Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

វិញ្ញសាទី៦

សំនួរ

១. ចូរនិយាយអំពីក្រុមប្រឹក្សាទទួលខុសត្រូវផ្នែកសន្តិសុខអន្តរជាតិ ។

២. តើក្រុមប្រឹក្សាទទួលខុសត្រូវមា​នមុខងារនិងអំណាចអ្វីខ្លះ ?

៣ . ចូរនិយាយអំពីតុលាការយុត្តិធម៌អន្តរជាតិ ។

៤ . តើយុត្តាធិការជាអ្វី ?

៥. ចូរនិយាយអំពីសមាជិកភាពនៃតុលាការឲ្យក្បោះក្បាយ ។

ចម្លើយ

១. ក្នុងការបង្កើតប្រព័ន្ធទទួលខុសត្រូវអន្តរជាតិ ( International Trusteeship Syetem ) ធម្មនុញ្ញសហប្រជាជាតិបានបង្កើត ក្រុមប្រឹក្សាទទួលខុសត្រូវមួយដែលជាអង្គមួយក្នុងចំណោមអង្គសំខាន់ៗររបស់អង្គការសហប្រជាជាតិហើយផ្តល់ការងារជាអ្នក ដឹកនាំការងាររដ្ឋបាលរបស់ប្រទេសឬដែនដីទាំងឡាយ​ណាដែលមិនទទួលសិទ្ធពេញលេញជារដ្ឋឯករាជ្យ​មួយ( Trust Territies ) ហើយស្ថិតក្រោមប្រព័ន្ធទទួលខុស​ត្រូវ ។ គោលដៅសំខាន់របស់ប្រព័ន្ធ​នេះគែជំរុញឲ្យមានការរីកចម្រើនជីវភាពរស់នៅអ្នកដែលរស់នៅក្នុងតំបន់ដើមទាំង១១នៃ Trust Territories និងការអភិវឌ្ឍន៍របស់ពួកគេឆ្ពោះទៅរកការបង្កើតរដ្ឋាភិបាល ឬក៏រាជ្យផ្ទាល់ខ្លួន ។ ក្រុមប្រឹក្សានេះ ត្រូវបានបង្កើតឡើងដោយមាន សមាជិកអចន្ត្រៃយ៍៥នៃក្រុមប្រឹក្សាសន្តិសុខគឺ ប្រទេសចិន បារំាង សហព័ន្ធរុស្ស៊ី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ។ គោលបំណងរបស់ប្រព័ន្ធទទួលខុសត្រូវនេះ គឺបំពេញនូវវិសាលភាពដែលគ្រប់ Trust Territories បានឈានទៅដល់ការបង្កើតរាជ្យរដ្ឋាភិបាល ដោយខ្លួនឯងឬទទួលឯករាជ្យដោយរួមទាំងរដ្ឋបម្បែកខ្លួន ឬក៏ប្រទេសដែលចូលរួមឯករាជ្យ​ជាមួយនិងប្រទេសជិតខាង ។

២. ក្រុម​ប្រឹក្សាទទួលខុសត្រូវ ត្រូវបានផ្តល់សិទ្ធិឲ្យត្រួតត្រាពិនិត្យនិងពិភាក្សាលើរបាយការណ៍ដែលទទួលពីអាជ្ញាធរចាត់ចែងការ​ងារ ( Administering Authority ) លើបញ្ហារីកចម្រើននៃប្រជាជន ដែលស្ថិតនៅក្នុងទំបន់ Trust Territories ក្នុងផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម និងសិក្សាធិការ ។ ក្នុងការពិគ្រោះ យោបល់ជាមួយនឹងអាជ្ញាធរចាត់តាំងដើម្បីត្រួតពិនិត្យ បទដ្ឋានលិខិតដែលទទួលយ៉ាងទៀងទាត់ និងបេសកម្មពិសេសផ្សេងៗទៅក្នុងតំបន់ Trust Territories ។

៣. តុលាការយុត្តិធម៌អន្តរជាតិ មានទីតាំងនៅទីក្រុងឡាអេប្រទេសហូឡង់ គឺជាអង់ការយុត្តិធម៌មូលដ្ឋាននៃអង្គការសហប្រជាជាតិ ។ តុលាការនេះបើកចំហរទៅគ្រប់ភាគីទាំងអស់នូវលក្ខន្តិកៈរបស់ខ្លួន ដែលបញ្ជូលជាស្វ័យប្រវត្តិនូវគ្រប់សមាជិកទាំងអស់នៃអង្គការសហប្រជាជាតិ អាចក្លាយជាភាគីមួយនៃអង្គការនេះដោយឈរលើលក្ខខណ្ឌត្រូវកំណត់លើករណីនីមួយៗដោយឈរលើលក្ខខណ្ឌត្រូវកំណត់លើករណីនីមួយៗដោយអនុសាសន៍ដែលផ្តល់ដោយក្រុមប្រឹក្សាសន្តិសុខ ក្នុងមហាស​ន្និបាត ។ ឧទាហរណ៍ប្រទេសស្វីស និងBauru ជារដ្ឋមួយមិនមែនសមាជិកអង្គការសហប្រជាជាតិ ហើយជាភាគីនៃអង្គការនេះ ។ តុលាការនេះមិនបើកចំហរ ចំពោះបុគ្គលឯកជនណាមួយឡើយ។ ទាំងមហាសន្និបាត និងក្រុមប្រឹក្សាសន្តិសុខអាចសុំយោបល់ស្តីពីបញ្ហាច្បាប់ពីតុលាការនេះបាន ។ នៅពេលដែលទទួលការយល់ព្រមពីមហាសន្និបាតអង្គការផ្សេងទៀតក៏អាចបានសុំមតិបានផងដែរ ប៉ុន្តែត្រូវស្ថិតនៅក្នុងទំហំសកម្មភាពរបស់ខ្លួន ហើយមិនអាចធ្វើឲ្យហួសពីក្របខណ្ឌនៃច្បាប់បានឡើយ ។

