Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើស្មៀនឃុំជាអ្នកណា ហើយគាត់មានតួនាទីអ្វីខ្លះក្នុងឃុំសង្កាត់ ?

២. តើការបាត់បង់តំណែងមេភូមិក្នុងលក្ខខណ្ឌអ្វីខ្លះ ?

៣. តើមូលហេតុនៃការបញ្ឈប់តំណែងជាមេភូមិនិងអនុប្រធានភូមិមានលក្ខណៈរបៀបណា ?

៤. តើមេភូមិមានអាណត្តិដែរឬទេ ? ព្រោះអ្វី ?

៥. តើមេភូមិមានភារកិច្ចអ្វីខ្លះ ?

ចម្លើយ

១. ស្មៀនឃុំ សង្កាត់គឺជាមន្រ្តីស្ថិតក្នុងក្របខណ្ឌលេខាធិការនៃក្រសួងមហាផ្ទៃ ដែលតែងតាំងដោយរដ្ឋមន្រ្តីក្រសួង​មហាផ្ទៃតាមរយៈការប្រលងជ្រើសរើសពីមន្រ្តីរាជការ សិស្ស និស្សិតមានភារកិច្ចជួយុកិច្ចការឃុំ សង្កាត់ ។ ស្មៀនឃុំសង្កាត់ អាចនឹងត្រូវ​ផ្លាស់ប្តូរក្នុងករណីបើមានសំណើរពីមេឃុំចៅសង្កាត់អនុលោមតាមការសម្រេចពីសមាជិកក្រុមប្រឹក្សាឃុំសង្កាត់តាមសំលេងភាគច្រើនដាច់ខាត ។ នៅក្នុងការ អនុវត្តន៍ជាក់ស្តែងមានស្មៀនមួយចំនួនបានក្លាយទៅជាចៅហ្វាយរបស់មេឃុំ ចៅសង្កាត់ដោយសារការខ្វះការយល់ដឹងរបស់មេឃុំ ចៅសង្កាត់មួយចំនួនខណៈដែលស្មៀនសំអាងលើច្បាប់ស្តីពីកាគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ដែលចែងថាស្មៀនគឺជាអ្នកធានានិរន្តរភាពនៃកិច្ចការរដ្ឋបាលហើយតែងតាំងដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។ ម៉្យាងទៀតសមាជិកនៃក្រុមប្រឹក្សាឃុំ សង្កាត់មួយចំនួនធំដែរតែមិនស្ថិតនៅក្នុងគណបក្សដូចគ្នា គឺមានការលំបាកក្នុងការសហការពីស្មៀនឃុំ សង្កាត់ដែលមាននិន្នាការនយោបាយខុសគ្នាផងដែរ ។

២. លក្ខខណ្ឌទាំងនោះរួមមានៈ

  • សាមីខ្លួនទទួលមរណភាព
  • សាមីខ្លួនសុំលាឈប់ ជាលាយលក្ខណ៍អក្សរ
  • សាមីខ្លួនបាត់បង់កាយសម្បទាវិជ្ជាជីវៈ
  • សាមីខ្លួនត្រូវលប់ឈ្មោះពីបញ្ជីបោះឆ្នោតឃុំ សង្កាត់
  • សាមីខ្លួនត្រូវផ្តន្ទាទោស
  • សាមីខ្លួនផ្លាស់ទៅនៅភូមិផ្សេង
  • សាមីខ្លួនមានកំហុសក្នុងការងារត្រូវ បញ្ឈប់ដោយក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន ។

៣. នៅក្នុងសេចក្តីណែនាំនោះបាន បញ្ជាក់ច្បាស់លាស់ពីការបញ្ឈប់មុខតំណែងមេភូមិ អនុប្រធានភូមិនិងសមាជិកភូមិមានដូចខាងក្រោមៈ​

