2018-12-14 17:27
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ព្រះបាទជ័យវរ្ម័ទី៧
ព្រះរាជវង្សនិងជីវប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី៧យើងស្គាល់បានមួយភាគធំដោយសារសិលាចារឹតនៅប្រាសាទជ្រុងក្នុងរង្វង់នគរធំសិលាចារឹតនៅប្រាសាទបន្ទាយឆ្មារក្នុងខេត្តបាត់ដំបងសិលាចារឹតនៅប្រាសាទបាយ័នប្រាសាទតាព្រហ្មនិងជាពិសេសដោយសារសិលាចារឹតនៅប្រាសាទភិមានអាកាសដែលចងក្រងតាក់តែងឡើងជាកំណាព្យកាព្យឃ្លោងដោយព្រះអគ្គមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧គឺព្រះនាងឥន្ទ្រទេវី ។
បើកតាមការស្រាវជ្រោវរបស់លោក ហ្សក សឺដេស ព្រះបាទជ័យវរ្ម័នទី៧ ប្រហែលជាប្រសូតយ៉ាងយូរណាស់ក្នុងគ.ស ១១២៥ ។ ព្រះមាតាព្រះអង្គព្រះនាមជ័យរាជាចូឌាមណី ព្រះបិតាព្រះអង្គព្រះនាមធរណិន្រ្ទវរ្ម័នទី២ ដែលសោយរាជ្យបន្ទាប់ពីព្រះបាទសុរិយវរ្ម័នទី២ ។ ព្រះអង្គត្រូវជាចៅមីង របស់ព្រះបាទជ័យវរ្ម័នទី៦ ។ ដូច្នេះយើងឃើញថាតាមរយៈមាតាព្រះអង្គជាប់ចុះមកពីព្រះរាជវង្សមហាក្សត្រខ្មែរជំនាន់មុនអង្គរ (ឬក្នុងសម័យនគរហ្វូណន់ ចេនឡា) ។ ចំណែកខ្សែស្រឡាយព្រះរាជវង្សឪពុកព្រះអង្គចុះមកពីព្រះសន្នគិវង្សមហិធរបុរៈ ។
តាមរយៈសិលាចារឹតដដែលបានឱ្យយើងដឹងថា កាលបិតាព្រះអង្គព្រះបាទធរណិន្រ្ទវវរ្ម័នទី២ នៅសោយរាជ្យជាមហាក្សត្រកម្ពុជាព្រះបាទជ័យវរ្ម័នទី៧បានទទួលតំណែងជាមេទ័ពធំកំពូលដឹកនាំកងពលសេនាខ្មែរទៅធ្វើសង្រ្គាមតទល់នឹងនគរចាម៉្បា ។ កាលនោះព្រះអង្គបានព្រះជន្ម២៥ព្រះវស្សា ។ បើតាមសិលាចារឹត យើងអាចស្មានថា កាលនោះព្រះអង្គហនមហេសីរួចស្រេចទៅហហើយ គឺព្រះនាងជ័យរាជទេវីប្រហែលជាក្នុង គ.