2018-12-26 17:02
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ផ្អែកតាមសំណួរខាងលើហេតុអ្វីបានជា នៅឃុំសង្កាត់ខ្លះររើសចេញពីបក្សតែមួយ ។
២. តើភារកិច្ចរបស់ជំទប់ទី១ ទី២ ឬចៅសង្កាត់រងទី១ ទី២ អ្នកណាជាអ្នកកំណត់ ?
៣. តើជំទប់ទី១ ឬចៅសង្កាត់រងទី១ជាជំនួយការមេឃុំ ចៅសង្កាត់ក្នុងវិស័យអ្វីខ្លះ ?
៤. តើជំទប់ទី២ ឬចៅសង្កាត់រងទី២ ជាជំនួយការមេឃុំចៅសង្កាត់ក្នុងវិស័យអ្វីខ្លះ ?
៥. នៅពេលដែលលោកមេឃុំ ចៅសង្កាត់អវត្តមានតើអ្នកណាខ្លះសិទ្ធិជំនួសគាត់ ?
ចម្លើយ
១. ព្រោះបញ្ជីណាជាប់ឆ្នោតស៊ីដាច់គេ គេយកអាសនៈទាំងអស់ហើយមុខតំណែងមេឃុំចៅសង្កាត់ជំទប់ទី១ ជំទប់ទី២ ឬចៅសង្កាត់រងទី១ ចៅសង្កាត់រងទី២ ត្រូវជូនទៅតាមលេខរៀងក្នុងបញ្ជីនោះ ។ បើមានបញ្ជីតែពីរឈុ្នះ មេឃុំ ចៅសង្កាត់ និងជំទប់ទី១ ឬចៅសង្កាត់រងទី១ ត្រូវបានទៅឈ្មោះតាមលេខរៀងក្បាលបញ្ជីដែលជាប់លំដាប់ថ្នាក់ទី១ រីឯជំទប់ទី២ ចៅសង្កាត់រងទី២ ត្រូវបានទៅឈ្មោះទី១នៃបញ្ជិដែលជាប់លំដាប់ថ្នាក់ទី២ ។
២. ជំទប់ទី១ ទី២ឬចៅសង្កាត់រងទី១ទ២ជាជំនួសការឲ្យមេឃុំនោះការងាររបស់ពួកគាត់អាស្រ័យដោយមេឃុំចៅសង្កាត់ប្រគល់ឲ្យ ។
៣. ជំទប់ទី១ ឬចៅសង្កាត់រងទី១ជាជំនួយការមេឃុំចៅសង្កាត់ក្នុងវិស័យសេដ្ឋកិច្ច ននិងហិរញ្ញវត្ថុ ។
៤. ជំទប់ទី២ ឬចៅសង្កាត់រងទី២ជាជំនួយការមេឃុំចៅសង្កាត់ជាជំនួយងការមេឃុំ ចៅសង្កាត់ក្នុងកិច្ចការរដ្ឋបាល សង្គមកិច្ចសេវានិងសណ្តាប់ធ្នាប់សាធារណៈ ។
៥. នៅពេលដែលមេឃុំ ចៅសង្កាត់អវត្តមានជំទប់ទី១ ឬចៅសង្កាត់រងទី១ មានសិទ្ធិបំពេញការងារជាមេឃុំ ចៅសង្កាត់ស្តីទី ។ រីឯជំទប់ទី២ ឬចៅសង្កាត់រងទី្២ក៏មានសិទ្ធិបំពេញការងារជាមេឃុំ ចៅសង្កាត់ស្តីទីសែរ នៅពេលដែលមេឃុំចៅសង្កាត់និងជំទប់ទី១ឬចៅសង្កាត់ររងកទី១អវត្តមាន ។