ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ទស្សនៈ “ការបង្រៀនឱ្យគេចេះស្ទូចត្រីប្រសើរជាងឱ្យត្រីគេហូប”
ក. នេះជាងទស្សនៈគរុកោសល្យមួយសំរាប់លោកគ្រូអ្នកគ្រូក៏ដូចជាសម្រាប់អ្នកអប់រំទាំងឡាយក្នុងការរបណ្តុះបណ្តាលសិស្ស និងធនធានមនុស្ស ។
ខ. ការបង្រៀនអោយគេចេះស្ទួចត្រី មានន័យថាគេត្រូអប់រំមនុស្សឱ្យចេះប្រតិបត្តិ អនុវត្តរាល់ការងារ ចេះគិតគូរដោយខ្លួន ចេះបំពេញមុខវិជ្ជាជីវៈ ដើម្បីជីវិតរស់នៅរបស់ខ្លួន និងដើម្បីរួមចំណែកកសាងសង្គមជាតិ ។
គ. ការបង្រៀនអោយគេចេះគិតគូរ ចេះអនុវត្តរាល់ការងារ ចេះបំពេញមុខវិជ្ជាជីវៈ ប្រសើរណាស់ដើម្បីម្ចាស់ការសម្រាប់ខ្លួនម្នាក់ៗពោលគឺ គេអាចរស់ដោយខ្លួនគេអស់មួយជីវិត ។ ប្រសើរជាជាងឱ្យត្រីគេហូបមានន័យថាប្រសើរជាជាងបង្រៀនផ្តល់ពុទ្ធិដល់គេតែគេមិនចេះអនុវត្តនិងរកស៊ីប្រកបរបរចិញ្ចឹមជីវិតដោយខ្លួនឯង ។
ឃ. តាមរយៈទស្សនៈខាងលើនេះ ក្នុងការអប់រំបណ្តុះបណ្តាលធនធានមនុស្ស លោកគ្រូ អ្នកគ្រូត្រូវបង្រៀនសិស្សមានពុទ្ធិរឹងមាំចេះអនុវត្តប្រតិបត្តិនិងមានចំណេះចេះរស់នៅជាដោយខ្លួនឯងនាពេលអនាគត ។ ការបង្ហាត់បង្រៀនត្រូវផ្សារភ្ជាប់នឹងការអនុវត្ត ។ ត្រូវបណ្តុះបណ្តាលមុខវិជ្ជាជីវៈដើម្បីធានាមុខរបរមួយឱ្យសិស្ស ។