ស១១៤៥ ហើយព្រះអង្គបានមានព្រះរាជបុត្រមួយព្រះអង្គ ព្រះនាមស្រីឥន្ទ្រកុមារ ។ ព្រះបាទជ័យវរ្ម័នទី៧ត្រូវបែកព្រាត់ប្រាស់ពីប្រពន្ធ កូន ដោយក្តិវិយោគ អួលណែនចុកចាប់រៀងរាល់ថ្លៃ ពុំដែលមានល្ហែល្ហើយឡើយ ។ ទុក្ខសោកសង្រេងឈឺខ្លោចផ្សាររីឯរៃដោយការព្រាត់ប្រាស់នេះត្រូវបានព្រះនាងឥន្ទ្រទេវី ជាបងស្រីបង្កើតរបស់មហេសីព្រះអង្គសរសេរវិញជាភួងកំណាព្យលើផ្ទាំងសិលាប្រាសាទភិមានអាកាស ។ ព្រះនាងឥន្ទ្រទេវី បានរៀបរាប់អធិប្បាយថា ៖ ព្រះមហេសីព្រះបាទជ័យវរ្ម័នទី៧ ព្រះនាងជ័យរាជទេវី ប្រៀបបានទៅជាព្រះនាងសិតា ដែលកំពុងព្រាត់ពីស្វាមីគឺព្រះរាម ។ ព្រះរាមគឺព្រះបាទជ័យវរ្ម័នទី៧ ឯស្តេចាមប្រៀបបាននឹងក្រុរាពណ៍ ។ នៅពេលដែលព្រះស្វាមីយាងចេញទៅធ្វើសង្រ្គាមនឹងខ្មាំងព្រះនាងជ័យរាជទេវីបានចូលទៅកាន់សីលកាន់ត្រណមគោរពទៅតាមក្បួនប្រពៃណីមិនហ៊ានធ្វេសប្រហែសសោះឡើយ ។ ព្រះនាងតែងតែខិតខំសិក្សាស្វាធ្យាយធិម បួងសួងបន់ស្រន់ សុំឱ្យព្រះស្វាមីបានជួបតែសេចក្តីសុខ និងជ័យជំនះឈ្នះអស់លើសត្រូវ ។ ព្រះនាងមានរូបកាយស្គាំងស្គមហើយមិនយកព្រះទ័យទុកដាក់នឹងព្រះកេសាព្រះនាងឡើយ ។ កាលណាបើនឹកឃើញដល់ព្រះស្វាមីមង្តៗព្រះនាងតែងតែឈឺចុកចាប់ពើតក្នុងទ្រូង ។ តែការឈឺចុកចាប់នេះ បានធ្វើឱ្យព្រះនាងសប្បាយរំសាយទុក្ខទៅវិញ ។ ព្រះនាងជ័យរាជទេវី នៅតែស្មោះត្រង់រង់ចាំការវិលត្រឡប់របស់ព្រះបាទជ័យវរ្ម័នជានិច្ច ។
នៅគ.ស ១១៦០ ព្រះបាទជ័យវរ្ម័នទី៧ កំពុងធ្វើចំបាំងប្រយុទ្ធជាមួយកងទ័ពចាមនៅមុខក្រុមពិជ័យ ។ គ្រានោះព្រះអង្គបានទទួលដំណឹងថាបិតាព្រះអង្គចូលទីវង្គត ហើយព្រះបាទយសោវរ្ម័នទី២ បានឡើងសោយរាជ្យជំនួស ។ នៅចំពោះមុខស្ថានការណ៍ផ្លាស់ប្តូរនេះ ព្រះអង្គពុំបានផ្លាស់ប្តូរចិត្តគំនិតអ្វីទាំងអស់ ។ ព្រះអង្គ នៅតែបន្តធ្វើសង្រ្គាមវាយតបប្រហារនគរចាម ហើយគោរពស្មោះស័្មគ្របំរើមហាក្សត្រថ្មីដោយគ្មានវៀរចវេរ ។ នៅពេលដែលព្រះអង្គទទួលដំណឹងថា នៅព្រះរាជធានីមានមន្ត្រីក្បត់ចង់ធ្វើឃាតព្រះមហាក្សត្រ ព្រះអង្គបានធ្វើដំណើរយាងត្រលប់ចូលមកនគរវិញ ដើម្បីជួយជ្រោមជ្រែងព្រះរាជា ។ តែព្រះអង្គមកដល់យឺតពេល ហើយសោកនាដកម្មកន្លងហួសផុតរួចជាស្រេចបាត់ទៅហើយ ។ព្រះបាទយសោវរ្ម័នត្រូវគេធ្វើឃាត ហើយព្រះរាជបុត្រព្រះអង្គព្រះស្រីឥន្ទ្រកុមារ ក៏ប្រហែលជាអស់សង្ខារក្នុងសម័យជាមួយគ្នានោះដែរ ។ ក្នុងគ.