ការរស់នៅក្នុងសង្គម ប្រសិនបើមនុស្សម្នាក់ៗ ជ្រើសរើសយកធម៌អហិង្សាដាក់ក្នុងខ្លួន គឺនាំមកនូវផលប្រយោជន៍ដូចជា ៖
ក. ចំពោះបុគ្គល
- មានភាពស្ងប់ក្នុងចិត្ត មិនមានចិត្តមួរម៉ៅក្តៅក្រហាយ ស្មុគស្មាញ
- ធ្វើឱ្យមនុស្សគ្មានវិប្បដិសារី
- មនុស្សអាចឈ្នះចិត្តខ្លួនឯងបាន
- មានធម៌ខន្តីនៅក្នុងខ្លួន
- ដោះស្រាយបញ្ហាផ្សេងៗដោយសន្តិវិធី
- ធ្វើឱ្យយើងត្រេកអរពេញចិត្ត និងសម្បត្តិដែលខ្លួនមាន
- ធ្វើឱ្យយើងអាចកាត់បន្ថយសត្រូវ និងបង្កើតមិត្ត
- មានឈ្មោះថា ជាអ្នកបានធ្វើប្រយោជន៍ឱ្យដល់ខ្លួនផងនិងដល់សង្គមផង
- ការជ្រើសរើសយក ឬការប្រកាន់ខ្ជាប់ធម៌អហិង្សា គឺធ្វើឱ្យគ្រួសារ សហគមន៍ ប្រទេសជាតិនិងពិភពលោកទាំងមូលមានស្ថិរភាព មិនមានជម្លោះវាយប្រហារគ្នាមានសន្តិភាព ការគោរពគ្នាទៅវិញទៅមក ទទួលបានផលប្រយោជន៍គ្រប់យ៉ាងដូចជា ការគោរពជីវិតមនុស្ស
- មានចរិតស្លូតបូត មិនមានចិត្តលោភៈ ទោសៈ មោហៈ
- ធ្វើឱ្យខ្លួនមានតម្លៃមនុស្ស ។
ខ. ចំពោះគ្រួសារ
- គ្មានអំពើហិង្សាក្នុងគ្រួសារ
- មានការអត់ឳន យោគយល់ និងសណ្តោស
- មានភាពកក់ក្តៅ និងសុភមង្គល
- គ្រួសារមានការរីកចម្រើន រុងរឿង សម្បូរសប្បាយសេដ្ឋកិច្ចធូរធារ ។
គ. ចំពោះសង្គម
- ធ្វើឱ្យសង្គមមានសុខសន្តិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ មានសច្ចធម៌ យុត្តិធម៌ និងភាពត្រឹមត្រូវ
- មានការគោរពសិទ្ធិមនុស្ស និងច្បាប់សង្គម
- សង្គមមានស្ថិរភាព មានការអភិវឌ្ឍ រីកចម្រើន ជឿនលឿន
- សង្គមមានសាមគ្គីភាព ឯករាជភាព និងការរួបរួម
- មានការសហប្រតិបត្តិការ មានការយោគយល់គ្នារវាងជនជាតិ និងជនជាតិ រវាងជាតិ និងជាតិ ការយល់គ្នាជាអន្តរជាតិ ។ ជារួមបុគ្គលគ្រប់រូបដែលប្រកាន់ខ្ជាប់ធម៌អហិង្សានឹងចូលរួមចំណែកធ្វើឱ្យសង្គម គ្រួសារ ប្រទេសជាតិមានការអភិវឌ្ឍគ្រប់ផ្នែក មានសន្តិភាពផ្លូវចិត្ត ផ្លូវកាយសុភមង្គលដល់ជីវិតមនុស្សគ្រប់រូប ហើយសង្គមជាតិមានការរីកចម្រើន ។