Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

វិញ្ញសាទី៧

សំនួរ

១. តើលេខាធិការដ្ឋានជាអ្វី ?

២. តើអគ្គលេខាធិការជាអ្វី ?

៣. តើអ្នកណាអនុម័តថវិការរបស់អង្គការសហប្រជាជាតិ ?

៤. តើខ្ទង់ចំណាយសំខាន់ៗរបស់អង្គការសហប្រជាជាតិមានប៉ុន្មានប្រភេទ ? អ្វីខ្លះ​?

៥. តើកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ( UNDP ) ជាអ្វី ?

ចម្លើយ

១. លេខាធិការដ្ឋានគឺជា បុគ្គលិកអន្តរជាតិដែលធ្វើការនៅទីបញ្ជាការរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូយ៉ង និងនៅលើពិភពលោកអនុវត្តការងារផ្សេងៗគ្នាជាច្រើនប្រចាំថ្ងៃ ។ ពួកគេជាអ្នកបម្រើការនៅក្នុង អង្គការសម្ខាន់ៗជាមូលដ្ឋានររបស់អង្គការសហប្រជាជាតិ និងជាអ្នកគ្រប់គ្រងទៅលើកម្មវិធីនិងនយោបាយផ្សេងៗដែលពឹងផ្អែកទៅលើពួកគេ ។ ភារកិច្ចដែលត្រូវអនុវត្តដោយលេខាធិការដ្ឋាន គឺជាបញ្ហាដែលទាក់ទងនឹងអង្គការសហប្រជាជាតិ  ។ ទំហំនៃការងាររបស់គេគឺរាប់ទាំងការថែរក្សាសន្តិភាព រហូតដល់សម្របសម្រួលជម្លោះអន្តរជាតិ ។ បុគ្គលិកខាងលេខាធិការដ្ឋានក៏ជាអ្នកស៊ើបអង្កេតផងដែរ ចំពោះបញ្ហាសេដ្ឋកិច្ចការអភិវឌ្ឍន៍ប្រកបដោយនិន្តរភាពការចាត់ចែងសន្និសីទអន្តរជាតិលើបញ្ហា សាកលត្រួតពិនិត្យ លើវិសាលភាពចំពោះការសម្រេចចិត្តរបស់អង្គការទាំងឡាយ នៃអង្គការសហប្រជាជាតិប្រែសម្រួលសន្តរកថា និងឯកសារទៅជាផ្លូវការរបស់ស្ថាប័ន និងបញ្ជូនកម្មវិធីព័ត៌មានទៅកាន់ព័ត៌មានពិភពលោក ដើម្បីឲ្យយល់ពីការងាររបស់អង្គការសហប្រជាជាតិ ។ លេខាធិការមា​នសមាជិក សមាជិកជាំង១៧០០នាក់ ដែលមកពី១៧០ប្រទេស ។

២. អគ្គលេខាធិការត្រូវបានធម្មនុញ្ញសហប្រជាជាតិអធិប្បាយថាជា « ប្រធានមន្រ្តីរដ្ឋបាល « នៃអង្គការសហប្រជាជាតិអគ្គលេខាធិការនេះ ជាការពិតទៅគឺមិនដូច្នេះទេ គាត់អាចទទួលបន្ទុកការងារច្រើនជាងនេះឆ្ងាយណាស់ដោយគាត់ជាអ្នកការទូតផងជាសកម្មជនផងជាអ្នកសម្របសម្រួលផង និងជាអ្នកបង្ការហេតុផង ។​ អគ្គលេខាធិការ គឺឈរចំពោះមុខសហគមន៍ពិភពលោកនិងជានិមិត្តសញ្ញានៃអង្គការសហប្រជាជាតិ ។ មានការងារជាច្រើនតម្រូវឲ្យគាត់មានកាយសម្បទាខ្លាំងក្លារហ័សរហួននិងមានការគិតគូវែងឆ្ងាយដែលអគ្គលេខាធិការត្រូវបន្ថែម នូវការស៊ូទ្រាំនឹងការងារប្រកបដោយសុទិដ្ឋិនិយម ដែលជំនឿនេះជាឧត្តមគតិស្តែងឡើងធម្មនុញ្ញសហប្រជាជាតិ ។

