាព យន្តការដោះស្រាយជម្លោះ ដោយសន្តិវិធី អំពើដែលធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងជំងឺរាតត្បាត សកម្មភាពគំរាមកំហែងប្រឆាំងនឹងសន្តិភាពសហប្រតិបត្តិការខាងសេដ្ឋកិច្ចនិងសង្គមអន្តរជាតិ និងដែនដីមិនមែនស្វ័យភាព ។

៥. បុព្វកថា នៃធម្មនុញ្ញសហប្រជាជាតិ បានបង្ហាញអំពីឧត្តមគតិ​និងគោលបំណងរួមមានរបស់ប្រជាជនទាំងអស់ ដែលរដ្ឋាភិបាល​​របស់ខ្លួនបានរួបរួមបង្កើតអង្គការសហប្រជាជាតិ មានសេចក្តីដូចខាងក្រោម ៖

យើងប្រជាជននៃអង្គការសហប្រជាជាតិបានតាំងចិត្តសង្គ្រោះមនុស្សជំនាន់ក្រោយ ឲ្យចាកផុតពីការហែកហួរ នៃសង្គ្រាមដែលបាននាំមកនុវទុក្ខសោក ហួសពីសេចក្តីថ្លែងចំពោះមនុស្សជាតិ ដែលកើតមានពីរដង់រួចមកហើយក្នុងជីវីតរបស់យើង ។ ដូច្នេះ ដើម្បីបញ្ជាក់ឡើងវិញពីសច្ច​ធម៌ ​នៅក្នុងសិទ្ធិមនុស្សដែលជាមូលដ្ឋានគ្រឹះក្នុងសេចក្តីថ្លៃថ្នូរ និងតម្លៃនៃមនុស្សជាតិសិទ្ធិស្មើគ្នា​រវាងបុរស និងស្រ្តីរវាងរដ្ឋធំ និងរដ្ឋតូចដោយបង្កលក្ខណៈឲ្យមានយុត្តិធម៌ និងការគោរពចំពោះកាតព្វកិច្ចដែលកើតចេញពីសន្ធិសញ្ញផ្សេងៗ និងព្រមទាំងប្រភពនៃនីតិអន្តរជាតិដទៃទៀតដែលអាចត្រូវបានរក្សានិងដើម្បីជម្រុញឲ្យមានវឌ្ឍនភាពសង្គម ​។ ជាពិសេសកម្រិតនៃជីវភាពសេរីភាពរបស់មនុស្សនៃរដ្ឋនីមួយៗ ធ្វើយ៉ាងណាឲ្យកាន់តែប្រសើរឡើងក្នុងវង្វង់ សេរីភាពមនុស្ស ។

ហេតុនេះដើម្បីសម្រេចគោលបំណង់ទាំងនេះ យើងត្រូវប្រតិបត្តិនូវប្រការអត់ឱនឲ្យគ្នា ហើយនឹងការរួមរស់ជាមួយគ្នាក្នុងសន្តិភាព ក្នុងនាមជាអ្នកជិតខាងល្អ និងដើម្បីរួបរួមកម្លាំងគ្នារក្សាសន្តិភាព សន្តិសុខអន្តរជាតិ ដើម្បីធានាថាកម្លាំងប្រដាប់អាវុធមិនត្រូវបានប្រើប្រាស់ ហើយបំរើតែផលប្រយោជន៍រួមដោយទទួលនូវគោលការណ៍និងវិធី ដើម្បីប្រើប្រាស់យន្តការអន្តរជាតិក្នុងការ លើកកម្ពស់វឌ្ឍនភាព សេដ្ឋកិច្ច និងសង្គមសម្រាប់ប្រជាជនទាំងអស់ ។

នៅក្នុងលក្ខខណ្ឌនេះដើម្បីដោះស្រាយចំពោះបញ្ហាណាមួយរបស់យើងទាំងអស់គ្នាត្រូវរួមកម្លាំងគ្នាក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីសម្រេចគោលបំណង់ទាំងនេះ ។ ដោយយោងទៅតាមរដ្ឋាភិបាលគួរជាទីគោរពនីមួយៗតាមរយៈអ្នកដំណាងដែលប្រមូលផ្តុំ នៅទីក្រុងសាន់ហ្វា្រន់ស៊ីស្កូ បានបង្ហាញពីអំណាច ដ៏ពេញលេញរបស់ខ្លួន ត្រូវបានយល់ឃើញថាថមានលក្ខណៈល្អ និងសមរម្យបានព្រមព្រៀងបង្ហាញក្នុងធម្មនុញ្ញនៃអង្គការសងប្រជាជាតិហើយតាមរយៈនេះ បានបង្កើតអង្គការអន្តរជាតិមួយមានឈ្មោះថា អង្គការសហប្រជាជាតិ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login