សកម្មភាពកាកបាទក្រហមកម្ពុជាមានដូចខាងក្រោម ៖ តាមយុទ្ធសាស្រ្ត ២០០៣ ដល់ ២០១០ របស់ខ្លួន កាកបាទក្រហមកម្ពុជា មានទស្សនៈវិស័យ រួមចំណែកកាត់បន្ថយភាពក្រីក្រ និងការពារតម្លៃមនុស្សធម៌របស់ប្រជាពលរដ្ឋងាយរងគ្រោះនិងមានបេសកកម្មជាអង្គការមនុស្សធម៌នាំមុខគេ ដើម្បីជួយប្រជាពលរដ្ឋងាយរងគ្រោះ ដោយផ្តល់ការអប់រំសុខភាព ការត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ និងលើកកម្ពស់តម្លៃមនុស្សធម៌ ។
ក. កាកបាទក្រហមកម្ពុជា បាននិងកំពុងធ្វើសកម្មភាពចម្បងៗក្នុងការពារតម្លៃ មនុស្សធម៌ របស់ប្រជាពលរដ្ឋងាយរងគ្រោះ ៖
- ផ្សព្វផ្សាយអប់រំលើកអប់រំលើកកម្ពស់យល់ដឹងពីច្បាស់មនុស្សធម៌អន្តរជាតិ
- ផ្សព្វផ្សាយលើកកម្ពស់យល់ដឹងពីគ្រោះថ្នាក់បង្កដោយគ្រាប់មីន និងយុទ្ធភណ័្ឌសល់ពីសង្រ្គាម
- ផ្តល់ប្រាក់កម្ចីដល់រងគ្រោះដោយសារមីន និងអ្នកងាយរងគ្រោះក្នុងតំបន់មានចំការមីន
- អប់រំលើកកម្ពស់យល់ដឹងពីភាពងាយរងគ្រោះដោយទង្វើជួញដូរមនុស្ស
- អប់រំលើកកម្ពស់សុវត្ថិភាពចរាចរ
- ស្តារទំនាក់ទំនងគ្រួសារ ដែលព្រាត់ប្រាស់ដោយសង្រ្គាមជម្លោះប្រដាប់អាវុធ កន្លងមក
ខ. លើកកំពស់ការអប់រំសុខភាព និងការថែទាំសុខភាពតាមសហគមន៍ ៖
- ទប់ស្កាត់ការរីករាលដាលជម្ញឺអេដស៍ បញ្ឈប់ការរើសអើងអ្នកជម្ងឺអេដស៍
- ផ្សព្វផ្សាយជ្រើសរើសអ្នកស្ម័ត្រចិត្តផ្តល់ឈាម
- អប់រំទប់ស្កាត់ និងត្រៀមបង្ការជម្ងឺគ្រុនផ្តាសាយបក្សី
- អប់រំផ្សព្វផ្សាយការពារជម្ងឺគ្រុនឈាម និងជម្ញឺឆ្លងរាតត្បាតនានា
- សុខភាពសហគមន៍ ដែលក្នុងនោះមាន អប់រំពីអាហាររូបត្ថម្ភ ទឹកស្អាត អនាម័យ ផ្តល់អណ្តូងទឹក
- អប់រំ បណ្តុះបណ្តាលសង្រ្គោះបឋម តាមសហគមន៍
- ប្រមូលព័ត៌មាន/ទិន្នកន័យជនរងគ្រោះដោយសារមីន និងគ្រឿងផ្ទុះសល់ពីសង្រ្គាម
គ.គ្រប់គ្រងគ្រោះមហន្តរាយ
- ការត្រៀមបបង្ការនិងឆ្លើយតបគ្រោះមហន្តរាយផែនការយុទ្ធសាស្រ្តមានទិសដៅយុទ្ធសាស្ត្រ ៥ ក្នុងនោះរួមមានសកម្មភាព ៣២
- សកម្មភាពត្រៀមបង្ការគ្រោះមហន្តរាយតាមសហគមន៍
- សកម្មភាពត្រៀមឆ្លើយតបគ្រោះមហន្តរាយតាមសហគមន៍
- កាត់បន្ថយហានិរភ័យដែលបណ្តាលពីគ្រោះមហន្តរាយ
- កសាងទួលសុវត្ថិភាពសហគមន៍ និងទួលសុវត្ថិភាពគ្រួសារ
- ផ្តល់ជំនួយសង្រ្គោះបន្ទាន់ ពេលមានមហន្តរាយកើតឡើង
- ផ្តល់ទូកដល់សហគមន៍សម្រាប់សកម្មភាពសង្រ្គោះ និងតម្រូវការចាំបាច់ ពេលមានទឹកជំនន់ ។