  • ករណីមេភូមិអនុប្រធានភូមិនិងសមាជិកភូមិណាមួយដែលប្រព្រឹត្តខុសឆ្គងក្នុងការងារមេឃុំ ចៅសង្កាត់លសាមីត្រូវធ្វើណែនាំជាលាយកលក្ខណ៍អក្សរឲ្យតែចំណុចខុសឆ្គង និងរាយការណ៍ជូនកិច្ចប្រជុំបន្ទាប់របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ។
  • ករណីទទួលការណែនាំហើយ​ សាមីខ្លួននៅតែប្រព្រឹត្តខុសឆ្គងមេឃុំ ចៅសង្កាត់ត្រូវធ្វើសេចក្តីរាយការណ៍ជូនក្រុមប្រឹក្សាឃុំ សង្កាត់ ហើយក្រុមប្រឹក្សាអញ្ជើញសាមីខ្លួនមកទទួលការណែនាំដោយមានការចុះក្នុងកំណត់ហេតុនៃកិច្ចប្រជុំ ។
  • ក្រោយពីទទូលការណែនាំហើយ សាមីខ្លួនមិនរាងចាលមេឃុំ ចៅសង្កាត់ត្រូវរាយការណ៍ជូនក្រុមប្រឹក្សាឃុំ សង្កាត់និងសុំឲ្យក្រុមប្រឹក្សាសម្រចបញ្ឈប់ជននោះពីមុខតំណែងតាមសំលេងលើសពីពាក់កណ្តាលនៃក្រុមប្រឹក្សាឃុំ សង្កាត់ទាំងមូល ។​
  • ករណីមេភូមិ អនុប្រធានភូមិ​ និងសមាជិកភូមិបាត់បង់ពីមុខតំណែងតាម​ករណីណាមួយខាងលើក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវធ្វើការជ្រើសរើសបេក្ខជនសម្រាប់កន្លែងដែលនៅទំនេរឲ្យក្រុមប្រឹក្សាឃុំសង្កាត់ពិនិត្យអនុម័តក្នុងរយៈពេល៧ថ្ងៃយ៉ាងយូរ ។

៤. មេភូមិគ្រាន់តែជាជំនួយការរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ គ្មានការកំណត់អាណត្តិទេ ។ មេភូមិអនុប្រធានភូមិ និងសមាជិកភូមិមិនត្រូវបានបោះឆ្នោតដោយផ្ទាល់ពីប្រជាពលរដ្ឋឡើយចំណុចនេះ​ដូចមានចែងក្នុងមាត្រា៣០ និងមាត្រា៣១ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ដែលបានចែងថាក្រុមប្រឹក្សាឃុំ សង្កាត់ រៀបចំជ្រើសរើសឲ្យមានមេភូមិហើយមេភូមិត្រូវរៀបចំឲ្យ​មានអនុប្រធានភូមិ និងសមាជិកភូមិ១រូប ជាជំនួយការ ។

៥. ភារកិច្ចរបស់មេភូមិៈ

  •  ទទួលខុសត្រូវរួមក្នុងភូមិរបស់ខ្លួន
  • ជាតំណាងឲ្យប្រជាពលរដ្ឋទាំងអស់នៅ ក្នុងភូមិនិងជាខ្សែររយៈចម្បងសម្រាប់ភ្ជាប់ទំនាក់ទំនងរវាងភូមិ និងក្រុមប្រឹក្សាឃុំ សង្កាត់ ។
  • បង្កើនការពិគ្រោះយោបល់ ទទួលការណែនាំ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន ។
  • ចូលរួមក្នុងកិច្ចប្រជុំ គណៈកម្មាធិការនានារបស់ឃុំ សង្កាត់នៅពេលដែលក្រុមប្រឹក្សាឃុំ សង្កាត់តម្រូវដើម្បីផ្តល់យោបល់អំពីកិច្ចការដែលពាក់ព័ន្ធក្នុងភូមិរបស់ខ្លួន ។
  •  ត្រូវធ្វើសេចក្តីរាយការណ៍រាល់បញ្ហា ដែលពាក់ព័ន្ធនឹងភូមិរបស់ខ្លួន ដើម្បីដាក់បញ្ចូលក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ។
  • ត្រូវចូលរួមកិច្ចប្រជុំរបស់ ក្រុមប្រឹក្សាឃុំសង្កាត់ក្នុងករណីមានសំណូមពរ​ពីក្រុមប្រឹក្សាឃុំសង្កាត់ ។
  • ត្រូវធានាព័ត៌មានជាឯកសាធារណៈដែលពាក់ព័ន្ធនឹងភូមិរបស់ខ្លួនជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន ។ ឯកសារព័ត៌មានទាំងនោះអាចរួមមានព័ត៌មានស្តីពីកាប្រជុំរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ផែនការអភិវឌ្ឍន៍និងថវិកាឃុំ សង្កាត់ ។
  • ត្រូវទទួលខុសត្រូវអនុវត្តកិច្ចការដែលបានប្រគល់ឲ្យដោយក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login