Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


វិស័យមានមុខងារបម្រើឪ្យវិស័យទេសចរណ៍មានដូចជា ៖

  • វិស័យគមនាគមន៍ ព្រោះវិស័យនេះបង្កើតឪ្យមានស្ពាន ថ្នល់ល្អៗ បង្កើតមធ្យោបាយផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស សម្រាប់ឪ្យវិស័យទេសចរណ៍ធ្វើដំណើរចុះឡើងងាយស្រួលដើរទៅកំសាន្ដទៅកន្លែងគេចង់ទៅ ។
  • វិស័យសន្ដិសុខ ព្រោះទេសចរណ៍ចង់បានតែសេចក្ដីសុខសុវត្ថិភាពពេលស្នាក់អាស្រ័យ ឬ ធ្វើដំណើរកន្លែងដែលគេចង់ទៅគ្រប់ច្រកល្ហកទាំងអស់ ។
  • វិស័យឧស្សាហកម្ម ព្រោះទេសចរណ៍តែងតែចង់បាននៅសម្ភារៈប្រើប្រាស់ប្លែកៗ និងគ្រឿងបរិភោគមានលក្ខណៈប្រសើរនៅក្នុងតំបន់ដែលពួកគេទៅដល់ ។
  • វិស័យសិក្បកម្ម ព្រោះទេសចរណ៍តែងតែចង់បាននៅវត្ថុដែលធ្វើដោយដៃសម្រាប់ទុកជាអនុស្សាវរីយ៍នៃដំណើរកកំសាន្ដរបស់ខ្លួន ។
  • វិស័យសង្គមកិច្ច ព្រោះភ្ញៀវទេសចរណ៍មើលឃើញស្ថានភាពដ៏ល្អត្រកាលនៃសង្គម ។ ពួកគេមិនចង់ឃើញស្ថានភាពសំណង់ឥតសោភ័ណភាព ភាពរញែរញ៉ៃនៃពលរដ្ឋក្នុងកន្លែងទស្សនានោះឡើយ ។
  • វិស័យអប់រំ យុវជន និងកីឡា ព្រោះភ្ញៀវទេសចរណ៍តែងតែចង់ផ្លាស់ប្តូរនូវបទពិសោធល្អៗ គំនិតថ្មីៗចំណេះដឹងប្លែកៗភាពមាំមួននៃពលរដ្ឋ ដើម្បីយកមកអនុវត្តនៅស្រុកទេសខ្លួន ។
  • វិស័យគមនាគមន៍ សណ្ឋាគារ ភោជនីយដ្ឋាន ព្រោះភ្ញៀវទេសចរណ៍ត្រូវការធ្វើទំនាក់ទំនងការងារផ្សេងៗ ត្រូវការកន្លែងស្នាក់នៅមានផាសុខភាព និង បរិភោគអាហារប្រកបដោយអនាម័យបំផុត ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login