ស ១១៦៥ បើតាមសិលាចារឹតបន្ទាយឆ្មារស្តេចថ្មីព្រះបាទត្រីភុរ័នអាទិត្យ បានរៀបចំធ្វើពិធីរាជាភិសេកហើយប្រកាសខ្លួនជាព្រះមហាក្សត្រនគរកម្ពុជា ។ កាលនោះព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គមិនបានកេណ្ឌទ័ព ចេញទៅធ្វើសង្រ្គាមតាំងវាំងជល់នឹងស្តេចជ្រែករាជ្យ ដើម្បីដណ្តើមរាជ្យបល្ល័ងមកវិញទេ ។ ព្រះអង្គនឹងនៅស្ងៀមមិនបណ្តែកបណ្តោយចិត្តគំនិត អារម្មណ៍ឱ្យផ្លាស់ប្តូរ ហក់លោតទៅតាមមនោសញ្ចេតនា ភ្លើងកំហឹង ការប្រមាថឆេវឆាវ និងការលោភលន់ខ្វះពិចារណាឡើយ ។ ព្រះអង្គបានសម្ងំរស់នៅប្រាសាទព្រះខ័ន្ធ ក្នុងខេត្តកំពង់ស្វាយ យកពេលស្មឹងស្មាធ ត្រិះរិះស្រាវជ្រោវសិក្សាពិចារណាផ្លូវចំរើន រង់ចាំឱកាសល្អដើម្បីដាក់ខ្លួនចូលបំរើជាតិ ។
ព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គរងចាំអស់រយៈពេល១៧ឆ្នាំ (គ.ស១១៦០ដល់១១៧៧) ទើបឳកាសល្អបានមកដល់ ។ ព្រឹត្តិការណ៍នគរចាម៉្បាវាយប្រហារចូលលុកប្រទេសកម្ពុជានិងការអស់ព្រះជន្មរបស់មហាក្សត្រជ្រែករាជ្យ បានជំរុញអោយព្រះអង្គចេញមុខបង្កបង្កើតចលនាតស៊ូរំដោះជាតិ ។ ព្រះអង្គបានដឹកនាំការតស៊ូប្រឆាំងនឹងអាណានិគមចាម្ប៉ាអស់រយៈពេល៤ឆ្នាំទើបទទួលបានលទ្ធផលល្អ ។ នៅគ.ស១១៨១ ព្រះអង្គបានតស៊ូ រំដោះជាតិមាតុភូមិពីកណ្តាប់ដៃចាម ហើយព្រះអង្គបានប្រកាសជាមហាក្សត្រនគរកម្ពុជា ហើយទទួលរាជាភិសេកក្នុងឆ្នាំដដែល ។ កាលនោះតាមការប៉ាន់ស្មានព្រះបាទជ័យវរ័្មនទី៧ បានព្រះជន្មប្រហែលជាជាង៥០ព្រះវស្សា ។ ចំណែកខាងអគ្គមហេសីជ័យរាជទេវីព្រះអង្គវិញដើម្បីជាការអបអរអរគុណដល់គុណបុណ្យបារមីព្រះរតនត្រ័យដែលបានជ័យព្រះនាងតាមការបន់ស្រន់បួងសួងព្រះរាជាទេពី បានធ្វើបុណ្យចែកទានអំណោយគ្រប់បែបយ៉ាងដល់វត្តអារាម និងប្រជានុរាស្រ្ត ។ ក្រោយពីព្រះរាជអគ្គមហេសីជ័យទេវីចូលទីវង្គតព្រះនាងឥន្ទ្រទេវីជាបងត្រូវបានព្រះបាទជ័យវរ្ម័នទី៧ អភិសេកតែងតាំងជាព្រះអគ្គហេសី ។ ព្រះនាងជាស្រ្តីម្នាក់ដែលមានវិជ្ជាខ្ពង់ខ្ពស់មានប្រាជ្ញាភ្លឺថ្លាមោះមុតឈ្លាសវៃពូកែល្បីល្បាញខាងវិជ្ជាអក្សរសាស្រ្ត មានធិមមេត្តាសន្តោស ហើយគោរពបូជាព្រះពុទ្ធសាសនា ។ ព្រះនាងជ័យរាជទេវី និងព្រះនាងឥន្ទ្រទេវីដែលជាមហេសីព្រះបាទជ័យវរ្ម័នទី៧សុទ្ធតែធ្លាប់ជួយផ្តល់យោបល់តូចធំដល់ព្រះស្វាមី តាមព្រះពុទ្ធឳវាទ ។ ព្រះបាទជ័យវរ្ម័នទី៧ព្រះមហាក្សត្រខ្មែរព្រះអង្គគោរពបូជានិងមានជំនឿទៅលើព្រះពុទ្ធសាសនាមហាយាន ។ ព្រះរាជបុត្រព្រះអង្គជាច្រើនសុទ្ធតែមានជំនឿជឿនិងធ្វើសក្ការៈបូជាថ្វាយចំពោះព្រះពុទ្ធសាសនា ។ បុត្រព្រះអង្គព្រះនាមតមលិន្ទ បានបួសជាសង្ឃ ហើយបានទៅបន្តការសិក្សានៅកោះសិរីលង្កា ។ បុត្រមួយព្រះអង្គទៀតព្រះអង្គវីរកុមារដែលបាននិពន្ធចារអត្ថបទមួយយ៉ាងល្អវែកញែកអធិប្បាយពីព្រះពុទ្ធសាសនាលើផ្ទាំងថ្ម នៅប្រាសាទព្រះខ័ណ្ឌ ។
ព្រះបាទជ័យវរ្ម័នទី៧ដោយសាការតស៊ូព្យាយាមព្រះអង្គបានទទួលជោគជ័យដែលគេអាចចាត់ទុកថា ជាជោគជ័យផ្ទាល់ខ្លួន ។ តែព្រះអង្គបានយកជោគជ័យនេះព្រមទាំងឥទ្ធិពលអំណាចការចេះដឹង បទពិសោធន៍និងប្រាជ្ញាភ្លឺថ្លាឈ្លាសវៃរបស់ព្រះអង្គមកកសាងប្រទេសជាតិផ្តល់នូវសេចក្តីសុខក្សោមក្សាន្ត សន្តិភាពវឌ្ឍនភាព ដល់ប្រជានុរាស្រ្ត ដោយគ្មានរើសអើងវណ្ណៈ ។ ការកសាងរបស់ព្រះអង្គមិនមែនតែប្រាងប្រាសាទដ៏ធំស្កឹមស្កៃនោះទេព្រះអង្គបានកសាងទំនុកបំរុងសាសនា ក៏ដូចជាក្នុងផ្នែកសង្គមជាតិដែរ ។ ក្នុងរជ្ជកាលព្រះអង្គនគរចាម្ប៉ាបានក្លាយជាអាណាខេត្តខ័ណ្ឌខ្មែរ ។ ទឹកខ្មែរក៏បានលាតសន្ធឹងវែងឆ្ងាយជាមហាអំណាចមួយយ៉ាងធំដែរនៅក្នុងអាស៊ីអាគ្នេយ ។ ចក្រភពខ្មែរក្នុងរាជ្យជ័យវរ្ម័នទី៧ មានចាម៉្បា បច្ចុប្បន្នលាវសៀមនិងទឹកដីមួយភាគធំនៃប្រទេសភូមា និងម៉ាឡេស៊ី ។ ព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គបានចូលទីវង្គតក្នុង គ.ស ១២០២ ។