៤. យុត្តាធិការនៃតុលាគឺគ្រប់ដណ្តប់គ្រប់សំណួរទាំងឡាយបានសំដៅមក និងគ្រប់បញ្ហាទាំងអស់ដែលត្រូវផ្តល់សម្រាប់ធម្មនុញ្ញសហប្រជាជាតិ ឬស្ថិតកក្នុងសន្ធិសញ្ញឬអនុសញ្ញាដែលបម្រុងសម្រាប់អ្នកបញ្ជាក់ ទៅឲ្យតុលាការឬក៏ធ្វើការប្រកាសចំពោះប្រសិទ្ធភាពនោះ ។ ការប្រកាសទទូលយកយុត្តាធិការទាំងនោះមិនបញ្ជូលនូវករណីមួយចំនួន ។ យោងទៅតាមមាត្រទី៣៨នៃលក្ខន្និកៈតុលាការអាចសម្រេចចិត្ត ទៅលើទំនាក់ទំនងណាមួយដោយយោងទៅតាម ៖

  • អនុសញ្ញាអន្តរជាតិដែលបង្កើតឡើងដោយរដ្ឋមួយ ទទួលស្គាល់ដោយរដ្ឋដែលមានវិវាទកម្ម ។
  • ទំនៀមទម្លាប់អន្តរជាតិ ជាភស្តុតាងនៃការប្រតិបត្តិទូទៅមួយដែលទទួលស្គាល់ដោយច្បាប់ ។
  • គោលការណ៍ទូទៅ នៃច្បាប់ដែលទទួលស្គាល់ដោយប្រទេស ទាំងឡាយជាសមាជិកនៃអង្គការសហប្រជាជាតិ ។
  • ការសម្រេចចិត្តរបស់តុលាការ និងការបង្រៀនរបស់អ្នកនិពន្ធអត្ថបទ ដែលមានកម្រិតខ្ពស់បំផុតនៃប្រទេសខុសៗគ្នាជាការពិតមានអង្គបន្ទាប់បន្សំក្នុងការការកំណត់នីតិរបស់ប្រទេសនីមួយៗ ជាសមភាពកំណត់ដោយរដ្ឋធម្មនុញ្ញនៃប្រទេសនោះ ។
  • ប្រសិនបើភាគីទាំងអស់យល់ព្រម តុលាការអាចសម្រេចចិត្តក្នុងករណីមួយដោយឈរលើមូលដ្ឋានសមភាព ។

៥. តុលាការនេះមានចៅក្រមចំនួន១៥រូប​ ដែលត្រូវបានបោះឆ្នោតជ្រើរើសជាលក្ខណៈឯករាជ្យដោយមហាសន្និបាតនិងក្រុមប្រឹក្សាសន្តិសុខ ។ ចៅក្រមទាំងនេះត្រូវបានរើសដោយឈរលើគុណសម្បត្តិ មិនមែននៅលើសញ្ជាតិទេហើយត្រូវបានធានាថាប្រព័ន្ធច្បាប់មូលដ្ឋានរបស់ពិភពលោកនឹងត្រូវបានបង្ហាញចចេញនៅតុលាការ ។ គ្មានចៅក្រមណាម្នាក់មានសញ្ជាតិដូចគ្នាទៅនឹងរដ្ឋ វិវាទកម្មអាចកាត់ក្តីចំពោះជម្លោះបានឡើយ ។ ចៅក្រមទាំងនោះមានអាណត្តិការងារចំនួន៩ឆ្នាំ ហើយអាចនឹងត្រូវជ្រើសរើសសាជាថ្មី ។ ជាធម្មតាតុលាការ គឺជាការប្រជុំពេញអង្គ ប៉ុន្តែក៏អាចបង្កើតនូវក្រុមតូចៗ ប្រសិនបើភាគីជម្លោះស្នើសុំក្នុងគោលបំណងសម្របសម្រួលទៅតាមរបត់នយោបាយរបស់ប្រទេសនោះ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login