កិច្ចការរបស់អគ្គលេខាធិការ ពាក់ព័ន្ធនឹងកម្រិតជាក់ស្តែងជាប់ជាមួយភាពតានតឹងប្រកបដោយប្រឌិតញ្ញាណដែលកើតមកពីនិយមន័យនៃការងាររបស់ធម្មនុញ្ញ ។ ក្នុងទស្សនៈនេះធម្មនុញ្ញបានផ្តល់អំណាច ឲ្យអគ្គលេខាធិការយកចិត្ត​ទុកដាក់ដល់ក្រុមប្រឹក្សា សន្តិសុខ ចំពោះរឿងរ៉ាវទាំងឡាយណាដែលគំរាមកំហែងសន្តិភាព និងសន្តិសុខអន្តរជាតិ ។ ធម្មនុញ្ញបានអំពាវនាវឲ្យអគ្គលេខាធិការប្រតិបត្តិមុខងារផ្សេងៗដទៃទៀត ខណៈដែលត្រូវបានប្រគល់ដោយក្រុមប្រឹក្សាសន្តិសុខមហាសន្និបាត និងយន្តការនៃអង្គការសហប្រជាជាតិសំខាន់ដទៃទៀត ។ ដូច្នេះអគ្គលេខាធិការមានមុខងា​រពីរគឺ ជាអ្នកដឹកនាំពាក្យសម្រាប់សហគមន៍អន្តរជាតិ និងជាអ្នកបម្រើរបស់រដ្ឋជាសមាជិក ។ តួនាទីនោះ ហាក់ដូចជាធានាកុំឲ្យមានការប្រេះឆាមួយចំនួន ។ ទោះជាយ៉ាងណាក៏ដោយក៏ការសង្ខេបនៃទំហំការងារ របស់លោកបានផ្តល់ឲ្យអគ្គលេខាធិការ នូវអណត្តិវិសាមញ្ញមួយសម្រាប់ធ្វើសកម្មភាព ។

អគ្គលេខាបានល្បីល្បាញ ចំពោះសាធារណៈជនទូទៅតាមរយៈការប្រើប្រាស់កេរ្តិ៍ឈ្មោះនិងភាពមិនលម្អៀងរបស់គាត់គឺ សណ្ឋានកម្ម និងកម្មអត្ថប្រយោជន៍នៃការគាំពារផ្នែកការទូត ។ នេះសំដៅទៅលើជំហាន ដែលឈានចេញដោយអគ្គលេខាធិការ និងបុគ្គលិកជាន់ខ្ពស់របស់គាត់ ជាសាធារណៈឬជាឯកជនបង្ការ កុំឲ្យអធិករណ៍អន្តរជាតិកើតមានឡើង ឬកើតមានកាន់តែខ្លាំងឡើង ឬរីករាលដាល ។ ជាការពិតខណៈដែលព្រឹត្តិការណ៍ និងវិបត្តិរបស់អគ្គលេខាធិការអាចមានឥទ្ធិពលយ៉ាងជ្រៅ ។ ប៉ុន្តែកិច្ចការរបស់គាត់ តម្រូវឲ្យមានការប្រឹក្សាយោបល់ទៀងទាត់ ប្រចាំថ្ងៃផង៊ដែរគឺដោយសារមេដឹកនាំពិភពលោក និងឯកជនដទៃទៀតដែលមានវត្តមានក្នុងសម័យប្រជុំផ្សេងៗ នៃស្ថាប័ននានារបស់អង្គការសហប្រជាជាតិនិងធ្វើដំណើរទូទាំងពិភពលោកដែលជារាល់ឆ្នាំអគ្គលេខាធិការបានចេញផ្សាយនូវរបាយការណ៍មួយដែលនូវក្នុងនោះគាត់វាយតម្លៃការងាររបស់គាត់សម្រាប់អាទិភាពទៅអនាគត់របស់ការងារស្ថិតនៅក្នុងបរិបទនៃថ្នាក់ជាក់លាក់ និងអាយុរបស់គាត់ ។ ឆ្នាំ ១៩៩២ជាឧទារណ៍ លោកប៊ូត្រូសប៊ូត្រូសហ្គាលី ( Boutros Boutros Ghali ) តាមសមណើររបស់ក្រុមប្រឹក្សាសន្តិសុខបាននិពន្ធ « របៀបវារៈសន្តិភាព « ជាសំណើរសម្រាប់ការសិក្សាសន្តិភាព និងការកសាងសន្តិភាពក្នុងពិភពលោកក្រោយសង្រ្គាមត្រជាក់ ។ ពីរឆ្នាំក្រោយមកគាត់បានចេញ« របៀបវារៈសម្រាប់ងភិវឌ្ឍ« ប្លង់សម្រាប់អភិវឌ្ឍក្នុងសតវត្សទី២១ ។ នៅក្នុងដែនដីគ្មានក្នុងផែនទី គឺការិយាល័យនៃអគ្គលេខាធិការ ដែលកំពុងបានផ្តល់នូវថាមពលនិងទិសដៅថ្មី ។ អគ្គលេខាធិការបច្ចុប្បន្នកឺលោក បាន គីមូន ជនជាតិកូរ៉េ ខាងត្បូង ។

