2018-12-24 16:48
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ក. សិទ្ធិពលរដ្ឋ ៖ ជាសិទ្ធិរបស់មនុស្សក្នុងការរស់នៅនិងការពារខ្លួនស្របច្បាប់ ស្របតាមវប្បធម៌ទំនៀមទម្លាប់របស់ជាតិ ។
ខ. សិទ្ធិនយោបាយ ៖ គឺសំដៅទៅលើការចូលរួមចំណែកក្នុងឆាកនយោបាយ ការចូលរួមចំណែកក្នុងកិច្ចការសង្គមផ្សេងៗ និងការចូលរួមកំណត់វាសនាប្រទេសជាតិរបស់ខ្លួន (សិទ្ធិចូលរួមបោះឆ្នោត សិទ្ធិក្នុងការបញ្ចេញមិត...) ។
គ. សិទ្ធិសេដ្ឋកិច្ច ៖ ជាសិទ្ធិដែលផ្តល់ និងអនុញ្ញាតិឱ្យប្រជាពលរដ្ឋមានការអភិវឌ្ឍផ្នែកជីវភាព ទ្រព្យសម្បត្តិក្នុងបំណងលើកតំកើងសុខមាលភាពប្រជាពលរដ្ឋ ។
ឃ. សិទ្ធិសង្គមកិច្ច ៖ ជាសិទ្ធិដែលផ្តល់ការគាំទ្រដល់ប្រជាពលរដ្ឋឱ្យទទួលបាននូវសន្តិសុខ សន្តិភាពនិងសុខភាព ។
ង. សិទ្ធិវប្បធម៌ ៖ ជាសិទ្ធិដែលផ្តល់ដល់ប្រជាពលរដ្ឋដើម្បីចូលរួមថែរក្សាទំនៀមទម្លាប់ ប្រពៃណី អក្សរ អក្សរសាស្រ្តនិងច្បាប់ទម្លាប់ផ្សេងៗ ។