Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

វិញ្ញសារទី៥

សំនួរ

១. ចូរនិយាយអំពីក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម ។

២.តើក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមមានមុខងារនិងអំណាចអ្វីខ្លះ ?

៣. ចូរបង្ហាញពីសម័យប្រជុំ នៃក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម ?

៤. ចូរនិយាយអំពីអង្គបន្ទាប់បន្សំ និងក្រុមទំនាក់ទំនង់ ។

៥. តើក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមទំនាក់ទំនង់ជាមួយអង្គការក្រៅរដ្ឋាភិបាលលើបញ្ហាអ្វីខ្លះ ?

ចម្លើយ

១. ធម្មនុញ្ញអង្គការសហប្រជាជាតិបានបង្កើត ឡើងនូវក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមមួយដែលជាអង្គការមួយសម្រាប់សម្របសម្រួលការងារសសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិនិងជាភ្នាក់ងារជំនាញនិងជាស្ថាប័នមួយដែលត្រូវគេទទួលស្គាល់ថាជាអង្គការសមាជិករបស់អង្គការសហប្រជាជាតិ ។ ក្រុមប្រឹក្សាមានសមាជិកចំនួន ៥៤រូបដែលបានបម្រើការងាររយៈពេល៣ឆ្នាំ ។ ការបោះឆ្នោតនៅក្នុងក្រុមប្រឹក្សានេះត្រូវគិតដោយសំលេងភាគច្រើនដែលសមាជិកនីមួយៗមានសម្លេងមួយ ។

២. មុខងារនិងអំណាចនៃក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមមានដូចតទៅ ៖

  • បម្រើជាវេទិកាកណ្តាលសម្រាប់កិច្ចពិភាក្សាអំពីបញ្ហាស​កលដែលទាក់ទងនឹងសេដ្ឋកិច្ច និងសង្គមឬក៏លក្ខណៈបញ្ហាផ្ទៃក្នុងនិងការបង្កើតនូវអនុសាសន៍ គោលនយោបាយទៅលើបញ្ហាដែលត្រូវដោះស្រាយមួយនឹងរដ្ឋជាសមាជិកនិងប្រព័ន្ធរបស់អង្គការសហប្រជាជាតិ ។
  • ជុំរុញឲ្យមានការគោរព ស៊ើអង្កេតលើបញ្ហាសិទ្ធមនុស្សនិងសេរីភាពជាមូលដ្ឋាន ។
  • ពិភាក្សាអំពីកិច្ចព្រមព្រៀងជាមួយភ្នាក់ងារជំនាញដោយកំណត់ នូវទំនាក់ទំនងជាមួយនឹងអង្គការសហប្រជាជាតិ។
  • សម្របសម្រួលសកម្មភាពរបស់ភា្នក់ងារឯកទេសតាមមធ្យោបាយប្រឹក្សាយោបល់និងផ្តល់អនុសាសន៍ដល់មហាសន្និបាតនិងសមាជិកនៃអង្គការសហប្រជាជាតិ ។
  • ផ្តល់សេវាទាំងឡាយដោយមានការអនុម័តពីមហាសន្និបាតចំពោះសមាជិកអង្គការសហប្រជាជាតិនិងតា​មសំណើររបស់ភ្នាក់ងារឯក​ទេស ។
  • ប្តូរយោបល់ជាមួយនឹងអង្គការក្រៅរដ្ឋាភិបាល ទៅលើបញ្ហាទាំងឡាយដែលអាចស្របជាមួយនឹងក្រុមប្រឹក្សាភាគច្រើន ។

៣. សម័យប្រជុំរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចធ្វើឡើងមានរយៈពេល៥សប្តាហ៍យ៉ាងយូរដែលត្រូវធ្វើឡើងមួយឆ្នាំម្តង ។ កិច្ចប្រជុំត្រូវធ្វើឡើងដោយផ្លាស់ប្តូររវាងទីក្រុងញ៉ូវយ៉ក ( New York ) និងទីក្រុងហ្សឺណែវ ( Geneva ) និងយ៉ាងហោចណាស់ក៏មានសម័យប្រជុំពីរនៅទីក្រុងញូវយ៉ក ។ សម័យប្រជុំដ៏សំខាននេះមានរួមបញ្ចូលនូវកិច្ចប្រជុំពិសេសកម្រិតខ្ពស់មួយដែលចូលរួមដោយរដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់ដទៃទៀតដើម្បីពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ចនិងសង្គមសំខាន់ៗការងារពេញមួយឆ្នាំនៃកក្រុមប្រឹក្សា គឺអនុវត្តនៅក្នុងអង្គបន្ទាប់បន្សំរបស់ខ្លួនគឺគណៈកម្មការ ​និងគណៈកម្មាធិការ ដែលត្រូវប្រជុំនោចន្លោះពេលមួយយ៉ាងទៀងទាត់ហើយត្រូវរាយការណ៍ត្រ​ឡប់ទៅក្រុមប្រឹក្សាវិញ ។

