សេរីភាព ជាអ្វីដែលមនុស្សគ្រប់រូបប្រាថ្នាចង់បានគ្រប់គ្នា ។
- សេចក្តីប្រកាសអំពីសិទ្ធិមនុស្សនៅឆ្នាំ ១៧៨៩ របស់ប្រទេសបារាំង បានឱ្យនិយមន័យសេរីភាព ថាជាអំណាចឬសិទ្ធិក្នុងការបំពេញសកម្មភាពអ្វីមួយ ដែលមិនឱ្យធ្វើខូចខាតដល់ប្រយោជន៍អ្នកដទៃ ។
- បើតាមវចនានុក្រមខ្មែរ សេរីភាព មានន័យថាអំណាចដែលអាចធ្វើអ្វីបានតាមអំពើចិត្ត ប៉ុន្តែស្ថិតក្រោមច្បាប់ ។
- ឯលោកកាល់ម៉ាក់ បានពោលថា សេរីភាពគឺជាការទទួលស្គាល់ ការគោរពនិងការបំពេញដោយម៉ត់ចត់នូវតួនាទីនិងភារកិច្ចរបស់ខ្លួន ។
- ដូច្នេះសេរីភាព គឺជាអំណាចក្នុងការធ្វើអ្វីបាន កុំឱ្យតែប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ។ តាមន័យនេះ សេរីភាពសម្គាល់បាននូវភាពធ្វើអ្វីៗ បានតាមចិត្តដោយគ្មានការបង្ខិតបង្ខំ ទោះបីក្នុងផ្លូវគំនិតក្តី ជំនឿក្តី និងសកម្មភាពបែបសព្វយ៉ាងក្តី អាចធ្វើបានតាមចិត្ត ឱ្យតែស្ថិតក្នុងក្របខ័ណ្ឌច្បាប់កំណត់ ។