ភាពខុសគ្នារវាងតុលាការមានឯករាជ្យភាព និងតុលាការគ្មានឯករាជ្យ ។
ក. តុលាការមានឯករាជ្យភាពគឺ ៖
- មិននៅក្រោមឥទ្ធិពលនៃស្ថាប័ន ឬបុគ្គលមានអំណាចណាម្នាក់ឡើយ
- ការជម្រះក្តីដោយសុចរិត យុត្តិធម៌ ឥតលំអៀង និងហ៊ានធ្វើសេចក្តីសម្រេចដោយឯករាជ្យពិតៗ
- មិនទទួលឥទ្ធិពល ឬបទបញ្ជាពីអ្នកដទៃ ហើយមានសិទ្ធិសេរីភាពក្នុងការសម្រេចធ្វើអ្វីមួយ
- កាត់ក្តីតាមគតិយុត្តិធម៌ ផ្អែកលើហេតុការណ៍ ដែលមាននៅចំពោះមុខ
- មិនចំណុះអំណាចនីតិប្រតិបត្តិ នីតិបញ្ញាត្តិ ឬក្រោមភាគីនយោបាយណាមួយឡើយ
- ជាអ្នកសុចរិត និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញមុខងារក្នុងតុលាការ
- រក្សាអនាគតិ វៀរចាកអគតិទាំង៤ យ៉ាង គីឆន្ទាគតិ (លំអៀងព្រោះការស្រលាញ់) ទោសាគតិ (លំអៀងព្រោះស្អប់) មោហាគតិ (លំអៀងព្រោះវង្វេង) និងភយាគតិ (លំអៀងព្រោះការភ័យខ្លាច) ។
ខ. តុលាការគ្មានឯករាជ្យភាព គឺមានលក្ខណៈផ្ទុយគ្នាពីចំណុច កខាងលើ ។