អប្សរាដែលបុព្វបុរសខ្មែរបានឆ្លាក់ជាប់នឹងជញ្ជាំងនៃប្រាសាទនានាតំណាងដូចជា ៖
- តំណាងសោភ័ណភាព និងសេចក្ដីសេ្នហាបរិសុទ្ធ ស្នេហាថ្លៃថ្នូរដែលជាសេចក្ដីប្រាថ្នាចង់បានរបស់មនុស្សគ្រប់ៗគ្នា ករណីនេះខ្មែរតែងប្រដូចនារីខ្មែរដែលរូបសម្បត្តិល្អ ចរិយាសម្បត្តិសមសួនទៅនឹងទេពអប្សរាឬ ស្រីគ្រប់លក្ខណ៍ ។
- តំណាងទស្សនៈមាតាធិបតេយ្យគឺតាំងពីយូរលង់ណាស់មកហើយខ្មែរតែងចាត់ទុកស្រ្ដីជាធំ និងលើកតម្កើងស្រ្ដីភេទឥតលំអៀងរៀងេហូតមក ។
- តំណាងចិត្តស្រស់ស្រាយ រាក់ទាក់នៃស្រ្ដីខ្មែរចំពោះជនប្រុសស្រីទូទៅគឺជាមនោសញ្ចោតនាដ៏ប្រពៃរបស់ស្រ្ដីខ្មែរដែលមានចិត្តស្មោះត្រង់ ភក្ដីភាពគោរពស្រឡាញ់មនុស្សដូចគ្នាឥតប្រកាន់វណ្ណៈពណ៌សម្បុរ
- តំណាងសិរិសួស្ដី ភាពរីកចម្រើន ត្រជាក់ត្រជុំ គឺស្ដ្រីជាកត្តានៃស្ដេចក្ដីសុខក្នុងគ្រួសារ និងសង្គម ។
- តំណាងភាពទន់ភ្លន់ ស្រគត់ស្រគុំ និងភាពម៉ឺងម៉ាត់របស់ស្ដ្រីខ្មែរគឺជាឥរិយាបថដ៏ល្អកម្ររកបានដែលស្រ្ដីខ្មែរគ្រប់រូបប្រកាន់ខ្ជាប់ រក្សាទុកក្នុងខ្លួនគេម្នាក់ ។