៣. កម្មវិធីថវិកាទៀងទាត់របស់អង្គកការសហប្រជាជាតិ គឺត្រូវអនុម័តិដោយយល់ព្រមដោយមហាសន្និបាតអង្គការសហប្រជាជាតិរៀងរាល់ពីរឆ្នាំម្តង ។ ថវិកាត្រូវផ្តួចផ្តើមដាក់សំណើឡើងដោយអគ្គលេខាធិការ ហើយត្រួតពិនិត្យដោយគណៈកម្មាធិការជំនាញដែលមានសមាជិក១៦នាក់គឺគណៈកម្មធិការប្រឹក្សាយោបល់ស្តីពីបញ្ហារដ្ឋបាល និងថវិកា ។ ទិដ្ឋភាពកម្មវិធីត្រូវត្រួតពិនិត្យដោយគណៈកម្មាធិការដែលមានសមាជិក៣៦រូបសម្រាប់កម្មវិធី និងឲសម្របសម្រួល ។ សម្រាប់រយៈពេលពីឆ្នាំ ១៩៩៤ដល់ ១៩៩៥ ការ់ចាត់ចែងថវិកាត្រូវបានអនុម័តនៅឆ្នាំ ១៩៩៣ដែលមានចំនួន ២.៥៨០.២០០.២០០ដុល្លាសហរដ្ឋអាមេរិច ។

៤. ខ្ទង់ចំណាយសំខាន់ៗរបស់អង្គការសហប្រជាជាតិមាន១២ ប្រភេទសំខាន់ៗដូចតទៅ ៖

១. ចំណាយលើការធ្វើនយោបាយទូទៅការតម្រង់ទិសដៅនិងសម្របសម្រួល ៣៧.០៤៨.៨០០$

២. កិច្ចការនយោបាយ ១៦៩.៤៩៦.៨០០$

៣. យុត្តិធម៌ និងច្បាប់អន្តរជាតិ ៥០.៨១៩.៤០០$

៤. សហប្រតិបត្តិការនិងអភិវឌ្ឍន៍អន្តរជាតិ ២៩៦.៧១១.៤០០$

៥. កិច្ចសហប្រតិបត្តិការក្នុងតំបន់សម្រាប់កិច្ចអភិវឌ្ឍន៍ ៣៤៣.៦៨០.០០០$

៦.សិទ្ធិមនុស្សនិងកិច្ចការមនុស្សធម៌ ១២០.៩៤១.៨០០$

៧. ព័ត៌មានសាធារណៈ ១៣៣.១៤៥.៣០០$

៨.សេវាទ្រទ្រង់រួម ៨៧៦.៨៥៦.០០០$

៩. ការចំណាយពិសេស ៥៧.៩​៧៣.២០០$

១០.ការចំណាយមូលធន ៧៧.១៤៨.០០០$

១១. វាយតម្លៃបុគ្គលិក ៤០៤.៩៤៩.៤០០$

១២. ការរិយាល័យសម្រាប់អធិការកិច្ច និងស៊ើបអង្កេត ១១.៤២៩.១០០$

ប្រភពចម្បងនៃមូលនិធិសម្រាប់ថវិកាធម្មតាគឺបាន មកពីការចូលរួមរបស់រដ្ឋដែលជាសមាជិក ។ នៅក្នុងឆ្នាំ ១៩៩៤ថវិកាធម្មតាដែលបានអនុម័តដោយអង្គការសហប្រជាជាតិគឺមានចំនួន២.៩១២.៥១១.៨២៦$ ។

៥. កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ( UNDP ) គឺជាប្រភពសំខាន់មួយនៃអំណាចសម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្ស ប្រកបដោយនិរន្តភាព ។ អង្គការនេះបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៦៥ តាមរយៈការបញ្ចូលគ្នានៃកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់អង្គការសហប្រជាជាតិ ។ មូលនិធិដែលបានមកពីការរួមវិភាគទាន ដោយស្ម័គ្រចិត្តពីប្រទេសជាសមាជិក នៃអង្គការសហប្រជាជាតិនិងភ្នាក់ងារឯទៀតៗគឺមានចំនួនប្រហែលមួយពាន់លានដុល្លាររៀងរាល់ឆ្នាំទៅឲ្យប្រភពធនធានកណ្តាលរបស់

UNDP ។ សមាជិកទាំង៦រូបនៃក្រុមប្រឹក្សាប្រតិបត្តិ ដែលមានទាំងមកពីប្រទេសអភិវឌ្ឍន៍បានអនុម័តយល់ព្រមលើកកម្មវិធីផ្សេងៗនិងការសម្រេចចិត្តអំពីនយោបាយនានា ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login