Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ មានរយៈពេល ៣ថ្ងៃក្នុងពិធីនេះមានភ្ជាប់ពិធីបុណ្យព្រះពុទ្ធសាសនា គឺពិធីពូនភ្នំខ្សាច់ជាកិច្ចបង្ហើយបុណ្យ ។ តាមជំនឿក្នុងព្រះពុទ្ធសាសនា ភ្នំខ្សាច់មានអត្ថន័យដូចតទៅ ៖

  • ភ្នំខ្សាច់តំណាងឱ្យមហាពិត្រ នៃលោកធាតុប្រចាំប្រទេសឥណ្ឌាគឺ មានកំពូល ៥ ដែលភ្នំកណ្តាលតំណាងឱ្យភ្នំព្រះសុមេរុ និងកំពូល ៤ទៀតតំណាងឱ្យទ្វីបទាំង ៤ជាសត្តបរិព័ទ្ធ ព័ទ្ធព័ន្ធជាបរិវារជុំវិញព្រះសុមេរុ ។
  • ការពួនភ្នំខ្សាច់ជាការកសាង “វាលុកចេតិយ” ដែលតំណាងឱ្យ “ព្រះចូឡាមណីចេតិយ” ដែលជាចេតិយសម្រាប់តម្កល់ព្រះកេសា ស្នៀតព្រះកេសា និងព្រះចង្កូមកែវរបស់ព្រះពុទ្ធនៅឋានត្រៃត្រឹង្ស ។
  • តាមធម្មទេសនាអំពី “អនិសង្សវាលុកចេតិយ” បានចែងថា “បើចង់រួចកម្មពៀរ គប្បីសាងវាលុបចេតិយគឺ ធ្វើបុណ្យឆ្លងហើយនឹងរួចកម្មពៀរនោះហោង ។
  • ការពួនភ្នំខ្សាច់ឬកសាងវាលុកចេតិយអាចរំដោះនូវកម្មពៀរទាំងឡាយដែលគេបានកសាងកន្លងមកដោយទូទាត់នឹងចំនួនគ្រាប់ខ្សាច់ដែលមានច្រើនរាប់មិនអស់នេះ ។ ពូភ្នំខ្សាច់ និងឆ្លងភ្នំខ្សាច់ ផ្តាច់កម្មពៀរ ។
  • គេដើរប្រទក្សិណ ៣ជុំ និងអធិដ្ឋានដើម្បីរំដោះកម្មពៀរនិងលាងបាប ។
  • នៅថ្ងៃបង្ហើយ(ថ្ងៃឡើងស័ក)គេនាំគ្នាឆ្លងភ្នំខ្សាច់ដោយធ្វើពិធីផ្សឹកវាលុកចេតិយភ្នំខ្សាច់នេះអោយមកជាខ្សាច់ធម្មតាវិញដើម្បីយកខ្សាច់ប្រើការ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login