បានជាមនុស្សម្នាក់ៗប្រទេសនីមួយៗតែងតែទាមទារចង់បានឯករាជភាពព្រោះ ការមានឯករាជអាចមានលទ្ធភាពជួយខ្លួនឯងផង និងជួយដល់សង្គមផង ។ ការមានឯករាជ្យគឺមនុស្ស ៖
- រស់នៅមានសេរីភាពពេញលេញទាំងក្នុងការគិត ទាំងក្នុងការប្រកបមុខបរផ្សេងៗដទៃទៀត
- រស់នៅជាមនុស្សមានកិត្តិយស មានភាពថ្លៃថ្នូរ និងគ្មានការគាបសង្កត់ពីអ្នកដទៃ
- មានសេរីភាពក្នុងការកសាងសុភមង្គលដោយខ្លួនឯង មិនពឹងពាក់អ្នកដទៃ គឺខ្លួនទីពឹងខ្លួន
- រស់នៅដោយស្ងប់ចិត្ត មិនខ្វាយខ្វល់ មិនខ្លាចពីឥទ្ធិពលខាងក្រៅ ។ ការមានឯករាជ្យភាពនេះជាការប្រសើរត្រង់ថាអ្វីៗដែលយើងធ្វើ គឺយើងជាអ្នកទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ។