ដើម្បីឱ្យមនុស្សរស់នៅដោយសេចក្តីថ្លៃថ្នូរហើយរស់នៅក្នុងសង្គមទទួលស្គាល់ មនុស្សគ្រប់រូបត្រង់ប្រតិបត្តិដូចខាងក្រោម ៖
- ត្រូវគោរពស្រឡាញ់ យោគយល់គ្នាទៅវិញទៅមក
- ត្រូវគោរពសិទ្ធិគ្នាទៅវិញទៅមក
- ត្រូវទទួលខុសត្រូវនូវទង្វើដែលខ្លួនបានធ្វើ
- ត្រូវប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ និងច្បាប់សង្គម
- មិនត្រូវប្រើអំណាចរបស់ខ្លួនគាបសង្កត់លើអ្នកដទៃ
- ត្រូវវៀរចាកអំពើអបាយមុខ និងសេពគ្រឿងញៀនគ្រប់ប្រភេទ
- ត្រូវចេះប្រើប្រាស់ថវិកាសមស្របតាមចំណូលរបស់គ្រួសារ
- មិនជឿពាក្យអុចអាល ញុះញង់ពីអ្នកដទៃ
- ត្រូវប្រកបរបរដោយសុចរិត ។