កត្តាសំខាន់ៗ ដែលបង្កដល់ការបង្ហាត់បង្រៀន និងរៀនមានប្រសិទ្ធភាព និងគុណភាពគឺ ៖
- ធនធានមនុស្ស (បុគ្គលិកលក្ខណៈ សមត្ថភាពជំនាញរបស់គ្រូ សមត្ថភាពប្រតិបត្តិ )
- សំភារៈក្នុងការបង្រៀន និងរៀនទំនើបទាន់សម័យ (អគារសិក្សាគ្រប់គ្រាន់ សំភារៈឧបទេស មន្ទីរពិសោធន៌)
- បរិសា្ថនថ្នាក់រៀន (ការគ្រប់គ្រងវិន័យ សីលធម៌ ការប្រាស្រ័យទាក់ទងល្អរវាងគ្រូ និងសិស្ស មានការគោរពគ្នាទៅវិញទៅមក)
- លទ្ធផលនៃការបង្រៀន និងការរៀនសូត្រមានលទ្ធផលល្អ
- កម្មវិធីសិក្សាមានស្តង់ដាសមស្របតាមតំបន់ និងអន្តរជាតិ
- ការចូលរួមរបស់មាតាបិតា របស់សហគមន៍ និងរដ្ឋអំណាចមូលដ្ឋាន
- សេដ្ឋកិច្ចក្នុងគ្រួសារ និងក្នុងសង្គមមានស្ថេរភាព
- ទីផ្សារក្នុងការរកការងារធ្វើ (ជំនឿ តំលៃក្នុងសង្គម)
- ការលើកសរសើរ និងផ្តល់ជារង្វាន់ (សិស្សនិងគ្រូ)
- កត្តាសិស្សខ្លួនឯង
- គោលនយោបាយរបស់រាជរដ្ឋាភិបាល
- ដើម្បីបង្ហាត់បង្រៀននិងរៀនសូត្រអោយមានគុណភាពនិងប្រសិទ្ធភាពត្រូវយកចិត្តទុកដាក់លើកត្តាសំខាន់ៗខាងលើនេះ ។