Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពិធីបំបួសនាគ ពាក្យ “នាគ” មានន័យថាប្រសើរចម្បងបរិសុទ្ធ ។ “នាគ” សំដៅបុគ្គលិកបុថុជ្ជនណាម្នាក់ដែលកើតមានសេចក្តីអៀនខ្មាស ខ្លាចបាប ហើយមានចិត្តជ្រះថ្លាទៅសាងផ្នួសក្នុងសំណាក់ព្រះពុទ្ធសាសនា ។ កុលបុត្រដែលបម្រុងខ្លួនចូលទៅ សាងផ្នួសជាសាមណេរនៅក្នុងព្រះពុទ្ធសាសនាត្រូវបានទទួលនាមថាជា “នាគ” ។ អតីតកាលពិធីនេះគេធ្វើចំនួនពីរថ្ងៃ ឬបីថ្ងៃតែបច្ចុប្បន្នពិធីនេះគេធ្វើត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ។ ពិធីបុណ្យនេះគេអាចរៀបចំធ្វើនៅក្នុងវត្តក៏បាន ឬនៅតាមគេហដ្ឋានរបស់ដែលត្រូវបួសក៏បាន ។ ក្រៅពីត្រៃចីវរ និងបរិក្ខារចាំបាច់ដទៃទៀត សម្រាប់អ្នកបួស គេឃើញមានការរៀបចំបាយសីលធំមួយ ធ្វើអំពីដើមចេកដែលមានដប់ប្រាំបួនបាយសីនេះរុំព័ទ្ធដោយ ធាងចេក និងមានសំពត់ហួលរុំពីក្រៅមួយជាន់ទៀត ។ គេរៀបចំក្បួរហែនាគចេញទៅវត្តនៅពេលព្រឹកដោយមានភ្លេងឆៃយុំាភ្លេងពិណពាទ្យកំដរផង ។ នាគអាចជិះសេះ ឬគោ និងមានអ្នកបាំងឆ័ត្រឱ្យព្រមទាំងហែហមដោយម្តាយទូលត្រៃចីវរ ឪពុកស្តាយបាត្រ និងអ្នកកាន់បរិក្ខាផ្សេងៗទៀត ។ ជាទូទៅនាគស្លៀកហូល ពានាក្រមាពណ៌ស ឆៀងលើស្មាឆ្វេង ។ ក្បួរដង្ហែត្រូវបទក្សិណជុំវិញព្រះវិហារបីជុំទើបហែរចូល ដើម្បីសំដែងសេចក្តីត្រេកអរចំពោះកុលបុត្រដែលបានចូលសាងផ្នួស ។ ពិធីនេះសន្មត់ថាចប់ត្រឹមនេះ ហើយបន្តទៀតនាគនេះនឹងត្រូវបំបួសជាសាមណេរ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login