2018-12-06 12:38
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
វិញ្ញសាទី៤
សំនួរ
១. ចូរនិយាយអំពីគណៈកម្មាធិការទូទៅនីមួយៗ ។
២. តើសេចក្តីសម្រេចចិត្តដែលអនុម័តដោយមហាសន្និបាតអនុវត្តដូចម្តេចខ្លះ ?
៣. តើក្រុមប្រឹក្សាសន្តិសុខមានមុខងារទទួលខុសត្រូវទៅលើអ្វីខ្លះ ? សមាជិកប៉ុន្មានប្រទេស ?
៤. ចូរនិយាយអំពីសមាជិក្រុមប្រឹក្សាសន្តិសុខនីមួយៗឲ្យបានក្បោះក្បាយ ។
៥.តើក្រុមប្រឹក្សាសន្តិសុខមានមុខងារ និងអំណាចអ្វីខ្លះ ?
ចម្លើយ
១. គណៈកម្មាធិការទូទៅនីមួយៗមានប្រធានមួយរូប និងអនុប្រធាន២១ រូបរបស់មហាសន្និបាតហើយប្រធាននៃគណៈកម្មាធិការទាំង៧ គណៈកម្មាតិការសារតាំងដែលមានសមាជិក៩រូបចាត់តាំងដោយមហាសន្និបាតតាមសំណើររបស់ប្រធាននៃសម័យប្រជុំនីមួយៗ ដែលរាយការណ៍ទៅមហាសន្និបាតស្តីពីសាតាំងទាំងអស់ ។ បញ្ហាខ្លះត្រូវបានពិចារណាក្នុងការប្រជុំពេញអង្គនៃគណៈកម្មាធិការនីមួយៗ ។ ជាទូទៅរាល់បញ្ហាទាំងអស់ត្រូវបានបោះឆ្នោត ក្នុងការប្រជុំពេញអង្គនៅចុងបញ្ចប់នៃសម័យប្រជុំសាមញ្ញ បន្ទាប់ពីគណៈកម្មាធិការទាំងអស់បាន បញ្ចប់ការពិចារណារបស់ខ្លួនហើយដាក់សេចក្តីព្រមព្រៀងនៃ សេចក្តីសម្រេចចិត្តជូនទៅមហាសន្និបាតពេញអង្គ ដើម្បីធ្វើការ អនុម័តតែម្តង ។
ការបោះឆ្នោតក្នុងគណៈកម្មាធិការគឺធ្វើឡើងដោយសំឡេងភាគច្រើន ធម្មតានៅក្នុងអង្គប្រជុំពេញអង្គ ។ សេចក្តីសម្រេចចិត្តអាចត្រូវអនុម័តតាមរយៈការលើលែង ។ នៅពេលសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតពុំមានការចង់ក្រងកម្លាំងស្របច្បាប់សម្រាប់រដ្ឋាភិបាលគេយកចិត្តទុកដាក់យ៉ាងខ្លាំង ក្លាលើទស្សនៈពិភពលោកស្តីពីបញ្ហាអន្តរជាតិសំខាន់ៗ ហើយនឹងអាជ្ញាធរសីលធម៌របស់សហគមន៍ពិភពលោក ។ កិច្ចការពា មួយឆ្នាំរបស់អង្គការសហប្រជាជាតិ ភាគច្រើនបំផុត ចេញមកពីសេចក្តីសម្រេចចិត្តនៃមហាសន្និបាតដែលអាចនិយាយបានថា ឆន្ទៈរបស់សមាជិកភាគច្រើនបានស្តែងឡើង ក្នុងសេចក្តីសម្រេចចិត្តដែលអនុម័តដោយមហាសន្និបាត ។
២. សេចក្តីសម្រេចចិត្តដែលអនុម័តដោយ មហាសន្និបាតអនុវត្តដូចខាងក្រោម ៖
៣. ក្រុមប្រឹក្សាសន្តិសុខ មានមុខងារទទួលខុសត្រូវជា បឋមគឺសម្រាប់ថែរក្សាសន្តិភាព និងសន្តិសុខ អន្តរជាតិ ។ ក្រុមប្រឹក្សាសន្តិភាពសុខមានសមាជិកចំនួន ១៥រូបក្នុងនោះរួមមានៈ សមាជិកអចន្រ្តៃយ៍ចំនួន៥រូបដែលមានៈ ចិន បារាំង សហព័ន្ធរុស្ស៊ី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ។ ចំណែកឯសមាជិក ១០រូបទៀតត្រូវបោះឆ្នោតជ្រើសរើសដោយមហាសន្និបាត ហើយមានអាណត្តិ២ឆ្នាំ ។
