របាំអប្សរាបង្កើតជាផ្លូវការនៅឆ្នាំ ១៩៦០ ដោយព្រះមហាក្សត្រីយាន៍ស៊ីសុវត្ថិកុសុមៈនារីរ័ត្ន ហើយតួអង្គអប្សរាទី១ គឺម្ចាស់ក្សត្រីបុប្ផាទេវី ។
អត្ថន័យរបាំអប្សរាផ្អែកលើចលនារាំមានដូចជា ៖
- ចង់បញ្ជាក់ប្រាប់នូវស្ថានភាពសម្បូរសប្បាយនៃសង្គមខ្មែរ ដោយសារជាតិសាសន៍មានធនធានមនុស្ស និងអរិយធម៌ខ្ពស់ត្រដែត
- បង្ហាញពីដួងព្រលឹងនៃជាតិខ្មែរ ដែលជាជនជាតិមួយស្លូតបូត ផ្អែមល្ហែមរួសរាយរាក់ទាក់ គ្មានកង្វល់ និងប្រកាន់ភ្ជាប់នូវព្រះធម៌
- បង្ហាញនូវភាពទន់ភ្លន់ ឫកពារសុភាពរាបសារ ថ្លៃថ្នូររបស់ខ្មែរគ្រប់រូបភាព
- បង្ហាញគំខិតច្នៃប្រឌិតរស់រវើករបស់ជាតិខ្មែរក្នុងការរក្សាចរឹកលក្ខណៈខ្មែរលើផ្នែកតុបតែងកាយ សំលៀកបំពាក់ និងកាយវិការរាំរបាំនានាដែលសក្តិសមល្អឥតខ្ចោះ។