2018-12-26 17:04
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើលិខិតរដ្ឋបាលនៅឃុំ សង្កាត់ មានអ្វីខ្លះ ?
២. តើរដ្ឋអំនាចថ្នាក់មូលដ្ឋានគ្រប់គ្រងសម្ភារៈដោយរបៀបណា ?
៣. តើឃុំសង្កាត់គ្រប់គ្រងឯកសារដោយរបៀបណា ?
៤. តើកិច្ចប្រជុំនៅក្រុមប្រឹក្សាឃុំ សង្កាត់មានលក្ខណៈបែបណា ?
៥. តើរបៀបវារៈនៃកិច្ចប្រជុំផ្តល់យោបល់ ផ្តោតលើចំណុចអ្វីខ្លះ ?
ចម្លើយ
១. លិខិតរដ្ឋបាលឃុំ សង្កាត់៖ លិខិតរដ្ឋបាលឃុំ សង្កាត់ដែលប្រើប្រាស់ជាផ្លូវការរួមមាន ដីកា សេចក្តីសម្រេច លិខិតស្នើ សេចក្តីជូនដំណឹង ឬលិខិតជូនដំណឹង លិខិតអញ្ជើញ លិខិតបេសសកម្ម របាយការណ៍ កំណត់ហេតុ លិខិតផ្ទេរសិទ្ធិ និងដីកាអម ។
២. ការគ្រប់គ្រងសម្ភារៈបរិក្ខារឃុំ សង្កាត់៖
គ្រប់សម្ភារៈបរិក្ខាររបស់ឃុំ សង្កាត់ ត្រុវចុះបញ្ជីឲ្យបានត្រឹមត្រូវ ។ បញ្ជីគ្រប់គ្រងសម្ភារៈបរិក្ខារនេះត្រូវរក្សាទុកឲ្យបានល្អប្រកបដោយសុវត្ថិភាព នឹងធ្វើបច្ចុប្បន្នភាពជាប្រចាំ ។ គ្រប់សម្ភារៈបរិក្ខាររបស់ឃុំ សង្កាត់ដែលកាត់ចេញពីបញ្ជីត្រូវសម្របដោយអង្គប្រជុំក្រុមប្រឹក្សាឃុំ សង្កាត់ ។
៣. ការគ្រប់គ្រងឯកសារឃុំ សង្កាត់៖
ឃុំ សង្កាត់គឺជាម្ចាស់លើរាល់លិខិត និងឯកសារដែលរៀបចំឡើងដោយក្រុមប្រឹក្សាឃុំ សង្កាត់ ឬក្នុងនាមក្រុមប្រឹក្សាឃុំ សង្កាត់ និងជាម្ចាស់កម្មសិទ្ធិតែមប្រៃណីយ ត្រាឃុំ សង្កាត់ ព្រមទាំងឧបករណ៍ផ្សេងៗទៀតទាំងអស់របស់ឃុំ សង្កាត់ ។
ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវធានាទុកដាក់ឯកសារលិខិតស្នាម តែមប្រៃណីយ ត្រាឲ្យបានត្រឹមត្រូវនិងគង់វង្ស ។
ការគ្រប់គ្រងេកសារគឹជា ការរៀបចំទុកដាក់ និងថែរក្សាឯកសារទាំងឡាយតាមប្រព័ន្ធមួយមានសណ្តាប់ធ្នាប់ និងសុវត្ថិភាព ។
៤. កិច្ចប្រជុំ ក្រុមប្រឹក្សាឃុំ សង្កាត់គឺៈ
យោងតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់៖
· មាត្រា២១ ក្រុមប្រឹក្សាឃុំសង្កាត់ នីមួយៗត្រូវធ្វើការប្រជុំយ៉ាងតិចណាស់ ចំនួនមួយដងក្នុងមួយខែ ។
· មាត្រា២៣ ការប្រជុំក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវធ្វើសាធារណៈ និងមានលក្ខណៈប្រជាធិបតេយ្យក្រៅពីកិច្ចប្រជុំជាសម្ងាត់បានផងដែរ ។
· កិច្ចប្រជុំគណៈកម្មាធិការផ្តល់យោបល់នានា ជាគោលការណ៍កិច្ចប្រជុំគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវអនុវត្តន៍ដូចកិច្ចប្រជុំក្រុមប្រឹក្សាឃុំ សង្កាត់ដែរប៉ុន្តែមានចំណុចពិសេសមួយចំនួន ។
៥. របៀបវារៈសម្រាប់កិច្ចប្រជុំ គណៈកម្មាធិការផ្តល់យោបល់៖ របៀបវារៈនៅក្នុងកិច្ច ប្រជុំគណៈកម្មាធិការយោបល់ ត្រូវរៀបចំដោយស្មៀនឃុំសង្កាត់ដោយមានការពិគ្រោះជាមួយមេឃុំ ចៅសង្កាត់ហើយត្រូវសម្រេចដោយមេឃុំ ចោសង្កាត់និងប្រធានគណៈកម្មាធិការ ។ ប្រសិនបើសមាជិកគណៈកម្មាធិការច្រើនជាងមួយភាគបីមានបំណងពិភាក្សាបញ្ហាដែលស្ថិតនៅក្នុងការងាររបស់គណៈកម្មាធិការបញ្ហានេះត្រូវដាក់ចូលទៅរបៀបវារៈ ។