2018-12-26 17:02
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើការបង្កើតគណៈកម្មាធិការឬគណៈកម្មាធិការនានារបស់មេឃុំ ចៅសង្កាត់ត្រូវធ្វើតាមអ្វី ?
២. តើជំនួសការពីររូបរបស់មេឃុំ ចៅសង្កាត់គឺអ្នកណាខ្លះ ?
៣. តើជំនប់និងចៅសង្កាត់រងមានអាណត្តិប៉ុន្មានឆ្នាំ ?
៤. មូលហេតុអ្វីបានជាគាត់មានអាណត្តិ៥ឆ្នាំដូចមេឃុំចៅសង្កាត់ផងដែរ?
៥. តើបេក្ខជនបក្សយ៉ាងដូចម្តេចត្រូវបានគេរើសជាមេឃុំ ចៅសង្កាត់ ? ចុះជំទប់ ឬចៅសង្កាត់រង ?
ចម្លើយ
១. កាបង្កើតគណៈកម្មាធិការ ឬគណៈកម្មការនានារបស់មេឃុំ ចៅសង្កាត់ត្រូវអនុលោមភាពតាមច្បាប់ ឬលិខិតបទដ្ឋានផ្សេងៗដែលបានកំណត់ផងដែរ ។
២. មេឃុំ មានជំនួសការពីរររូបគឺ ជំទប់ទី១ មួយរូបនិងជំទប់ទី២ មួយរូប ។
ចៅសង្កាត់មានជំនួសការពីររូប គឺចៅសង្កាត់រងទី១ និងចៅសង្កាត់រងទី២ ។
៣. ជំទប់ និងចៅសង្កាត់រងក៏មានអាណត្តិ៥ឆ្នាំ ។
៤. ពីព្រោះគាត់ជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ។
៥. មេឃុំ ចៅសង្កាត់ត្រូវជ្រើសរើសចេញពីបេក្ខជនលេខរៀងលើគេបង្អស់ នៃបញ្ជីបេក្ខជនដែលបានទទួលសំលេងឆ្នោតច្រើនជាងគគេបង្អស់ ។ ជំទប់ទី១ ចៅសង្កាត់រងទី១ ត្រូវជ្រើសរើសចេញពីបេក្ខជនដែលមានឈ្មោះលេខរៀងលើគេនៃបញ្ញីបេក្ខជនដែលបានទទួលសំលេងឆ្នោតលំដាប់ថ្នាក់ទី២ ជំទប់ទី២ ចៅសង្កាត់រងទី២ រើសចេញពីបញ្ជីឆ្នោតលំដាប់ថ្នាក់ទី៣ ។