Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

វិញ្ញសាទី២

សំនួរ

១. តើអង្គការសហប្រជាជាតិ មានគោលបំណងដូចម្តេច ?

២. តើអង្គការសហប្រជាជាតិធ្វើសកម្មភាពដោយផ្អែកលើគោលការណ៍អ្វីខ្លះ​?ឮ

៣. តើសមាជិកភាពរបស់អង្គការសហប្រជាជាតិមានលក្ខខណ្ឌដូចម្តេច ?

៤. តើសមាជិកថ្មីត្រូវបានអនុញ្ញាតដោយរបៀបណា ?

៥. តើភាសាផ្លូវការរបស់អង្គការសហប្រជាជាតិមានភាសាអ្វីខ្លះ ?

ចម្លើយ

១. គោលបំណង់របស់អង្គការសហប្រជាជាតិគឺ ៖

  • ដើម្បីរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ
  • ពង្រីកការទំនាក់ទំនងអន្តរជាតិរវាងប្រជាជាតិទាំងឡាយដោយផ្អែកលើការគោរព នូវគោលការណ៍សមាសភាពនៃសិទ្ធិរបស់ប្រជាពលរដ្ឋ និងសិទ្ធិស្វ័យសម្រេចដោយខ្លួនឯងរបស់ប្រជាពលរដ្ឋ ។
  • សហប្រតិបត្តិការ ក្នុងការដោះស្រាយបញ្ហាអន្តរជាតិនានាដូចជាបញ្ហាសេដ្ឋកិច្ច បញ្ហាសង្គម បញ្ហាវប្បធម៌ និងបញ្ហាមនុស្សធម៌ ជាពិសេសក្នុងការជំរុញឲ្យមានសន្តិភាព ឲ្យមានការគោរពសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋាននៃការអនុវត្តន៍ ។
  • ជាមជ្ឈមណ្ឌល ដើម្បីរួមកម្លាំងប្រជាជាតិទាំងអស់ឆ្ពោះទៅ រកគោលបំណងរួម ដើម្បីសេចក្តីសុខពិភពលោក  ។

២. អង្គការសហប្រជាជាតិធ្វើសកម្មភាពដោយផ្អែកលើគោលការណ៍ដូចខាងក្រោម ៖​

  • អង្គការសហប្រជាជាតិបង្កើតឡើងតាមគោលការណ៍សមភាព ប្រកបដោយសមភាព នៃរដ្ឋទាំងអស់ ។
  • សមាជិកអង្គការសហប្រជាជាតិ ត្រូវបំពេញដោយសុទ្ធចិត្តនូវកាតព្វកិច្ចរបស់ខ្លួនតាមធម្មនុញ្ញ ។
  • សមាជិកអង្គការសហប្រជាជាតិ ត្រូវដោះស្រាយជម្លោះអន្តរជាតិ​ ដោយមធ្យោបាយសន្តិវិធី ដោយមិនធ្វើឲ្យមា​​នគ្រោះថ្នាក់់​ដល់សន្តិភាព និងសន្តិសុខអន្តរជាតិហើយនឹងយុត្តិធម៌ឡើយ ។
  • សមាជិកអង្គការសហប្រជាជាតិជៀសវាងការគំរាម​កំហែងឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងអ្នកដទៃទោះបីរដ្ឋនោះតូចក៏ដោយ ។
  • សមាជិកអង្គការសហប្រជាជាតិត្រូវជួយឧបត្ថម្ភពេញបន្ទុកដល់អង្គការនេះ ក្នុងសកម្មភាព​ស្របទៅនឹងធម្មនុញ្ញហើយមិនត្រូវឧបត្ថម្ភតទោរដ្ឋណាមួយដែល អង្គការសហប្រជាជាតិបានរឹតត្បិតដាក់ទណ្ឌកម្មទៅតាមនិតិវិធីទៅលើរដ្ឋ ដែលមិនគោរពធម្មនុញ្ញនោះទេ ។
  • អង្គការសហប្រជាជាតិត្រូវធ្វើយ៉ាងឲ្យរដ្ឋដែលមិនមែនជាសមាជិកគោរពតាមគោលការណ៍ដែលបានចែងរបស់អង្គការសហប្រជាជាតិ មានតម្លាភាពើ និង ជាចំាបាច់ដើម្បីទ្រទ្រង់សន្តិភាព និងសន្តិសុខអន្តរជាតិ ។
  • មិនឲ្យមានបទបញ្ញាតិ្តណាមួយ នៅក្នុងរដ្ឋធម្មនុញ្ញអនុញ្ញា​តឲ្យអង្គការសហប្រជាជាតិ ធ្វើអន្តរាគមន៍ក្នុងរឿងរ៉ាវទាំងឡាយណាដែលទាក់ទិនក្នុងយុត្ថាធិការក្នុងស្រុកនៃរដ្ឋណាមួយឡើយ ។

៣. សមាជិកភាព របស់អង្គការសប្រជាជាតិ បើកចំពោះប្រជាជាតិទាំងឡាយណាដែលស្រឡាញ់សន្តិភាព ដែលព្រមទទួលយកកាតព្វកិច្ចបំពេញទៅតាមលក្ខខណ្ឌកំណត់ដោយធម្មនុញ្ញ នៃអង្គការសហប្រជាជាតិ ហើយមានឆន្ទះនិងអាចអនុវត្ត​ការតព្វកិច្ចទាំងនេះតាមសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ។

៤. សមាជិកថ្មីត្រូវបានអនុញ្ញាតមហាសន្តិបាតតាមការផ្តល់​អនុសាសន៍ របស់ក្រុមប្រឹក្សាសន្តិសុខ ។ ធម្មនុញ្ញក៏បានចែងផលដែរពីការព្យួរឬការបណ្តេញចេញនូវរដ្ឋទាំងឡាយដែលរំលោភទៅលើគោលការណ៍នៃធម្មនុញ្ញ ។ ប៉ុន្តែបញ្ហានេះពុំដែលកើតមានម្តងណាឡើយ ។

៥. តាមធម្មនុញ្ញសហប្រជាជាតិភាសាផ្លូវការរបស់អង្គការសហប្រជាជាតិមានភាសាដូចជា ៖ ភាសាចិន ភាសាអង្គគ្លេស ភាសាបារាំង ភាសារុស្ស៊ី និងភាសាអេស៉្បាញ ។ ភាសាអារ៉ាប់បានត្រូវដាក់បន្ថែមជាភាសាផ្លូវការមួយផងដែរសម្រាប់មហាសន្តិបាតក្រុមប្រឹក្សាសន្តិភាព និងក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login