៤. យន្តការបន្ទាប់បន្សំនៃក្រុមប្រឹក្សារួមមាន ៖

  • គណៈកម្មការមាន៩គឺ គណៈកម្មការស្ថិតិ គណៈកម្មការប្រជាពលរដ្ឋ និងអភិឌ្ឍន៍ គណៈកម្មការការពារសិទ្ធមនុស្ស គណៈកម្មការសិទ្ធនារី គណៈកម្មការប្រឆាំងគ្រឿងញៀន គណៈកម្មការការពារបទឧក្រិដ្ឋ និងតុលាការបទឧក្រិដ្ឋ គណៈកម្មការវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា សម្រាប់ការអភិវឌ្ឍន៍និងគណៈកម្មការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ។
  • គណៈកម្មការមាន៥ គណៈកម្មការសេដ្ឋកិច្ច ប្រចាំតំបន់អាហ្វ្រិច គណៈកម្មការសេដ្ឋកិច្ចនិងក្រុមប្រឹក្សាសង្គ​មប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច គណៈកម្មការប្រចាំតំបន់អឺរ៉ុប គណៈកម្មការ​សេដ្ឋកិច្ចនិងសង្គមប្រចាំតំបន់អាមេរិកឡាទីន និងការ៉ាប៊ីន គណៈកម្មការសេដ្ឋកិច្ចនិងសង្គមប្រចាំតំបន់អាស៊ីខាងលិច ។
  • គណៈកម្មការអចិន្រ្តៃយ៍ទាំង៤ ​គឺគណៈកម្មការសម្រាប់បង្កើតកម្មវិធីនិងកិច្ចសម្របសម្រួលគណៈកម្មការដោះស្រាយធនធាមមនុស្ស គណៈកម្មការនៃអង្គការក្រៅរដ្ឋាភិបាល​ និងគណៈកម្មការជំនាញនៃក្រុមការងារអន្តររដ្ឋាភិបាល និងកណៈកម្មការជំនាញនៃក្រុមការងារអន្តរជាតិរដ្ឋាភិបាល ​ខ្នាតអន្តរជាតិសម្រាប់ការងារគណនេយ្យរបាយការណ៍ ។
  • ក្រុមឯ​កទេសមួយចំនួនទៀត ដែលធ្វើ​ការលើកគម្រោងទាំងឡាយដូចជាគម្រោងអភិវឌ្ឍន៍ធនធាន​ ធម្មជាតិ ការងភិវឌ្ឍន៍ប្រភពថាមពលថ្មី និងចាស់ សេដ្ឋកិច្ចសង្គមនិងវប្បធម៌ ។
  • គណ់កម្មការប្រតិបត្តិការនឹងក្រុមប្រឹក្សានៃអង្គការសហប្រជាជាតិ លើមូលិធិសម្រាប់កុមារ ការិយាល័យនៃគណៈកម្មការជាន់ខ្ពស់នៃអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន ( SUNCR ) កម្មវិធីអង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍន៍មូនិធិនៃចំនួនប្រជាជនអង្គការសហប្រជាជាតិកម្មវិធីស្បៀងអាហារពិផពលោក និងស្ថាប័នសម្រាប់ស្រាវជា្រវនិងបណ្តុះបណ្តាលជាអន្តរជាតិសម្រាប់ការរីកច​​ម្រើនរបស់ស្រ្តីរួមទាំងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនអន្តរជាតិនិងក្រុមប្រឹក្សាស្បៀងអាហារពិភពលោក ។

៥. ដោយគោរពតាមធម្មនុញ្ញសហប្រជាជាតិក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមអាចពិភាក្សាកា​រងារជាមួយនិងអង្គការក្រៅរដ្ឋាភិបាលទៅលើបញ្ហាដែលទាក់ទង់ទៅនឹងសមត្ថកិច្ចរបស់ក្រុមប្រឹក្សា ។ ក្រុមប្រឹក្សាទទួលស្គាល់ថាអង្គការទាំងនេះគួរតែមានឱកាសដើម្បីបង្ហាញនូវមតិយោបល់ បទពិសោធន៍ឬក៏ចំណេះដឹងនៃបច្ចេកទេសដល់ ការងាររបស់ក្រុមប្រឹក្សា ។ មានអង្គការក្រៅរដ្ឋាភិបាលជាង ១៥០០មានឋានៈជាទីប្រឹក្សារបស់ក្រុម​ប្រឹក្សាដែលអង្គការនេះចែកចេញជាបីប្រភេទ ៖

  • ប្រភេទទី១ អង្គការដែលទាក់ទងជាមួយនឹងសកម្មភាពភាគច្រើនរបស់ក្រុមប្រឹក្សា ។
  • ប្រភេទទី២ អង្គការមានសមត្ថភាពពិសេសកក្នុងផ្នែកជាក់លាក់ណាមួយ ។
  • ប្រភេទទី៣ អង្គការដែលចូលរួមម្តង​​ម្កាលជាមួយនឹងក្រុមប្រឹក្សាហើយមានទីតាំងនៅក្នុងបញ្ជីឈ្មោះសម្រាប់កិច្ចពិភាក្សា Adhoc ។

អង្គការក្រៅរដ្ឋាភិបាល ដែលមានឋានៈទីប្រឹក្សាអាចបញ្ចូលអ្នកសង្កេតការណ៍ចូលរួមការប្រជុំជាសាធារណៈរបស់ក្រុមប្រឹក្សា និងអង្គបន្ទាប់បន្សំហើយអាចបញ្ចូលរបាយការណ៍ជាលាយល័ក្ខអក្សរ ដែលទាក់ទង់ទៅនឹងការងាររបស់ក្រុមប្រឹក្សាពួកគេក៏អាចពិភាក្សាជាមួយពិភាក្សាជាមួយនឹងលេខាធិការដ្ឋានរបស់អង្គការសហប្រជាជាតិលើបញ្ហាកង្វក់រួមដែលប្រមនៅលើពិភពលោកក៏ដូចនៅក្នុងតំបន់ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login