Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ចលនាបីល្អរបស់យុវជន និងកុមារមាន ៖

កូនល្អ (គ្រួសារ) ក្នុងគ្រួសារ យុវវ័យ គឺជាក្តីសង្ឃឹមរបស់ឪពុកម្តាយទាំងបច្ចុប្បន្ន និងទៅអនាគត ។ ហេតុនេះយុវជន និងកុមារត្រូវ ៖

  • មានអត្តចរឹតស្លូតបូន សុភាពរាបសារ ទន់ភ្លន់ ស្តាប់ដំបូន្មានឪពុកម្តាយ គោរពកោតខ្លាចចាស់ទុំ ព្រឹទ្ធាចារ្យ ព្រះសង្ឃ និងពោរពេញទៅដោយជីវចលនិយម ។
  • ជួយមើលថែទាំប្អូនតូចៗ ។
  • ជួយរំលែកការងារឪពុកម្តាយ បង ប្អូន ជីដូន ជីតា តាមសមត្ថភាព និងលទ្ធភាព ។
  • ស្រលាញ់ពលកម្ម អនាម័យ ការពារបរិស្ថាន ស្រលាញ់ការអប់រំកាយ ស្រលាញ់កីឡា ។
  • សន្សំសំចៃថវិកា ថែទាំសម្ភារ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃក្នុងគ្រួសារ ។

សិស្សល្អ (សាលារៀន) ក្នុងសាលារៀន និងថ្នាក់រៀនចំពោះការសិក្សាយុវជន និងកុមារត្រូវ ៖

  • មានវិន័យ
  • មកសាលារៀនទៀងទាត់ពេលវេលា
  • គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន
  • មានស្មារតីឧស្សាហ៍ព្យាយាម ខិតខំប្រឹងប្រែងរៀនសូត្រ
  • គោរពលោកគ្រូ អ្នកគ្រូ
  • ជួយមិត្តភក្តិ ឱ្យរៀនពូកែ ឱ្យវិលមកកាន់ការសិក្សា ។

មិត្តល្អ (សង្គម) ក្នុងសង្គម យុវជន និងកុមារត្រូវ ៖

  • ធ្វើខ្លួនឱ្យល្អទប់ទល់នឹងបាតុភូតអសកម្មរបស់សង្គម
  • មានទំនាក់ទំនងល្អជាមួយមិត្តភក្តិទាំងក្នុង និងក្រៅសាលាសាមគ្គី ស្រលាញ់ជួយគ្នាទៅវិញទៅមក
  • មានស្មារតីឧស្សាហ៍ព្យាយាម អំណត់អត់ធន់ក្នុងការងារ
  • ចូលរួមសកម្មភាពសិល្បៈ ការអប់រំកាយ និងកីឡា និងវិធីការពារជំងឺដើម្បីថាមពល និងសុខភាព ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login