តាមដែលអ្នកសង្កេតឃើញបច្ចុប្បន្ន សិស្សដែលទទួលបរាជ័យក្នុងការសិក្សា បណ្តាលមកពី ៖
ក. កត្តាសង្គម
- អំពើពាលាអាវ៉ាសែក្នុងសង្គម (ឆក់ប្លន់ កាប់សម្លាប់ល្បែងស៊ីសង គ្រឿងញៀន)
- ការសេពគប់មិត្តភក្តិមិនល្អ
- វប្បធម៌ពាលាអាវ៉ាសែរបស់បរទេស
- អំពើពុករលួយក្នុងសង្គម
- ភាពអត់ការងារធ្វើ ធ្វើឱ្យសិស្សបាក់ទឹកចិត្តក្នុងការសិក្សា
ខ. កត្តាគ្រួសារ
- កង្វះខាតនូវជីវភាពក្នុងគ្រួសារ
- គ្រួសារខ្វះការអប់រំ ឪពុកម្តាយគ្មានចំណេះដឹងនាំឱ្យគ្មានសមត្ថភាពអប់រំកូន
- ស្ថានភាព និងបរិយាកាសមិនចុះសំរុងក្នុងគ្រួសារ
- គ្រួសារគ្មានភាពកក់ក្តៅ ឪពុកម្តាយគិតតែពីការងារមុខរបរ ឃ្លាតឆ្ងាយពីកូន ការយកចិត្តទុកដាក់តាមដាននិងផ្តល់លទ្ធភាព ទាំងផ្នែកស្មាររតី និងសម្ភារៈក្នុងការសិក្សានិងការលូតលាស់បុគ្គលិកលក្ខណៈរបស់កុមារមិនបានសមស្រប
- ឪពុកម្តាយគ្មានមុខរបរច្បាស់លាស់ បង្ខំឱ្យកូនជួយធ្វើការងារចិញ្ចឹមជីវិត
- អំពើហឹង្សាការឈ្លោះទាស់ទែងគ្នា វាយកូនចៅ
- ការលែងលះគ្នានាំឱ្យប៉ះពាល់ដល់ការសិក្សារបស់កូន ។
គ. កត្តាសាសារៀន
- គ្រូបង្រៀន បរិយាកាសក្នុងម៉ោងបង្រៀនមិនគួរជាទីចាប់អារម្មណ៍របស់សិស្ស សមត្ថភាពនៃការបណ្តុះបណ្តាលនិងអប់រំមានកំរិតទាប ខ្វះសមត្ថភាពក្នុងការគ្រប់គ្រង
- បរិយាកាសថ្នាក់រៀន ការរៀបចំថ្នាក់រៀនមិនគោរពទៅតាមនិយាមគរុកោសល្យ (ថ្នាក់រៀនមានសិស្សច្រើនលើសលុប) ខ្វះខាតសម្ភារៈបង្រៀន ។
ឃ. កត្តាសកម្មភាពផ្ទាល់ខ្លួន
- មិនខិតខំរៀន (ខ្ចិលច្រអូស) + មានបញ្ញាអន់
- ការរីកលូតលាស់បុគ្គលិកលក្ខណៈមិនល្អ
- មានជម្ងឺប្រចាំកាយ ។