៤. សមាជិកក្រុមប្រឹក្សាសន្តិសុខនីមួយៗមាន សំឡេងឆ្នោតមួយ ។ សេចក្តីសម្រេចចិត្តបីនីតិវិធី ត្រូវធ្វើឡើងដោយការបោះឆ្នោតយល់ស្របយ៉ាងហោចណាស់៩សំឡេងលើ១៥ ។ សេចក្តីសម្រេចចិត្តពីបញ្ហាអាទិភាព តម្រូវឲ្យមានសំឡេងឆ្នោត៩ សំឡេងដោយមានការឯកភាពពីសមាជិកអចិន្រ្តៃយ៍ទាំង៥ផង ។ នេះគឺជាច្បាប់ ឯកច្ធ័ន្ធនៃមហាអំណាច ជាញឹមញាយសំដៅលើអំណាចវេតូ ( Veto Power ) ។ ប្រសិនបើមាន សមាជិកអចិន្រ្តៃយ៍ណាមួយមិនយល់ព្រមនឹងសេចក្តីសម្រេចទេ នោះសេចក្តីសម្រេចចិត្តនោះត្រូវបានសមាជិកបោះឆ្នោតបដិសេដនេះបង្ហាញពីការប្រើប្រាស់អំណាចវេតូ ។ សមាជិកអចិន្រ្តៃយ៍ទាំង៥ បានអនុវត្តសិទ្ធិវេតូក្នុងពេលតែមួយ ឬពេលផ្សេងគ្នា ។ ប្រសិនបើសមាជិកអចិន្រ្តៃយ៍ណាមួយមិនគ្រាំទ្រសេចក្តីសម្រេចក្តី ប៉ុន្តែក៏គ្មានបំណង់រាំងស្ទះសេចក្តីសម្រេចនោះតាមរយៈការបោះឆ្នោតវេតូនោះគេអាចបោះឆ្នោតអនុប្បវាទបាន ។ យោងតាមធម្មនុញ្ញសមាជិកទាំងអស់ នៃអង្គការសហប្រជាជាតិ ទទួលយកនិងអនុវត្តសេចក្តីសម្រេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខ ។ នៅពេលដែលយន្តការដទៃទៀតនៃអង្គការសហប្រជាជាតិផ្តល់អនុសាសន៍ទៅរដ្ឋាភិបាលនានា ក្រុមប្រឹក្សាសន្តិសុខមានអំណោចធ្វើសេចក្តីសម្រេចចិត្តតែម្នាក់ឯងដែលរដ្ឋជាសមាជិកមានកាតព្វកិច្ចអនុវត្តតាមធម្មនុញ្ញ ។
៥.តាមធម្មនុញ្ញក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ មានមុខងារនិងអំណាចគឹ ៖
នៅពេលដែលអធិករណ៍បាននាំទៅរកការច្បាំងគ្នាកង្វល់ដំបូងបំផុតរបស់ប្រឹក្សាសន្តិសុខគឺធ្វើយ៉ាងណាត្រូវអធិករឲ្យបានកាន់តែឆាប់ចប់កាន់ប្រសើរ ។ ជាច្រើនដងណាស់មកហើយ ដែលក្រុមប្រឹក្សាសន្តិសុខបានចេញបទបញ្ជានៃបទឈប់បាញ់គ្នាដែលជាលិខិតូបករណ៍ក្នុងការទប់ស្កាត់អរិភាពកុំឲ្យរាលដាល ក្រុមប្រឹក្សាសន្តិសុខបានបញ្ជូនផងដែរនូវកម្លាំងថែរក្សាសន្តិភាព អង្គការសហប្រជាជាតិដើម្បីជួយកាត់បន្ថយភាពតានតឹងក្នុងតំបន់ដែលមានទំនាស់រក្សាទុកកម្លាំងប្រឆាំងដោយឡែកពីគ្នា ហើយបង្កលក្ខណៈឲ្យមានភពស្ងប់ស្ងាត់ហើយត្រូវដោះស្រាយជម្លោះដោយមធ្យោបាយសន្តិវិធីវិញ ។