នៅប្រទេសកម្ពុជារាជរដ្ឋាភិបាលបានអនុវត្តប្រព័ន្ធសេដ្ឋកិច្ចចំរុះគឺ ៖
ក. សេដ្ឋកិច្ចប្រពៃណីំ ជាសេដ្ខកិច្ចដែលធ្វើបន្ដពីជំនាន់មួយទៅជំនាន់មួយទៅជំនាន់មួយទៀតមធ្យោបាយផលិតកម្មបែបបុរាណហើយផលិតផលទទួលតាមយថាផល ។
ខ. សេដ្ឋកិច្ចទីផ្សារ ជាសេដ្ខកិច្ចដែលមធ្យោបាយផលិតកម្មគ្រប់គ្រងដោយរដ្ឋាភិបាល ហើយផលិតផលតាមផែនការរកំណត់ ។
គ. សេដ្ឋកិច្ចទីផ្សារ ជាសេវាកម្មមានចរិកសកម្ម លក់ និងទិញនៅលើទីផ្សារ ។ មានមធ្យោបាយផលិតកម្ម ជាកម្មសិទ្ធិឯកជន ហើយផលិតផលសមតាមតម្រូវការនិងផ្គត់ផ្គង់ ។
១. សេដ្ខកិច្ចប្រពៃណី ៖
+ គុណសម្បត្តិ
- បង្កឪ្យពលរដ្ឋមានមុខរបរចាំបាច់តាមទំនៀមទម្លាប់អាចម្ចាស់ការរស់បាន
- មានសេរីភាពក្នុងមុខរបរផលិតកម្ម ឬ មានស័្វយភាពក្នុងអាជីព
- ប្រើប្រាស់ប្រភពទុនតិច និងអាចមានលទ្ធភាពអាចធ្វើបានគ្រប់ៗគ្នា
- មិនកខ្វក់ដល់រដ្ឋ និងរដ្ឋាភិបាលក្នុងការបណ្តុះបណ្ដាលវិជ្ជាជីវៈ និងមុខជំនាញ
- មិនកង្វល់ដល់រដ្ឋ និងរដ្ឋាភិបាលក្នុងការរកការងារធ្វើ ។
+ គុណវិបត្តិ
- ខឿនផលិតកម្មនិងសេដ្ឋកិច្ចឧបត្ថម្ភខ្លួន
- មិនបានចូលរួមក្នុងផលិតកម្មទំនិញនាំចេញ
- ផលិតបានបន្ដិចបន្ដួច និងចិញ្ចឹមក្រពះ
- ពិបាកក្នុងការលើកគុណភាពក្នុងជីវិត
- ពិបាករកទីផ្សារក្តាប់ទីផ្សារមិនបាន
- អាចផលិតខុស ឬ លើសតម្រូវការ
- អាចខាតទុន ឬ ធ្លាប់ខ្លួនក្រ
- ជួបគ្រោះទុរភិក្ស ប្រសិនបើមានគ្រោះថ្នាក់ធម្មជាតិ
- ពិបាកចូលរួមខ្លាំងក្លាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ
២. សេដ្ឋកិច្ចរដ្ឋ
+ គុណសម្បត្តិ
- ទំនិញមានតម្លៃថោក ប្រជាជនអាចប្រើប្រាស់បានគ្រប់ៗគ្នា
- តម្លៃទំនិញមានតុល្យភាព ( លំនឹង ) និងមានចរឹកវណ្ណៈ
- គ្មានការប្រើល្បិចកល ផ្តួលរំលគ្នា រវាងក្រុមហ៊ុនណាឡើយ
- រដ្ឋក្តាប់បានល្អិតល្អន់លេមុខទំនិញ គ្មានការកែងបន្លំទំនិញក្លែងក្លាយ និងទំនិញហួសកាលកំណត់ឡើយ
- មានការសន្សំសសំចៃវត្ថុធាតុដើម និងថែរក្សាការពារបរិស្ថានល្អ
+ គុណវិបត្តិ
- គិតតែពីបរិមាណជាងគុណភាព
- សមិទ្ធិផលមិនសូវមានការរីកចម្រើន
- គ្មានការប្រកួតប្រជែងដណ្ដើមទីផ្សារ
- ប្រជារាស្រ្ដមិនអាចជ្រើសរើសទំនិញតាមសេដ្ឋកិច្ចត្រូវការរបស់ខ្លួនឡើយព្រោះផលិតផលមិនស្រូវសំបូរបែប
- ប្រជារាស្រ្ដគ្មានសិទ្ធិផ្តល់មតិឬ យោបល់ក្នុងការចង់ឪ្យរដ្ឋផលិតផលតាមចំណង់របស់ខ្លួនឡើយ
- រដ្ឋអាចទទួលការខូចខាតបាត់បង់ទីផ្សារ ។
៣. សេដ្ឋកិច្ចទីផ្សារ
+ គុណសម្បត្តិ
- មានការប្រកួតប្រជែងផលិតផលនៅលើទីផ្សារយ៉ាងស្រួចស្រាល
- ផលិតផលសំបូរបែប
- ផលិតផលមានការអភិវឌ្ឍផ្នែកគុណភាព និងឈានដល់ទំនើបកម្ម
- មានគំនិតច្នៃប្រឌិតខ្ពស់ដើម្បីដណ្ដើមទីផ្សារ
- ប្រជាជនអាចជ្រើសរើសទំនិញតាមតម្រូវការ និងលទ្ធភាពរបស់ខ្លួន
+ គុណវិបត្តិ
- ទំនិញមានចរិកលក្ខណៈ ( អ្នកមានប្រើរបស់ទំនើបអ្នកក្រគ្មានប្រាក់ទិញ )
- តម្លៃទំនិញគ្មានតុល្យភាពព្រោះអនុលោមតាមការផ្គត់ផ្គង់ និងតម្រូវការតាមទីផ្សារ
- មានការប្រើល្បិចផ្គួលរំគ្នារៀងៗខ្លួនដើម្បីទីផ្សារ
- អ្នកមានទុនចិត្តត្រូវក្ស័យធន និងបាត់អាជីព
- ខ្ជះខ្ជាយវត្ថុធាតុដើម និងបំពុលបរិស្ថាន ។
ដូចនេះការអនុវត្តន៍ធាតុចម្រុះ គឺជាគោលនយោបាយជាយុទ្ធសាស្រ្ដរបស់រដ្ឋាភិបាល ក្នុងការស្ដារកសាង និងពង្រីកវិស័យសេដ្ឋកិច្ចជាតិ ។